យុវជន​០២​នាក់​ស្លាប់​យ៉ាង​រន្ធត់ ដោយ​គ្រោះថ្នាក់​ចរាច​រណ៏ ម៉ួតូ​០២​គ្រឿង​បុក​គ្នា​ពេញទំហឹង​នៅ​ផ្លូវ​ជាតិ​លេខ​៤

​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៏​មួយ នៅលើ​កំណាត់​ផ្លូវ ជាតិ​លេខ ៤ យ៉ាងហោចណាស់​ក៏​មនុស្ស​០២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​និង​ម្នាក់​ទៀត​រងរបួស ព្រោះ​តែ​ម៉ូតូ​បុក​គ្នា​ជាមួយ​ម៉ូតូ​ពេញទំហឹង កាល​ម៉ោង ១​និង​៤០​នាទី​យប់ ឈានចូល​ថ្ងៃ​ទី​១៤ មីនា​២០១៤ នៅ​ចំណុច កា​រ៉ាស់​សាំង​តូ​តាល់

ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ លេខ​៤ ក្នុងភូមិ​អូ​ដឹម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​យោងតាម​ប្រភព​ព័ត៌មាន​បាន​ឱ្យដឹងថា មុនពេល​កើតហេតុ​ម៉ូតូ​ស៊ុយ​ហ្ស៊ូ​គីណិច ពណ៌​ស មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​1BV-1623 ជិះ​ដោយ​យុវជន​ម្នាក់​និង​រួម​ដំណើរ​ជាមួយ​យុវជន​ម្នាក​ទៀត បាន​ធ្វើដំណើរ​ពី​ទិសដៅ លិច​ទៅ កើត ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ក៏​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AT-4539 ជិះ​ដោយ​យុវជន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ស្រប​ទិស​គ្នា និង​បាន​បុក​គ្នា យ៉ាង​ពេញទំហឹង​លាន់​សូរ​ដូច​រន្ទះ បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ទាំង​ពីរ​នាក់ បែក​មុខ​បែក​មាត់ ផុង​លលា​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ យ៉ាង​អាណោច​អធ​ម៏ ហើយ​ចំណែក​យុវជន​ម្នាក់​ដែល​រងរបួស​នោះ​ក៏​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹង​យក​ទៅ​មន្ទីរពេទ្យ​ផង​ដែរ  ។​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​សព ដើម្បី​ទាក់ទង​ក្រុមគ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី រីឯ​ម៉ូតូ​ទាំង​ពីរ​គ្រឿង វិញ​សមត្ថកិច្ច​បាន​វាស់វែង​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រងចាំ​ការដោះស្រាយ ៕​

1 2