មន្ត្រី​កាំកុងត្រូល​ចុះ​ពិនត្យ​គុណភាព​ទំនិញ​នៅ​តាម​ទីផ្សារ​នានា​ក្នុង​ក្រុង​ប៉ោយប៉ែត​មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​

បន្ទាយមានជ័យ​៖ មន្ត្រី​សាខា​កាំកុងត្រូល​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូច​គុណភាព​នៅ​ជុំវិញ​ផ្សារ​នានា​ក្នុង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​១១​ខែ​មិនា​ឆ្នាំ​២០១៤ ដើម្បី​ទប់ស្កាត់​ទំនិញ​ខូច​គុណ​ចរចា​រណ៏លក់​ដូរនៅ​លើ​ទីផ្សារ ។ 

​នៅ​ក្នុង​ការចុះ​ប្រតិ​ប​ត្រ​ការណ៏​នោះ​ដឹកនាំ​ដោយ​លោក​សាន វិជ្ជា​រ៉ាវុធ អនុប្រធាន​សាខា​នាយកដ្ឋាន​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​រួម​និង​មន្ត្រី​ចំនួន​០៣​រូប​ផ្សេងទៀត ។​លោក វិជ្ជា​រ៉ាវុធ បានឲ្យដឹងថា​៖​ផ្សារ​ជា​ច្រើន​នៅក្នុង​ប្លុក​តំបន់​ប៉ោយប៉ែត​នេះ​បាន​ធើ្វ​អាជីវកម្ម​លក់ដូរ​ទំនិញ​សព្វសារពើរ ហើយ​កន្លង​មក​មន្ត្រី​យើង​របស់លោក​ក៏​បាន​ចុះ​ទៅ​ធើ្វ​ការណែនាំ​អប់រំ​ដល់​អាជីវករ​ទាំងនោះ​ឲ្យ​ពួកគាត់​ចេះ​មើល​ស្លាក​យីហោ​ទំនិញ​និង​កាលបិច្ឆេទ​ថ្ងៃ​ផុតកំណត់​នៃ​ការប្រើ​ប្រាស់​របស់ទំនិញ ជា​លទ្ធផល​អ្វី​ដែល​ទទួល​បាន​គឺ ក្រុម​អាជីវករ​ទាំងនោះ​ពួកគាត់​បាន​ស្វែង​យល់​ដឹង​ជាមុន​ច្រើនណាស់  ។ 
​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១១​កន្លងទៅ មន្ត្រី​ជំនាញ​យើង​បាន​រកឃើញ​និង​ដកហូត​បាន​ទំនិញ​ដែល​ខូច​គុណ​ភាណ​ចំនួន​ដ៏​តិច​តូច​បំផុត​នៅលើ​ទីផ្សារ​ទាំងនោះ​រួមមាន​៖​ទឹកសេរ៉ូ​ចំនួន​១១​ដប​នំ​សណ្តែក​កំប៉ុង​ចំនួន​០២​កំប៉ុង​ទឹកក្រូច​ចំនួន​០៥​ដប​តូច​និង​០៧​ដប​ធំ​រួម​និង ទឹក​ម្នាស់​ចំនួន​១២​ដប​តូច ។​
​ចំណែក ស្ត្រី​ម្នាក់​ជា​អាជីវករ​ក្នុងចំណោម​ស្ត្រី​ទាំងនោះ​បាន​លើកឡើង​ថា​៖ កន្លង​មក​ពួកគាត់​មិនសូវ​ចេះ​មើល​ស្លាក​យីហោ​ទំនិញ​ទេ ជាង​នេះ​ទៅទៀត​នោះ​ថ្ងៃ​ខែ​ឆ្នាំ​ផុតកំណត់ នៃ​ការប្រើប្រាស់​ក៏​មិនដឹង​ដែរ ប៉ុន្តែ​ដោយសារ​មាន​មន្ត្រី​ជំនាញ​ខាង​កាំ​កុងត្រូត​មក​ណែនាំ​ទើប​ជា​កត្តា​ធើ្វ​ឲ្យ​ពួកគាត់ ចេះ​និង​យល់​ពី​របៀប​មើល​គុណភាព​មុខទំនិញ​ស្ត្រី​ដដែល​ថា​៖ ឥឡូវនេះ​ពួក​គាត់​បាន​យល់​ច្រើន​ហើយ​អំពី​ទំនិញ​ដែល​មាន​ស្លាក​យីហោ ប៉ុន្តែ​មុខទំនិញ​ណា​ដែល​មិន​មាន​ស្លាក​យីហោ​ត្រឹមត្រូវ​នោះ​ពួកគាត់​មិន​ហាន​ទិញ​យក​មក​លក់​នៅលើ​ទីផ្សារ​ទេ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​សុខុមាលភាព​អ្នក​ដែល​ទិញ​យក​ទៅ​ប្រើប្រាស់​ឬ​បរិភោគ​ជាដើម ៕
​ចំណែក លោក​អ៊ុត សុភាព ប្រធាន​សាខា​កាំកុងត្រូល​បាន​លើកឡើង​ថា​៖ ឥឡូវនេះ​លោក បាន​ដាក់​ផែនការណ៏​ឲ្យ​មន្ត្រី​រប​ស់​លោក​ចុះ​ផ្សារ​ច្រើន​ដើម្បី​អប់រំ​និង​រុករក​ទំនិញ​ទាំងឡាយ​ណា​ដែល​ខូចគុណភាព​ហើយ​នៅតែ​បន្ត​ធើ្វចរាចរ​នោះ​ត្រូវ​ប្រមូល​យក​មក​កំទេច​ចោល ដើម្បី​ជៀសវាង​ប៉ះពាល់​សុខភាព​ដល់​អ្នកប្រើប្រាស់ ជា​ការពិត​ណាស់​នាពេល​នេះ​បងប្អូន​អាជីវករ​ហាក់​មាន​ការ​យល់ដឹង​បាន​ច្រើន​ហើយ​លឿន​ទៀតផង​ព្រោះ​ពួកគាត់​មាន​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេ​សប៊ុក​មើល ជាពិសេស់​រាជរដ្ឋាភិបាល​បាន​កំពុងតែ​ខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់​ចំពោះ​ទំនិញ​ទាំងឡាយ​ណា​ដែល​មាន​លំហូរ​ចូលមក​ពី​ប្រទេស​ជិតខាង​ជ​ហើយ​ជា​ទំនិញ​ដែល​គ្មាន​ស្លាក​យីហោ​ពិតប្រាកដ នេះ​ជា​មុខសញ្ញា​ដែល​យើង​ត្រូវ​ស្វែងរក ។ 
​ជា​ចុងក្រោយ​នេះ​លោក អ៊ុត សុភាព ក៏បាន​សំណូមពរ​ដល់​បងប្អូន អាជីវករ​ដែល​លក់ដូ​រ​តាម​ទីផ្សារ គប្បី​រួមចំណែក ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​ឈាន​ទៅរក​ការលុបបំបាត់​ទំនិញ​ខូច​គុណភាព​ឲ្យអស់​នៅលើ​ទីផ្សារ​យើងទាំងអស់គ្នា​៕​

photo