មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៩១១​រង​ការចោទប្រកាន់​ហាម​អ្នកសារព័ត៌មាន​ចូល​យក​ព័ត៌មាន​ក្នុង​កិច្ចប្រជុំ​ក្រោម​អធិបតិភាព​ឯកឧត្ត​ម​ស៊ិម​សុខផល​អគ្គស្នងការ​រង​នគរបាលជាតិទ​ទួលបន្ទុក​ការងារ​ព្រំដែន​

​ក្រុង​ប៉ោយប៉ែត​៖ កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែ​មិនា​ឆ្នាំ​២០១៤ នៅ​បញ្ជាការដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ស្ថិត​ក្នុង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​បាន​បើក​កិច្ចប្រជុំ​មួយ​ក្រោម​អធិបតីភាព​ឯកឧត្តម ស៊ឹម សុផល​អគ្គស្នងការ​រង​នគរបាលជាតិ​ទទួលបន្ទុក​ការងារ​ព្រំដែន ។ 

នៅក្នុង​កិច្ចប្រជុំ​នោះ លោក​សូ​ចាន់ណា​រី មេ​បញ្ជាការដ្ឋាន​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​បានដាក់​បញ្ជា​ដ៏​តឹងរឹង​ហាម​មិនឲ្យ​មាន​អ្នកសារព័ត៌មា​ន​ចូល​ទៅ​យក​ព័ត៌មាន​នៅ​ក្នុង​ពិធី​នោះ​ទេ ជាក់ស្តែង​ភ្នាក់ងារ​សារព័ត៌មាន​ខ្មែរ​ដេលី​ដែលជា​សារព័ត៌មាន​មួយ​មាន​ប្រជាប្រិយភាព និង​ប្រកបទៅដោយ​ក្រ​មសិល​ធម៌​វិជ្ជាជីវៈ​ក៏​លោក សូ​ចាន់ណា​រី ហាម​មិនឲ្យ​ចូល​ទៅ​យក​ព័ត៌មាន​ដែ​រ ភ្នាក់ងារ​អង្គភាព​សារព័ត៌មាន​ខាង​លើ​បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​បិទបាំង​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ពី​សំណាក់​លោក​មេ​បញ្ជា​នគរបាល​លេខ​៩១១​រូបនោះ ។​លោក​ថា​៖ ការប្រព្រឹត្ត​របស់​លោក​សូ​ចាន់ណា​រី គឺ​ពិតជា​ខ្វះ​ឆន្ទ​ផ្តល់​សិទ្ធិ​សេរីភាព​ជូន​អ្នកសារព័ត៌មាន ជាពិសេស់​កិច្ចប្រជុំ​នោះ​គឺជា​ថ្នាក់​ភូមិភាគ​ផងដែរ មិនមែន​ជា​រឿង​បុគ្គល​នោះ​ឡើយ  ។​យ៉ាងណាក្តី លោក សំ ជិត ស្នងការរង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន បានឲ្យដឹងថា​៖ កិច្ចប្រជុំ​នោះ​គឺ​ស្តី​ពី​បូកសរុប​ការងារ​ឆ្នាំ​២០១៣​និង​ទិសដៅ​ឆ្នាំ​២០១៤ លោក​បន្តថា​៖ មាន​មេបញ្ជាការ​ស្រាល​មក​ចូលរួម​ប្រជុំ​ចំនួន​៤​ខេត្ត​ក្រុង​និង​១០​វរ​សេនា​តូច លោកស្នងការ​បាន​បញ្ជាក់​ទៀតថា​៖​ការងារ​ប្រជុំ​នេះ​មិនមែន​មាន​លក្ខន្ធ័​អ្វី​ត្រូវ​បិទ​បាំង​នោះទេ គឺ​យើង​និយាយ​អំពី​លទ្ធផល​នៃ​ការងា​រកង​នគរបាល​ការពារ​ព្រំដែន​ថ្នាក់​នាយកដ្ឋាន បើទោះជា​លោក​សំ​ជិត បាន​និយាយថា​៖ មាន​អ្វី​ត្រូវ​បិទ​បាំង​ក៏​ដោយ​សម្រាប់ លោក សូ​ចាន់ណា​រី មេបញ្ជាការ​វរ​សេនា​តូច​លេខ​៩១១ ហាក់​មាន​រឿង​អ្វី​ត្រូវ​បិទ​បាំង​សម្រាប់​រូបលោក ដូច្នេះ​ទើប​លោក​មិន​អនុញាត​ឲ្យមាន​សារព័ត៌មាន​បាន​ចូល​ទៅ​យក​ព័ត៌មាន​ក្នុង​ពិធី​នោះ ៕ ពាក់​ពន្ធ័​និង​ករណី​ហាម​អ្នកសារព័ត៌មាន​នេះដែរ លោក កែម​ចិន្តា ភ្នាក់ងារ​សារព័ត៌មាន​ក្នុងស្រុក​មួយ បានឲ្យដឹងថា​៖ កន្លងមក​លោក សូ​ចាន់ណា​រី ក៏​ធ្លាប់​បាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឳ​វាទ​ហាម​អ្នកកាសែត​ចូល​យក​ព័ត៌មាន​នៅ​ក្នុង​កិច្ចប្រជុំ​ដែរ​កាលពី​មុន​មក ភ្នាក់ងារ​រូបនោះ​ថា​ការហាម​ប​បែ​នេះ​គឺជា​ការបិទ​សិទ្ធិសេរីភាព​អ្នកសារព័ត៌មាន លោក​ថា លោក​ចង់​ឲ្យ​ស្ថាបន័​ពាក់ពន្ធ័គ​ប្បី​ពន្យល់ លោក សូ​ចាន់ណា​រី​ឲ្យ​ស្គាល់​ពី​សិទ្ធិ​សេរីភាព​របស់​អ្នកសារព័ត៌មាន​ឲ្យបាន​ប្បា​ស់ ជៀសវាង​បិទ​សិទ្ធិសេរីភាព​អ្នកសារព័ត៌មាន​តទៅទៀត ។​
​ពាក់​ពន្ធ័​និង​ការចោទប្រកាន់ថា​លោក សូ​ចាន់ណា​រី បាន​បញ្ជា​ឲ្យមាន​ការហាមឃាត់​អ្នកសារព័ត៌មាន​មិនឲ្យ​ចូល​ទៅ​យក​ព័ត៌មាន​នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​១៣​មិនា​ឆ្នាំ​២០១៤ ភ្នាក់ងារ​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​សូ​ចាន់ណា​រី​បានទេ​៕


911