​បទល្មើស​ព្រៃឈើ កំពុងតែ​ធ្វើ​ចរាចរណ៍​យ៉ាង​អាណាធិបតេយ្យ កាត់មុខ​សង្កាត់រដ្ឋបាល​ព្រៃឈើ​មេ​មុត និង​ព​ញ្ញ៉ា​ក្រែក ដោយ​គ្មាន​វិធានការ​ទប់ស្កាត់​

0

ខេត្តកំពង់ចាម គេ​សង្កែ​ត​ឃើញ​មាន​រថយន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង កំពុងតែ​ដឹក​បទល្មើស​ព្រៃឈើ កាត់មុខ​សង្កាត់រដ្ឋបាល​ព្រៃឈើ​មេ​មុត និង​ព​ញ្ញ៉ា​ក្រែក យ៉ាង​អាណាធិបតេយ្យ បែរជា​អាជ្ញាធរ​ពាក់ព័ន្ធ គ្មាន​វិធានការ​បង្ក្រាប់​ទៅវិញ ។​​ ​ប្រភពពី​សមត្ថកិច្ច​តាម​ដងផ្លូវ បាន​ឲ្យ​ដឹងថា ចំពោះ​

បទល្មើស​ព្រៃឈើ ត្រូវបានធ្វើ​ចរាចរណ៍​ទាំងយប់ ទាំង​ថ្ងៃ ហើយ​ក្នុង​មួយថ្ងៃៗ​មិនតិចជាង​១០០​ម៉ែត្រគូប​នោះទេ ជាក់ស្តែង​នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៦​ធ្នូ​ម្សិលមិញ មាន​រថយន្ត​ប្រភេទ​សាំ​យ៉ុង​ចំនួន​៤​គ្រឿង ផ្ទុក​ឈើ​ខុសច្បាប់​ពេញៗ​ទ្បាន ដឹក​ចេញពី​ទឹកដី​ខេត្តក្រចេះ ឆ្លង​កាត់មុខ​5

រដ្ឋបាល​ព្រៃឈើ​មេ​មុត និង​ព​ញ្ញ៉ា​ក្រែក និង​បាន​ឆ្លង​កាត់មុខ​ស្នាក់ការ​នគរបាល​សេដ្ឋកិច្ច​ត្បូងឃ្មុំ យ៉ាង​រលូន លុះ​រថយន្ត​បើក​ដល់​ស្នាក់ការ​ត្រួតពិនិត្យ​ចរាចរណ៍ របស់​នគរបាល​ខេត្ត​ត្បូងឃ្មុំ នៅ​ចំណុច​មុខ​សាលាខេត្ត រថយន្ត​ដឹក​បទល្មើស​មួយគ្រឿង ក៏បាន​បើក​ទៅ​កិន​បង្គោល​សញ្ញា​ចរាចរ​ណ៍ បណ្តាល​ឲ្យ​គៀប​ជាប់​នៅ​កង់​រថយន្ត ហើយ​រថយន្ត​ដឹកឈើ​ខុសច្បាប់ ក៏​ធ្វើដំណើរ​បន្ត​តាមផ្លូវ​ជាតិ​លេខ​៨ លុះដល់​មុខ​វត្ត​តាអាំ ស្ថិតក្នុង​ភូមិ​កក់ ស្រុក​ព​ញ្ញ៉ា​ក្រែក ក៏​បែក​កង់​ក្រោយ​ផ្នែក​ខាងស្តាំ ហើយ​តៃកុង​បាន​បត់​ចូលក្នុង​វត្ត ។6

ពេលនោះ​អ្នកសារព័ត៌មាន បាន​ប្រទះឃើញ ក៏បាន​ទូរ​ស័​ទ្ទ​ជំរាប​ទៅ​លោ​ល ផាន់ សុ​ភ័​ក្ត ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពង់ចាម ទើប​លោក​បញ្ជា​ទៅ​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​ព​ញ្ញ៉ា​ក្រែក និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ មក​ធ្វើការ​រឹបអូស ដែល​ឈើ​ក្នុង​រថយន្ត មាន​ចំនួន​៥០​ដើម ។​3
​ ​ប្រជាពលរដ្ឋ​ក៏បាន​រិះគន់ថា ការដឹកជញ្ជូន​ឈើ​បាន​យ៉ាង​រលូន​នេះ បាន​សម្តែង​ឲ្យ​ឃើញ​អំពើពុករលួយ របស់​មន្ត្រី​ព្រៃឈើ​នៅតាម​ដង់ផ្លូវ និង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ ដែល​ដាក់​ប៉ុស្តិ៍​ចាំ​រាប់​ក្បាល់​ទ្បាន​បទល្មើស​ពី​ក្រុម​ឈ្មួញ ។​2
​ ​ពាក់ព័ន្ធ​និង​ករណី ដឹកឈើ​យ៉ាង​អាណាធិបតេយ្យ​ទាំងអស់នេះ លោក អៀម សុគន្ធ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​មេ​មុត មិនអាច​សុំ​ការពន្យល់​ណា​ទ្បើ​យ ព្រោះ​ទូរស័ព្ទ​របស់លោក អ្នកសារព័ត៌មាន​ខ​ល់​ចូល​ដែរ​តែ​មិន​លើក ៕1