​វេទិកា​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​២​នៅ​ស្រុក​រលាប្អៀរ​ ​អាជ្ញាធរ​មូលដ្ឋាន​លើកឡើង​ពី​បញ្ហា​សំរាម​

0

​កំពង់ឆ្នាំង​៖​ករណី​ចាក់សំរាម​ចោល​យ៉ាង​អនាធិបតេយ្យ​នៅ​ចំណុច​រណ្តៅ​ចាក់សំរាម​នៅ​ជើងភ្នំ​តូច ស្ថិត​ក្នុងភូមិ គល់​គុប ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ត្រូវបាន​អាជ្ញាធរ​ភូមិ​ឃុំ​សំណូមពរ​ដល​អាជ្ញាធរខេត្ត ជួយ​មាន​វិធានការណ៍​ដោះស្រាយ​នៅក្នុង​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​

ខេត្តកំពង់ឆ្នាំង​អាណត្តិ​ទី​២ នាពី​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៤ នៅក្នុង​សាលាស្រុក​រលាប្អៀរ​។​
​ ​នៅក្នុង​វេទិកា​នេះ​មានការ​ចូលរួម​ពី​អនុ​ភូមិ មេភូមិ មេឃុំ ក្រុមប្រឹក្សាឃុំ អភិបាលស្រុក ក្រុមប្រឹក្សា​ស្រុក និង​ប្រធាន​អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​ចំនួន​៤៥៨​នាក់ ក្រោម​អធិបតីភាព​លោក អ៊ុន សំអុល អភិបាលរង​ខេត្ត​។​DSC09525
​ ​ក្រោយពី​លោក អ៊ុក កីឡា នាយករង​រដ្ឋបាល​សាលាខេត្ត​បាន​អាន​របាយការណ៍​បូកសរុប​ស្តីពី​សមិទ្ធិផល​ការងារ​សំខាន់ៗ​ឆ្នាំ​២០១៤ និង​ទិសដៅ​ការងារ​សំខាន់ៗ​ឆ្នាំ​២០១៥​របស់​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​រួចមក គណៈអធិបតី​បានផ្តល់​សិទ្ធ​អោយ​សមា​ជឹ​ក​សមាជិការ​ក្នុង​អង្គ​វេទិកា ឡើង​សាកសួរ​រាល់​បញ្ហាលំបាក​នានា​ដែល​ទាក់ទង​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ដើម្បីអោយ​មន្ទីរជំនាញ​ពាក់ព័ន្ធ​ធ្វើការ​ដោះស្រាយ​។​DSC09515
​ ​នៅក្នុង​វេទិកា​នេះ​អាជ្ញាធរ​នៅតាម​មូលដ្ឋាន​មួយចំនួន​បាន​សំណូមពរ​ដល់​មន្ទីរ​អង្គភាព​មួយចំនួន​ជួយ​ដោះ ស្រាយ ដូចជា​៖​បញ្ហា​ប្រព័ន្ធ​ស្រោចស្រព​ទឹក​ស្រែប្រាំង​នៅក្នុង​ឃុំ​ជ្រៃ​បាក់​,​ការវាស់វែង​ដីធ្លី​ផ្តល់​កម្ម​សិទ្ធ​ជូន​ប្រជាពលរដ្ឋ​មានការ​ជាន់គ្នា​នៅក្នុង​ឃុំ​ប្រ​ស្នឹ​ប​,​ការវាស់វែង​ដីធ្លី​រួចហើយ​នៅក្នុង​ឃុំ​ទឹក​ហូត ជាង​៣​ឆ្នាំ​មិនទាន់​ឃើញ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​អោយ​,​ការផ្តល់សេវា​សាធារណៈ​នានា​នៅតាម​សាលាឃុំ និង​នៅតាម​មណ្ឌល​សុខភាព​ឃុំ និង​បញ្ហា​ទាក់ទង​និង​សណ្តាប់ធ្នាប់​សន្តិសុខ ចោរកម្ម គ្រឿងញៀន ក្មេង​ទំនើង ល្បែងស៊ីសង​។​DSC09512
​ ​ដោយឡែក​បញ្ហា​ប្រឈម​ដែល​គួរអោយ​ចាប់អារម្មណ៍​នោះ គឺ​អាជ្ញាធរ​មូលដ្ឋាន​នៅក្នុង​ឃុំ​ស្រែ​ថ្មី​បាន​លើក ឡើង​ថា​៖​នៅ​ចំណុច​អន្លង់​ចាក់សំរាម​ជើងភ្នំ​តូច​នៅក្នុង​ភូមិ​គល់​គប់ ឃុំ​ស្រែ​ថ្មី ត្រូវបាន​អ្នកម៉ៅការ​សំរាម​នៅក្នុង​ក្រុង​កំពង់ឆ្នាំង ដឹក​សំរាម​យកទៅ​ចាក់ចោល​ពាសវាល​ពាសកាល​យ៉ាង​អនាធិប្បតេយ្យ ដោយ​គ្មាន​រណ្តៅ​សំរាប់ ចាក់សំរាម​នោះឡើយ ដែល​ករណីនេះ​ធ្វើអោយប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ នៅ ក្នុង​តំបន់​នោះ​មាន​ក្លិនស្អុយ​អសោច និង​មាន​សត្វ​រុយ​យ៉ាងច្រើន​ដេញ​រោម​អ្នកដំណើរ​ដែល​បាន​ឆ្លងកាត់​។ ទន្ទឹម នេះដែរ អាជ្ញាធរ​មូលដ្ឋាន​បាន​សំណូមពរ​ដល់​អ្នកម៉ៅកា​រដឹក​សំរាម​ចេញពី​ក្រុង​កំពង់ឆ្នាំង​ជីករណ្តៅ​ថ្មី​ប្រមូល សំរាម​ដែល​បាន​ចាក់ចោល​ពាសវាល​ពាសកាល​ទាំងនោះ​ដាក់​ក្នុង​រណ្តៅ​មួយកន្លែង ដើម្បី​ជួយ​រក្សា​ដល់​បរិស្ថាន និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​។​DSC09315
​ ​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​តំណាង​មន្ទីរ​បរិស្ថាន​ខេត្ត បាន​បកស្រាយ​បញ្ជាក់​អោយដឹងថា​៖​ខាងមុខនេះ តាម​គំរោង អាជ្ញាធរខេត្ត​នឹង​ធ្វើការ​ជីករណ្តៅ​ដ៍​ធំ​មួយ​សំរាប់​ស្តុក​សំរាម​ដែល​ដឹក​ចេញពី​ក្រុង​កំពង់ឆ្នាំង ក្រោម​ការ ឧបត្ថម្ភ​ថវិកា​របស់​ធនាគារ​មួយ ដែល​បច្ចុប្បន្ន​មន្ទីរ​បរិស្ថាន​ខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅក្នុង​មូលដ្ឋាន​កំពុង​សិក្សា រក​ទីតាំង ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​
​ ​ចំណែក​បញ្ហា​ពាក់ព័ន្ធ​ជាមួយ​កង្វល់​របស់​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ទឹក​ហូត មន្ទីរ​រៀបចំ​ដែនដី សំណង់ និង​សុរិយោដី​ខេត្ត បាន​ឡើង​បកស្រាយ​អោយដឹងថា​៖​ក្រោយពី​ការវាស់វែង​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ជា​លក្ខណៈ​ប្រព័ន្ធ​នៅក្នុង​ឃុំ​ទឹក​ហូត​រួចមក មន្ទីរ​របា​នក​សាង​ឯកសារ​បញ្ជូនទៅ​ក្រសួង​រួចហើយ ប៉ុន្តែ​ក្រោយមក​ថ្នាក់ជាតិ​បានអោយ​ផ្អាក​ការចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ដី​របស់​ប្រជាពលរដ្ឋ​នៅក្រោម​ថ្នល់ជាតិ​មួយរយៈ​នេះ​ជា​កិច្ចការ​របស់​ថ្នាក់លើ​។​DSC09313
​ ​លោក អ៊ុន សំអុល អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ក្នុងស្រុក និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ខេត្ត សហការគ្នា​អោយបាន​ល្អ​ដើម្បី​សំរេច​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន​ដើម្បី​ចូល រួម​អភិវឌ្ឍន៍​ខេត្តកំពង់ឆ្នាំង​,​ចូលរួម​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ការចូលរួម​ក្នុងការ​កំណែទម្រង់​ស៊ីជម្រៅ​ថ្នាក់ក្រោម​ជាតិ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥៕​