លោក​គុជ​គឹម​ឡុង​ព្រះរាជអាជ្ញារង​ដឹកនាំ​កំលាំង​ចុះ​ឃាត​ខ្លួន​មនុស្ស​ម្នាក់​និង​គ្រឿងចក្រ​១​គ្រឿង

0

​កំពង់ធំ​=
​ ​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​បន្ទាប់ពី​ទទួល​ពត៌មាន​ថា​!​មាន​គ្រឿងចក្រ​១​គ្រឿង​របស់​ម្ចាស់​អាជីវកម្ម ឈ្មោះ ឈាក ស៊ីណា អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ រស់នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​​រទេះ ក្រុង​ស្ទឹងសែន បាន​ចូលទៅ​ជីក​កកាយ​ដី​ចំណី​ស្ទឹងសែន ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​គុយ ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ នៅ​រសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៤ ។​Image20
​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​បញ្ជា​ឲ្យ​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​ដឹកនាំ​កំលាំង​នគរបាល​ក្រុង​ស្ទឹងសែន​និង​ភូមិបាល​ក្រុង​ចុះ​ធ្វើការ​ឃាត់​បាន​គ្រឿងចក្រ​១​គ្រឿង​(​អេស្កាវ៉ាទ័រ​)​ដែលជា​កម្ម​សិទ្ធ​របស់​ឈ្មោះ​ឈាក​ស៊ីណា​នៅ​ចំនុច​ភូមិ​កំពង់​ក្របៅ​សង្កាត់​កំពង់​ក្របៅ​ក្រុង​ស្ទឹងសែន​និង​ឃាត​អ្នកបញ្ជា​គ្រឿងចក្រ​ម្នាក់​ឈ្មោះ​ឡេង​រដ្ឋា​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ពុក​យុគ​សង្កាត់​ស្រ​យ៉ូ​វ​ក្រុង​ស្ទឹងសែន​នាំមក​កាន់​អធិការដ្ឋាន​Image21នគរបាល​ក្រុង​ស្ទឹងសែន​ដើម្បី​ចងក្រង​សំនុំរឿង​ពីបទ​ជីក​កកាយ​ដី​ចំណី​មាត់​ស្ទឹង​ដែលជា​ទ្រព្យសម្បត្តិ​រដ្ឋ​ខុសច្បាប់​ដោយ​គ្មាន​លិខិត​អនុញ្ញាតិ​!​បើតាម​សម្តី​របស់​មន្ត្រី​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ខេត្ត​ក្រុង​បាន​ឲ្យ​ដឹងថា​!​ចំពោះ​ដី​ចំណី​ស្ទឹង​ដោយ​វាស់​ពី​អាក់​ស្ទឹង​មក​ប្រវែង​១៥០​ម​.​គឺជា​កម្ម​សិទ្ធ​របស់រ​ដ្ន​,​ពលរដ្ឋ​មាន​សិទ្ធ​ត្រឹមតែ​អាស្រ័យ​ផល​ប៉ុណ្ណោះ​!​តែ​មិនមាន​សិទ្ធ​លក់ដូរ​ឬក៏​ជីក​កកាយ​យក​អាច់​ដី​លក់​ធ្វើ​អាជីវកម្ម​នោះឡើយ​!​អាស្រ័យ​ហេតុ​ដូច្នេះហើយ​Image19នៅពេលដែល​ម្ចាស់​អាជីវកម្ម​ឈ្មោះ​ឈាក​ស៊ីណា​ឃុបឃិត​គ្នា​ជាមួយនិង​ឈ្មោះ​សន​យ៉ី​ម​ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​គុយ​ឃុំ​ព្រៃ​គុយ​ស្រុក​កំពង់ស្វាយ​បាន​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​រយៈ​២​ថ្ងៃ​ដើម្បី​យក​ដី​លក់​នោះ​!​ទើបត្រូវ​បាន​លោក​ព្រះរាជអាជ្ញារង​ដឹកនាំ​កំលាំង​ឃាត់​បាន​ទាំង​គ្រឿងចក្រ​និង​មនុស្ស​រួមជាមួយ​អ្នក​អាស្រ័យ​ផល​លើដី​នេះ​មក​ធ្វើ​ការអប់រំ​និង​ពិន័យ​ដើម្បី​ឲ្យ​រាងចាល​កុំ​ឲ្យ​ថ្ងៃក្រោយ​ហ៊ាន​ប្រព្រឹត្ត​ទៀត​!Image22
​គួ​រំលឹក​ផងដែរ​ថា​ឈ្មោះ​ឈាក​ស៊ីណា​នេះ​កន្លងមក​ដឹក​ដី​ធ្វើ​អាជីវកម្ម​ឆ្លងកាត់​ពី​ភូមិ​១​ទៅ​ភូមិ​១​មិនបាន​ស្រោច​ទឹក​តាមផ្លូវ​នោះទេ​!​ពេលនោះ​លោក​អភិបាលក្រុង​ស្ទឹងសែន​បាន​ចាត់​ឲ្យ​លោក​ចៅសង្កាត់​កំពង់​ក្របៅ​ទៅប្រាប់​ថា​សុំ​ឲ្យ​ស្រោច​ទឹក​លើផ្លូវ​ឲ្យ​បាន​ពី​៤​ទៅ​៥​ដង​ក្នុង​១​ថ្ងៃ​ដើម្បី​កុំ​ឲ្យ​ហុយធូលី​ដី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​តែ​ត្រូវ​លោក​ឈាក​ស៊ីណា​Image23ហាក់ដូចជា​មិន​យកចិត្តទុកដាក់​ទៅវិញ​!​នៅពេលដែល​សា​ពត៌មាន​ចុះផ្សាយ​ពី​បញ្ហា​ដឹក​ដី​ហុយ​មិន​ស្រោច​ទឹក​នេះ​!​ត្រូវបាន​ឈ្មោះ​ឈាក​ស៊ីណា​និយាយ​ចំអក​ឲ្យ​ថាបើ​ចុះផ្សាយ​ហើយ​ហេតុ​អី​ក៏​មិន​ដាក់​លេខ​ទូរស័ព្ទ​របស់លោក​លេខ​០៩៩២០០៥៧៦​ផង​ដើម្បី​ឲ្យ​វា​ល្បី ព្រោះ​លោក​ចង់​ល្បីឈ្មោះ​៕​ប៊ុន​រិទ្ធី​
​ ​ ​ ​ ​ ​ ​ ​ ​