​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ ធ្វើ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ស្រុក​ព្រៃនប់

0

​ខេត្ត​ព្រះសីហនុ​​ ​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ជាមួយ​សមាជិក សម​ជិ​កា​ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ បងប្អូន​ប្រជាពលរដ្ឋ តំណាង​សង្គម​សី​វី​ល និង​វិស័យ​ឯកជន នៅ សាលាស្រុក​ព្រៃនប់ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៤ ។ ក្រោម​អធិបតីភាព​ឯកឧត្តម

ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ ។​ ​ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ បាន​សង្កត់ធ្ងន់ថា ការរៀបចំ​អោយមាន​វេទិការ​សាធារណ ដើម្បី​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់ គឺជា​ការផ្តល់​ឱកាស​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ប្រាស្រ័យ​ទាក់ទង​គ្នា​

Bayon.mpg_snapshot_02.27_[2014.12.17_08.45.47]ទៅវិញទៅមក​រវាង​រដ្ឋ​បាល​ស​ខេត្ត​ជាមួយ​រដ្ឋបាល​ក្រុង ស្រុក រដ្ឋបាល​ឃុំ សង្កាត់ និង​ប្រជាពលរដ្ឋ តំណាង​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ដែលមាន​ក្រុមប្រឹក្សា​ប្រភេទ​ផ្សេងៗ​គ្នា​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍ និង​ផ្តល់​ប្រឹក្សា​ជា​អាទិភាព​ដើម្បី​ចូលរួម​រក​ដំណោះស្រាយ​រួមគ្នា​ក្នុងការ​ចូលរួម អភិវឌ្ឍន៍​ភូមិ ឃុំ ស្រុក ក្រុង ខេត្ត​ព្រះសីហនុ ប្រកបដោយ​ច​រិ​ភាព​និង​ប្រសិទ្ធិភាព​ស្របតាម​ន​យោ​បាន​ភូមិ ឃុំ​មាន​សុវត្ថិភាព​។Bayon.mpg_snapshot_00.35_[2014.12.17_08.44.33]
​ឯកឧត្តម​ក៏បាន​បន្តទៀតថា ដើម្បី​លើកកម្ពស់​ខ្សែ​គណនេយ្យភាព តម្លាភាព​និង​សមធម៌​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ដំណើរការ​នៃ​អភិបាលកិច្ច​ល្អ ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​បើក​វេទិការ​នាពេលនេះ ក្នុង​គោលបំណង​ដើម្បី​ធានាបាន​បញ្ហា​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​មូលដ្ឋាន​ត្រូវបាន​រួមបញ្ចូល​ក្នុង​ដំណើរការ​អភិវឌ្ឍ​ន៍តា​ម​បែប​ប្រជាធិបតេយ្យ​តាមរយៈ​នៃ​ការពិភាក្សា​រៀងរាល់​ត្រីមាស​ទី​៤​នៃ​ឆ្នាំ​នីមួយៗ​តាមរយៈ​ការ​ផ្តល់ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ នូវ​សា​មិ​ទ្ធិ​ផល​ដែល​ក្រុមប្រឹក្សា​សម្រេចបាន​កន្លងមក និង​បញ្ហា​ប្រឈម​នានា​បង្ហាញ​ពី​អាទិភាព​នៃ​ការងារ​អភិវឌ្ឍន៍​របស់​ក្រុមប្រឹក្សា​ខេត្ត​សំរាប់​ឆ្នាំ​ខាងមុខ ដើម្បី​ផ្តល់ឱកាស​ជូន​ប្រជាពលរដ្ឋ​លើក​បញ្ហា​ថ្មីៗ​យកមក​ពិភាក្សា​លើ​របាយការណ៍​របស់​ក្រុមប្រឹក្សា​នឹង​ទទួលយក​អនុសាសន៍ និង​Bayon.mpg_snapshot_00.59_[2014.12.17_08.45.13]

សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដើម្បី​ពិភាក្សា​និង​ឆ្លើយតប​ឪ្យ​បាន​ទាន់ពេលវេលា​ដូចជា​ការផ្តល់​សេវាសាធារណៈ​ពី​រដ្ឋបាលខេត្ត រដ្ឋបាល​ក្រុង ស្រុក និង​រដ្ឋបាល​ឃុំ សង្កាត់​អោយ​កាន់តែ​ប្រសើរឡើង​ថែមទៀត ដើម្បី​លើកកម្ពស់​សមត្ថភាព​ម​ន្ត្រី​នៅ​ថ្នាក់ក្រោម​ជាតិ ឪ្យ​មាន​ទំនាក់ទំនង​កាន់តែ​ល្អ​ថែមទៀត ជាមួយ​ប្រជាពលរដ្ឋ​នៅ​ថ្នាក់មូលដ្ឋាន​ក្នុងការ​អនុវត្ត​ការងារ ឪ្យ​មាន​ប្រសិទ្ធិភាប​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត ៕​ ​Bayon.mpg_snapshot_00.02_[2014.12.17_08.43.32]