អំពើ​ហឹ​ង្សា​ក្លាយជា​រឿង​ធំ​ប្តី​ខឹង​បាន​ចាក់​ប្រពន្ធ​11​កាំបិត​

0

​បាត់ដំបង​: ស្ត្រី​ជា​ភរិយា​បាន​រងរបួស​ពេញ​ខ្លួនប្រាណ​ព្រមទាំង​បាន​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​​បន្ទាប់ពី​បាន​ឈ្លោះ​គ្នា​ព្រមទាំង​បាន​លែងលះគ្នា​ជាច្រើនលើក​ច្រើនសារ​រួចមក​នោះ​ត្រូវបាន​ស្វាមី​​ដ៏​កំណាច​ប្រើប្រាស់​កូប​កាំបិត​ចិតបន្លែ​ស្ទុះ​ទៅ​ចាក់​ប្រពន្ធ​ពីក្រោយ​ខ្នង​បណ្តាលអោយ​រងរបួស​ជា​ទំងន់​​ដែល​អំពើ​ហឹ​ង្សា​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​16-12-14​វេលា​ម៉ោង​8​យប់​នៅត្រង់ចំនុច​ភូមិ​​តា​សាញ​ត្បូង ក្នុង​ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង​. ។​image (2)
ភ្លាមៗ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ដែល​ដឹកនាំ​ដោយ​លោក ម៉ែន រី​ម អធិការរង​
​ព្រហ្មទណ្ឌ​ស្រុក​សំឡូត​បានបញ្ជាក់ តាម​ការរៀបរាប់​ពី​ស្ត្រី​ជា​ភរិយា​ឈ្មោះ មូ​ច ខន អាយុ​37​ឆ្នាំ​
​បានអោយដឹងថា គ្រួសារ​របស់គាត់​គឺមាន​ទំនាស់​ជា​ញឹកញាប់ ដោយ​មិនសូវ​ចុះសំរុង​នឹង​គ្នា​ទេ​
​ព្រមទាំង​បាន​សុំ​គ្នា​លែងលះ​ជាច្រើន​ដង​ថែមទៀត ប៉ុន្តែ​គឺ​លែង​មិន​ដាច់​នោះទេ ដូច្នេះហើយ​
​ការរស់នៅ​ប្រចាំថ្ងៃ​នៅតែ​មានការ​រកាំរកូស​មិនចេះចប់​មិនចេះហើយ​. ។​
ស្ត្រី​ជា​ភរិយា​បាន​បន្តទៀតថា នៅ​មុនពេល​កើតហេតុ​ក៏មាន​ការឈ្លោះប្រកែក​គ្នា​ផងដែរ​
​ដោយ​អត់ទ្រាំ​នឹង​ការ​ឈ្លោះ​នេះ​មិនបាន​គាត់​ក៏បាន​ហាមាត់​ស្រែក​ដេញ​ប្តី​អោយ​ចុះ​ចេញពីផ្ទះ​
​គឺ​ក្នុង​គោលបំនង​មិន​ចង់អោយ​មានរឿង​វែងឆ្ងាយ​តទៅទៀត​. ។​image
លុះ​ប្រហែលជា​ម៉ោង​8​យប់​ខណ​:​ដែល​រូបគាត់​កំពុង​អង្គុយ​ភ្លេចខ្លួន​ស្រាប់តែ​ប្តី​របស់គាត់​បាន​ស្ទុះ​មកអោយ​ពីក្រោយ​ហើយ​បាន​ប្រើប្រាស់​កូនកាំបិត​ចាក់​មកលើ​ខ្លួនប្រាណ​របស់​គាត​ជាច្រើន​កន្លែង​ដោយសារ​មានការ​ឈឺចាប់​ទើប​គាត់​បាន​ស្រែកហៅ​អោយ​អ្នកភូមិ​ជួយ នៅពេលនោះ​ហើយ​ដែល​​ប្តី​របស់គាត់​បា​ម​រត់​ចេញពីផ្ទះ​ហើយ​គេចខ្លួន​បាត់ស្រមោល​ទាំងយប់​តែម្តង គឺ​ប្តី​របស់គាត់​មានឈ្មោះ​​នួ​ក ម៉ុ​ន អាយុ​37​ឆ្នាំ​ដូចគ្នា​.​ហើយ​មាន​មុខរបរ​ធ្វើ​ចំការ​. ។​
ស្ត្រី​ជា​ភរិយា​បាន​លើកឡើងថា​ចំពោះ​មូលហេតុ​គឺ​មិនដឹង​ជា​យ៉ាងណា​នោះទេ​បើ​រឿង​
​ប្រច័ណ្ឌ​ក៏​គ្មាន ឯ​ការផឹក​សុ​ី​ស្រ​វុ​ឹ​ង​ក៏​អត់​ដែរ ព្រោះ​នៅ​ថ្ងៃកើតហេតុ​ក៏ដូចជា​មិនមាន​ក្លិន​ស្រា​នោះទេ​. ។​image (1)
ដោយសារ​តែមាន​ពាក្យបណ្តឹង បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តាមរក​ចាប់ខ្លួន​បុរស​ដែលជា​ស្វាមី​ហើយ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ចំណែក​ស្ត្រី​រងគ្រោះ​គឺ​ត្រូវ​ប្តី​ចាក់​ចំនួន​11​កន្លែង​តែមាន​​សភាព​រាក់ៗ​គឺ​ជ្រៅ​តែ​ពីរ​កន្លែង​នៅត្រង់​ខ្នង​ខាងឆ្វេង​និង​ខាងស្តាំ ហើយ​កំពុង​សំរាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​. ៕