ចាប់បាន​ពេលធ្វើ​សកម្មភាព​ដើរ​ចែកចាយ​បែ​ជា​បោះ​កញ្ចប់​គ្រឿង​ចោល​ស្មាន​សមត្ថកិច្ច​មិនដឹង​

0

​កំពង់ស្ពឺ​=​ជ​នស​ង្ស​យ័​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​បាន​ភ្លាមៗ​ខ​ណះ​ពេល​កំពង់​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ដើរ​ចែកចាយ​គ្រឿងញៀន​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ច្បារមន​ហើយ នេះ​ក៏​ជា​មុខសញ្ញា ចែកចាយ​និង​ប្រើប្រាស់​យ៉ាងសកម្ម​នៅ​តំបន់​នេះ​ផងដែរ​
​ករណី​ចាប់បាន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​នេះ​បាន​ប្រព្រឹត្តឡើង​នៅវេលា​ម៉ោង​២៤​និង​៣០​នាទី​យប់​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០១៤​នៅ​ចំណុច​ភូមិ​បុរី​កម្មករ សង្កាត់​រកា​ធំ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​។​ជ​នស​ង្ស​យ័​ដែល​ត្រូវបាន​ចាប់ ខ្លួន​ឈ្មោះ សៅ សវ​តា ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ ភូមិ​ក្រាំង​ពល​ទេព សង្កាត់​រកា​ធំ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​និង​ដកហូត​បាន​គ្រឿង​ប្រភេទ​ម៉ា​ទឹកកក​(Metham phetamine)​ចំនួន ២​កញ្ចប់ និង​ម៉ូតូ​មួយគ្រឿង​ម៉ាក C125 សេរី ឆ្នាំ​២០០៥ ព​ណ៏​ខ្មៅ​គ្មាន​ស្លាក​លេខ​។​IMG-20141217-WA0017 (1)
​តាម​ការ​ឲ្យ​ដឹង​ពី​លោក​អនុ​សេនី​យ៏​ឯក ទិ​ត្យ វ​ណ្ណះ នាយ​កា​រិ​យា​ល​យ័ ស្រាវជ្រាវ នៃ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ឲ្យ​ដឹងថា​តប​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី​ម៉ែន​ស៊ី​ប៊​ន​មេបញ្ជាការ​កង​រាជ​វុ​ធ​ហត្ថ​ខេត្តកំពង់ស្ពឺ​ក្នុងការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​។​ក្រោយពី​ទទួលបាន​ព​ត៏​មាន​ពី​ភ្នាក់ងារ​សម្ងាត់​ពីមុខ​សញ្ញា​ចែកចាយ​គ្រឿង​ញឿ​ន​ក្នុងភូមិ​សាស្ត្រ​ខាងលើ​។​កំលាំង​ស្រាវជ្រាវ​បាន​ល្បាត​គ្រប់​គោលដៅ​ក្នុង​តំបន់​ដែល​ជន​ឆ្លៀត​ឪ​កាស​តែង​ធ្វើ​សកម្មភាព​ក៏​ប្រទះឃើញ​ជន​ស​ង្ស​យ័​កំពង់​ជិះ​ធ្វើ​សកម្មភាព​ដែល​គួរ​ស​ង្ស​យ័​កំលាំង​បាន​ឃាត់​ចាប់​ស្រាប់តែ​ជន​ស​ង្ស​យ័​បាន​បោះ​គ្រវែង​ចោល​កញ្ចប់​គ្រឿង​ញើ​ន​ទៅ​ដី​តែ​កំលាំង​បានឃើញ​ទើប​បញ្ជូនមក​សាកសួរ ។​IMG-20141217-WA0018 (1)
​ប្រភព​បន្តថា​ជាក់​នៅ​យប់​ខាងលើ​កំលាំង​ល្បាត​បាន​តាមដាន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​បាន​ចំនួន​ម្នាក់​និង​ដកហូត​បាន​វត្ថុ​តា ម៉ូតូ​ម៉ាក​សេ​125​ព​ណ៏ ខ្មៅ​សេរី​ឆ្នាំ​២០០៥​គ្មាន​ស្លាក​លេខ​សម្រាប់​ជិះ​ធ្វើ​សកម្មភាព​រួមទាំង​ថ្នាំញៀន​២​កញ្ចប់ ។​
​ប្រភព​បានបញ្ជាក់​ថាក​រ​ណី​បង្ក្រាប​គ្រឿងញៀន​ជា​បន្តបន្ទាប់​មកនេះ​គឺ​កំលាំង​អាវុធហត្ថ​បាន​បង្ក្រាបបាន​គ្រឿងញៀន​ក៏​ដោយសារ​កំលាំង​បាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​លើ​ការងារ​បង្ក្រាប​និង​ការប្រើប្រាស់​ចែ​ចាយ​គ្រឿង​នៅ​មូលដ្ឋាន​។ បច្ចុប្បន្ន​ជំនាញ​បន្ត​ការសាកសួរ​កសាង​សុំ​ណុំ​រឿង​ទៅ​ឲ្យ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​។​