​អជ្ញាធរ​ខេត្ត​ចេញ​បញ្ជារ​បន្ទាន់​ឲ្យ​កាយ​ដី​ដែល​ចាក់​ចូល​សមុទ្រ​យកចេញ​វិញ​ឲ្យ​អស់​ស្របពេល​ក្រុម​អ្នកចាក់ដី​កំពង់​ព្យាយាមរ​ត់រក​ជំនូន​ពីរ​មន្ត្រី​ថ្នាក់​ធំ​

0

​ខេត្ត​ព្រះសីហនុៈ​យោងតាម​ប្រភព​ព​ត៏​មាន​ពីរ​មន្ត្រី​ព្រឹក្សា​ខេត្ត​បាន​លូច​បង្ហើប​ឲ្យ​ដឹងថា​ក្រុម​អ្នកចាក់ដី​រំលោភបំពាន​យក​ដី​សមុទ្រ​មួយកន្លែង​នៅ​តំបន់​ទំនប់រលក​ក្រោយពីរ​អាជ្ញាធរខេត្ត​ចេញ​បញ្ជារ​យ៉ាង​ម៉ឹង​ម៉ា​ត​ឲ្យ​ធ្វើការ​បញ្ឈប់​សកម្មភាព​នែ​ការដឹក​ដី​ចាក់​លុប​សមុទ្រ​និង​តំ​រ៉ូ​វ​ឲ្យ​ធ្វើ​កិច្ចសន្យា​កាយ​យក​ដី​ដែល​ចាក់​នោះ​ចេញ​ឲ្យ​អស់ពីរ​ក្នុង​សមុទ្រ​វិញ​ផងដែរ​នោះគេ​ពិនិត្យឃើញថា​ក្រុម​អ្នកចាក់ដី​ទាំងនោះ​ដូចជា​មិនមាន​បំណង​កាយ​យក​ដី​នោះ​ចេញ​វិញ​តាម​កិច្ចសន្យា​ទេ​តែ​ផ្ទុយទៅវិញ​បែរជា​មានការ​លិចឮ​ឡើយ​ថា​ក្រុម​អ្នកចាក់ដី​ល្មើសច្បាប់​រូបនោះ​កំពង់រ​ត់រក​ជំ​នូ​យ​ពីរ​មន្ត្រី​ថ្នាក់​ធំ​ដើម្បី​ធ្វើការ​សំរប​សំ​រូ​ល​ក្នុង​គោលដៅ​ធ្វើយ៉ាងណា​ឲ្យ​បាន​គ្រប់គ្រង​និង​សាងសង់​ផ្ទះ​លើ​ទីតាំង​ដែល​ចាក់ដី​នោះ​ឲ្យ​ខាន​តែ​បាន​ទោះបីជា​ត្រូវ​ប្រើ​គ្រប់​រូបភាព​ណា​ក៍ដោយ​។​20141217_091457
​ ​.​ដោយឡែក​សំរាប់​លោក​ឈិ​ត​សុខុន​.​អភិបាល​នែ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ដែល​កំពង់មាន​ប្រជាប្រិយភាព​ប្រជាពលរដ្ឋ​ស្រឡាញ់​និង​គោរព​វិញ​នោះ​ជុំវិញ​បញ្ហារ​អន្តរាគមន៍​បែប​រំលោភបំពាន​ច្បាប់​រូបគាត់​មិន​គាំទ្រ​ដាច់ខាត​ពោលគឺ​គោលបំណង​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​យល់ដឹង​ពីរ​ច្បាប់​ចេះ​គោរព​និង​អនុវត្តន៍​ច្បាប់​គ្រប់ៗ​គ្នា​ដើម្បី​រូ​ម​គ្នា​លុបបំបាត់​នៅ​ភាព​អសកម្ម​ទាំងឡាយណា​ដែល​កន្លងមក​បង្ករ​ផលប៉ះពាល់​សណ្តាប់ធ្នាប់​និង​20141217_091746ការអភិវឌ្ឍន៍​សង្គមជាតិ​ក្នុងពេល​បច្ចុប្បន្ន​និង​ថ្ងៃ​អនាគត​ដែល​ផ្តើមចេញពីរ​អំពើ​ឃុបឃិត​គ្នា​ប្រ​ព្រ​ត្តិ​អំពើ​ពុករ​លូ​យ​រំលោភបំពាន​ច្បាប់​។​ជាមួយគ្នានេះ​ដើម្បី​បញ្ហារ​គ្រប់យ៉ាង​ជាពិសេស​វប្ប​ធ​ម៏​អន្តរាកមន៍​ផ្ទុយ​ពីរ​ផ្លូវច្បាប់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​បានចេញ​បញ្ជារ​ជាបន្ទាន់​ឲ្យ​លោក​ហេង​សំអាន​.​អភិបាលរង​ខេត្ត​ដឹកនាំ​កំលាំងចំរុះ​ចុះទៅ​ធ្វើការ​បញ្ជារ​គ្រឿងចក្រ​កាយ​ដី​ដែល​ក្រុម​ល្មើស​ចាក់​ចូល​សមុទ្រ​យកចេញ​ពីរ​សមុទ្រ​ឲ្យ​អស់​មិន​ពន្យា​ពេល​តទៅ​ទៀតឡើយ​ក្នុង​គោលដៅ​ធ្វើយ៉ាងណា​ឲ្យ​ឆ្នេរសមុទ្រ​ត្រង់ចំណុច​នោះ​វិល​ទៅរក​សភាព​ដូចដើម​វិញ​។​20141217_092422
.​លោក​ហេង​សំអាន​.​អភិបាលរង​ខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍​ខណៈពេល​លោក​ចុះទៅ​បញ្ជារ​គ្រឿងចក្រ​កាយ​ដី​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែ​ឆ្នូ​ឆ្នាំ​២០១៤​ប្រាប់​ឲ្យ​ដឹងថា​ការចាក់ដី​ចូល​សមុទ្រ​របស់​ឈ្មោះ​លីម​គឹម​ស្រ៊ាង​នៅ​ទីតាំង​ខាងលើនេះ​ជា​ទង្វើ​ខុសច្បាប់​ត្រូវបាន​លោក​អភិបាលខេត្ត​បញ្ជា​អោយ​កាយ​យកចេញ​វិញ​ទាំងអស់​ពីព្រោះ​តំបន់​នេះ​ជា​តំបន់​ហាម​ដាច់ខាត​មិនអោយ​មានការ​ចាក់ដី​ឬ​សាងសង់​សំណង់​ថ្មី​នោះឡើយ​ហើយ​បញ្ហា​នេះ​អាជ្ញាធរខេត្ត​បានចេញ​សេចក្តីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​តំបន់​នោះ​អោយបាន​ជ្រាប​រួចមកហើយ​ផងដែ​។​
.​លោក​ហេង​សំអាន​បាន​បន្តទៀត​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនេះ​អាច​រស់​នៅបាន​ជាមួយនិង​សំណង់​ចាស់​ដែលមាន​ស្រាប់​ដោយ​អាជ្ញាធរ​មិន​អនុញ្ញាត​ដាច់​ខាត់​មិនអោយ​មានការ​ចាក់ដី​លុប​សមុទ្រ​ឬ​សាងសង់​សំណង់​ថ្មី​នោះឡើយ​ពោលគឺ​តំបន់​នេះ​បើទោះជា​សុំច្បាប់​ធ្វើការ​សាងសង់​ថ្មី​ក៏​មិន​អនុញ្ញាត​ដែរ​រីឯ​សំណង់​ចាស់​បើសិនជា​មានការ​រុះរើ​ក៏​មិន​អនុញ្ញាតអោយ​ធ្វើការ​សាងសង់​ឡើងវិញ​ជាថ្មី​ដែរ​។​20141217_092605
.​វា​ជា​រឿង​គូរ​ចាប់​អារ​ម្ម​បំផុត​សំរាប់​ប្រជាពលរដ្ឋ​ទូទៅ​នៅពេល​គេ​មើលឃើញ​ពីរ​គោលជំហរ​របស់​ថ្នាក់ដឹកនាំ​ខេត្ត​មិន​ទន់ជ្រាយ​ក្នុង​អនុវត្តន៍​ច្បាប់​ជាមួយនិង​ក្រុម​ជនល្មើស​ចាក់ដី​ខាងលើ​។​ចំ​ណាត​ការ​របស់​ថ្នាក់ដឹកនាំ​អាជ្ញាធរខេត្ត​នាពេលនេះ​គឺជា​ព្រមាណ​ដ៍​ធំ​មួយ​ទៅដល់​ជនខិលខូច​ផ្សេងៗ​ទៀត​ដែល​កំពង់​មានបំណង់​ប្រ​ព្រ​ត្តិ​អំពើ​ខុសឆ្គង​រំលោភបំពាន​លើ​ផ្លូ​ច្បាប់​ជាពិសេស​គឺ​វ​ប្បធ​ម៏​អន្តរាគមន៍​និង​ការឃុបឃិត​គ្នា​ប្រ​ព្រ​ត្តិ​ពើ​ពុករលួយ​ដែល​សង្គមជាតិ​ស្អប់ខ្ពើម​។​20141217_091457
.​គួរបញ្ជាក់​ផងដែរ​ថា​កន្លងមក​ថ្មីៗ​នេះ​អាជ្ញាធរខេត្ត​បានចេញ​លិខិត​ជូនដំណឹង​លេខ​៣០៤​ចុះ​ថ្ងៃ​២៦​ខែមិថុនា​ឆ្នាំ​២០១៤​ស្តីពី​ការរៀបចំ​ថែរក្សា​បរិស្ថាន​និង​សណ្តាប់ធ្នាប់​អនាម័យ​និង​ស្តីពីរ​រ​ការហាមឃាត់​ការចាក់ដី​លុប​សមុទ្រ​ក៍​ដូចជា​សាងសង់​សំណង់​ថ្មី​ផ្សេងៗ​គ្រប់​ប្រភេទ​នៅក្នុង​តំបន់​ទំនប់រលក​ខាងលើនេះ​រូ​ច​ហើយដោយ​សេចក្តីជូនដំណឹង​នេះ​តំរូវអោយ​មន្ត្រី​អង្គភាព​ពាក់ព័ន្ធ​ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​សង្កាត់​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អោយបាន​ទូលំទូលាយ​ក្នុង​គោលដៅ​អោយ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ​បាន​ជ្រាប​និង​រួមគ្នា​អនុវត្ត​ច្បាប់​ផងដែរ​។​
.​ប៉ុន្តែរ​អ្វីដែល​គូរ​ចាប់​អារ​ម្ម​បំផុត​នោះ​គឺ​ជុំវិញ​លិខិត​ជូនដំណឹង​របស់​សាលាខេត្ត​ខាងលើនេះ​លោក​ឈិ​ត​សុផាត​ជា​ចៅសង្កាត់​លេខ​១​ដែលជា​ថ្នាក់ដឹកនាំ​អជ្ញាធរ​មូលដ្ឋាន​ផ្ទាល់​បែរជា​20141217_091746ឆ្លើយថា​លោក​មិន​បានដឹង​មិន​បានឃើញ​លិខិត​ខាងលើនេះ​ទេ​។​នេះ​ជាការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញច្បាស់​ពីរ​ការមិន​ទ​ទូល​ខុសត្រូវ​របស់លោក​ឈិ​ត​សុផាត​ជា​ចៅសង្កាត់​យ៉ាងពិត​ប្រាកដ​។​បច្ចុប្បន្ន​ដោយសារ​ភាព​មិន​ទ​ទូល​ខុស បែបនេះ​បានធ្វើ​ឲ្យ​បទល្មើស​នែ​ការ​លូច​សាង​សង់ផ្ទះ​លើ​សមុទ្រ​ក៍​ដូចជា​ចាក់ដី​លុប​សមុទ្រ​តំបន់​ទំនប់រលក់​ចេះតែ​កើតមាន​ជា​ហូរ​ពីរ​មួយកន្លែង​ទៅមួយ​កន្លែង​បាន​យ៉ាង​រលូន​គ្មាន​ការទប់ស្កាត់​។​បទល្មើស​ដែល​បានកើត​ឡើង​នេះ​ត្រូវបាន​គេ​សង្ស័យថា​វា​ជា​អំពើ​ឃុបឃិត​គ្នា​ប្រ​ព្រ​ត្តិ​អំពើ​ពុករ​លូ​យ​យ៉ាង​ស៊ីសង្វាក់​រវាង​ជនល្មើស​និង​ថ្នាក់ដឹកនាំ​អជ្ញាធរ​មូលដ្ឋាន​នេះ​តែម្តង​។​អ្វីដែល​បាន​លើ​ឡើង​ខាងលើនេះ​គ្រាន់តែ​ជាការ​រំលឹក​ខ្លះ​ទៅដល់​ថ្នាក់ដឹកនាំ​អជ្ញាធរ​ខេត្ត​ឲ្យ​បានដឹង​និង​ជ្រាប​តែ​ប៉ុ​ណ្ណុះ​ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ជន​ពាក់​ព​ន្ធ័​យកទៅ​ផ្តន្ទាទោស​ធ្វើជា​គំរូរ​ដល់​មន្ត្រី​ខិលខូច​ក្រោយៗ​ទៀត​ឲ្យ​មានការ​ភ្ញាក់រ​លិ​ក​៕(​កោះពស់​)
​រូបភាព​លោក​ហេង​សំអាន​ដឹកនាំ​កំលាំង​សមត្ថកិច្ច​ចុះ​បញ្ជារ​គ្រឿងចក្រ​កាយ​ដី​ចេញពីរ​សមុទ្រ​