​បុរស​ម្នាក់​បើករថយន្ត​បុក​បង្គោល​ភ្លើង​របួសធ្ងន់ ចូល​ពេទ្យ​ទាំងយប់ សមត្ថកិច្ច​សង្ស័យ​ជា​រថយន្ត​ដឹក​គ្រញូង​

0

​ខេត្តបន្ទាយមានជ័យ​៖​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​បើក​ទៅបុក​និង​បង្គោល​ភ្លើង​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​កំពិត​ខ្ទេច​ទាំងស្រុង​ចំណែក​អ្នកបើកបរ​រងរបួស​ធ្ងន់​ប្រជាពលរដ្ឋ​នៅក្បែរនោះ​ដឹកជញ្ជូន​ទៅ​មន្ទីរ​ដើម្បី​សង្គ្រោះ​ជីវិត​ទាំងយប់​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​នៅវេលា​ម៉ោង​១​យប់​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៤​នៅលើ​ផ្លូវជាតិ​លេខ​៥៩​ទល់មុខ​សាលាក្រុង​សិរីសោភ័ណ​នៅ​ភូមិ ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។art11.4
​លោក​សី​វ សុជាតិ​អធិការ​ក្រុង​សិរីសោភ័ណ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នៅ​ម៉ោង​ជិត​១​យប់នោះ​ប្រជាពលរដ្ឋ​បានឃើញ​រថយន្ត​កាមរី​បា​ឡែ​ន​០២​ព៌​ណ​ខ្មៅ​គ្មាន​ស្លាក​លេខ​មួយគ្រឿង​បើក​ចេញពី​ក្រុង​សិរីសោភ័ណ​ឆ្ពោះទៅ​ខេត្ត​ឧ​ត្ត​មានជ័យ​ពី​ត្បូង​ទៅ​ជើង​ដោយ​ល្បឿន​លើ​ន​ដើម្បី​បើក​ឲ្យ​ដល់​គោលដៅ​លុះ​បើក​មកដល់​ចំណុចកើតហេតុ​ក៏បាន​រេ​ចង្កូត​ទៅបុក​និង​បង្គោល​ភ្លើង​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​នោះ​ឡើង​រួន​កំពិត​ខ្ទេច​ចំណែក​អ្នកបើកប​គៀប​និង​រថយន្ត​រងរបួស​ជា​ទម្ងន់​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ដឹកជញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​បន្ទាន់​។​ក្រោយពេល​កើតហេតុ​រួច​នគ​បាល​ក្រុង​សិរីសោភ័ណ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​រួច​អូស​រថយន្ត​បង្ក​មកកាន់​អធិការ​ក្រុង​សិរីសោភ័ណ​ទាំងយប់​art11.3។​
​លុះ​ព្រឹក​ឡើង​នគ​បាល​បានធ្វើការ​ពិនិត្យ​ក្នុង​រថយន្ត​នោះ​ទើប​ដឹងថា​រថយន្ត​បា​ឡែ​ន​នេះ​ទំនង​បើក​ដឹកឈើ​ក្រញូង​នៅ​ខេត្ត​ឧ​ត្ត​មានជ័យ​ទើប​បើក​លឿន​យ៉ាងនេះ​រួច​ទៅបុក​និង​ប​ង្គោ ភ្លើង​ទាំង​កំរោល​យ៉ាងនេះ ព្រោះ​នៅក្នុង​រថយន្ត​គ្មាន​ពូក​មានតែ​ពូក​អ្នកបើក​ហើយ​ក្នុង​រថយន្ត​តាប​ដែក​យ៉ាង​ក្រាស​ទុក​សំរាប់​ដឹក​របស់​ធ្ងន់​។art11.4
​គួ​បញ្ជាក់​ផងដែ​ថានគ​បាល​ចាប់បាន​រថយន្ត​ដឹកឈើ​ក្រញូវ​រយះពេល​កន្លងមក​សុទ្ធតែ​ប្រភេទ​រថយន្ត​របៀប​នេះហើយ​ចំណែក​អ្នកបើក​ភាគច្រើន​សុទ្ធតែ​អ្នកប្រើប្រាស់​គ្រឿងញៀន​ទើប​បើករថយន្ត​លឿន​មិន​ខ្លាច​ស្លាប់​យ៉ាង​ដូច្នេះ​ប្រជាពលរដ្ឋ​នៅ​ទី​នោះបាន​និយាយថា​នេះ​សំណាងល្អ​ហើយ​គ្រោះ​ថា្នក់​នៅពេល​យប់​បើសិនណា​គ្រោះថ្នាក់​នៅពេល​ថ្ងៃ​វិញ​នោះ​មិនដឹងថា​មាន​មនុស្ស​ស្លាប់​ដោយសារ​រថយន្ត​ប៉ុន្មាន​អ្នក​នេះឡើយ​៕art11.2 art11.1