ពិធីបុណ្យពុទ្ធាភិសេក សម្ពោធសមិទ្ធិផលនានា ក្នុងវត្តមង្គលវ័ន ហៅវត្តជ្រង

0

​( ពត៌មាន រូបភាព វីដេអូ ) ខេត្តកំពង់ធំ ៖​នៅក្នុង​វត្ត​មង្គល​វ័ន ហៅ​វត្ត​ជ្រង  ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​១ រដ្ឋសភា បាន​អញ្ជើញ​ជា អធិបតីភាព ក្នុង​ពិធី​ពុទ្ធ​ភិ​សេក សម្ពោធ​សមិទ្ធផល​នានា នៃ​ក្នុង​វត្ត ដែល​គណៈកម្មការ​អាចា​រ្យ​វត្ត ព្រមទាំង ពុទ្ធ​បរិ​ស័ត ចំណុះជើងវត្ត;និង​សម្បុរ​សជន ជិត​ឆ្ងាយ​ដែល​បាន​កសាង ។

ដោយមាន​ការចូលរួម ពី​សំណាក់ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ព្រមទាំង​មន្ត្រីរាជការ អាជ្ញាធរ លោក តា លោកយាយ  សិ​ស្សា នុ​សិស្ស ចូលរួម​យ៉ាងច្រើន​កុះករ​។​ ​លោក ហាក់ ម៉ុង​ហួត អភិបាលស្រុក​បារាយ៍ បាន​អាន​របាយការណ៍ ស្តីពី​ភូមិសាស្ត្រ​ស្រុក​បារាយណ៍ ដែល មាន​ចំនួន ១៨​ឃុំ ស្មើរ​នឹង ១៨២​ភូមិ មាន​ប្រជាពលរដ្ឋ​សរុប ១៩០.៧២៦​នាក់ អាយុ​១៨​ឆ្នាំ​ឡើង សរុប ១២៥.៨៥១ នាក់ ស្រី​៦៤.៩៧០​នាក់ និង ៣៩៩២៣ គ្រួសារ ក្នុងនោះ​ខ្មែរឥស្លាម​មាន ២​ភូមិ ស្មើ​និង ៩០៧​គ្រួសារ ។​

ដោយឡែក​វត្ត​នេះ មាន​សាលាឆាន់ ធ្វើ​អំពី​ឈើ ១​ខ្នង កុដិ​អំពី​ឈើ ៣​ខ្នង ក្រោម​ការយកចិត្តទុកដាក់ របស់​ឯកឧត្តម​បណ្ឌិត  ងួន ញ៉ិល ព្រមទាំង​ក្រុមការងារ ចុះជួយ​ស្រុក​បារាយណ៍ បាន កសាង ឧបដ្ឋានសាលា កុដិ​ថ្ម​២​ខ្នង ក្លោងទ្វារ​២ របង​វត្ត ប្រវែង​៦៥០​ម ផ្លូវ​១​ខ្សែ ចាក់ដី​ក្នុង​ទីធ្លា​វត្ត ៥០០​ឡាន ព្រមទាំង​សមិទ្ធផល​ជាច្រើន​ទៀត ដែល​ត្រូវបាន​ចំណាយ​ថវិកា ៦១.១០០.០០០​រៀល និង​លុយ​ដុល្លា ៣៩.១១០​ដុល្លា ។​


​ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល បាន​មានប្រសាសន៍ ផ្តោតទៅលើ​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់ រដ្ឋ ដែលមាន​អាយុ​ចំណាស់​ជាងគេ ក្នុង​លោក ដូច្នេះ​ព្រះពុទ្ធសាសនា​គឺជា ស្រែបុណ្យ របស់​ពុទ្ធ​បរិ​ស័ត​ទាំង អស់ ដែល​ប្រៀបបាន​ទៅនឹង មណ្ឌល​អប់រំ គ្រប់​វ័យ គ្រប់​ភេទ ឲ្យ​ក្លាយខ្លួនជា មនុស្ស​ល្អ ជា​សិស្ស​ល្អ ជា​ថ្នាក់ ដឹកនាំ​ដែលមាន​គុណធម៌ ឲ្យ​មនុស្ស​គ្រប់​សម័យកាល ចេះ​រួមរស់​ជាមួយគ្នា ប្រកបដោយ​សុខសន្តិភាព ។

ជាក់ស្តែង​ក្រោម​ការដឹកនាំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា កម្ពុជា បានផ្តល់​សារៈសំខាន់​ទៅលើ​សាសនា ទាំង​ដែលមាន​នៅលើ​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​សាសនា​ដែល ប្រជាពលរដ្ឋ គោរព​ទទួលបាន​នូវ សេរីភាព ក្នុង​ប្រារព្វ​ពិធី​របស់ខ្លួន ជាពិសេស​សាសនា ព្រះពុទ្ធ ក្រោយពី ប្រទេស​កម្ពុជា បាន ស្ថិតនៅក្រោម​ការដឹកនាំ​របស់

ខ្មែរក្រហម ក្នុង​រយះ​កាល បី​ឆ្នាំ ៨​ខែ ២០ ថ្ងៃ ព្រះពុទ្ធសាសនា ត្រូវបាន​លុបបំបាត់ចោល​ទាំងស្រុង ព្រះសង្ឃ​ត្រូវបាន​សឹក វត្ត​អារាម ត្រូវគេ​យក​ធ្វើជា គុគ ជាឃ្លាំង ជា​កន្លែង​ធ្វើ​ទារុណកម្ម​មនុស្ស ដែល​បងប្អូន​ចងចាំ​មិន​ភ្លេច សម្រែក​ស្រែកហៅ​ឲ្យ​ជួយ ពោរពេញ ទៅដោយ​ភាពឈឺចាប់​ឥត​គណនា លុះ​ពពក​ខ្មៅ​បាន​បក់​រសាត់​ផុត​ទៅ ប្រជាពលរដ្ឋ​បាន​រស់រាន មាន ជីវិត​

សារ​ឡើងវិញ ក្នុង​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ ១៩៧៩ រហូតមកដល់​បច្ចុប្បន្ន ព្រះពុទ្ធសាសនា មាន​ភាព​រីក ចម្រើន ដុះដាល​ទូទាំងប្រទេស ទោះជា​នៅ​តំបន់​ដាច់ស្រយាល ចំកាត់​មាត់​ញក ក៏មាន​អាស្រម ឬ​វត្ត​អារាម សម្រាប់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ គោរពបូជា​ផងដែរ ។​Image20