បុរស​ម្នាក់​បើករថយន្ត​ឪពុក​ចេញពី​ផ្ទះ​បំរុង​យក​ទៅ​លក់​ត្រូវ​សមត្ថកិច្ច​ដេញ​ឃាត់​បាន​ហើយ​ប្រជាពលរដ្ឋ​ព្រួត​វាយ​បែកក្បាល​ហូរឈាម​

ភ្នំពេញ ៖ហេតុការណ៍​មួយ​បណ្ដាល​អោយ​ភ្ញាក់ផ្អើល​ពេញ​មួយ​ខណ្ឌ​៧​មករា ខណៈ​ដែរ​បុរស​ម្នាក់​លួច​បើករថយន្ត​ឪពុក​ចេញពីផ្ទះ​ហើយ​ព្យាយាម​ជិះ​គេច​យកទៅលក់ តែ​ត្រូវ​ក្រុមគ្រួសារ​ប្ដឹង​សមត្ថកិច្ច​ដេញតាម​ចាប់​បាន​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ​បណ្ដាលអោយ​រងរបួស​បែ​ក​ក្បាល​ហូរ​ឈាម​

ស្រោច​ខ្លួន កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃទី​១៦​ខែ​មិនា​ឆ្នាំ​២០១៤ ស្ថិតនៅ​ត្រង់​ចំណុច​ស្ដុប​អាងទឹក ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា បុរស​ឈ្មោះ ស៊ឹម សោភ័ណ្ឌ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មាន​ទីលំនៅ​ផ្ទះ​លេខ 54Eo ផ្លូវ​លេខ​១៨៤ ក្នុង​សង្កាត់​បឹងរាំង ដូនពេញ ត្រូវជា​កូន​របស់​លោក ស៊ឹម ណាត អាយុ​៤៨​ឆ្នាំ​មុខរប​រកស៊ី​មាន​ទីលំនៅ​ផ្ទះ​លេខ 54Eo ផ្លូវ​លេខ​១៨៤ ក្នុង​សង្កាត់​បឹងរាំង ដូនពេញ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​បុរស​ឈ្មោះ ស៊ឹម សោភ័ណ្ឌ ជា​កូនបង្កើត​លោក ស៊ឹម ណាត បាន​យក​រថយន្ត​មួយគ្រឿង​ម៉ាក​កូរ៉ូឡា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-8107 បើក​ចេញពី​ផ្ទះ​ហើយ​ត្រូវ​ក្រុម​គ្រួសារ​ចេញ​តាម​និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ជួយ​អន្តរាគមន៍ លុះ​មកដល់​ចំណុច​ស្ដុប​អាងទឹក​សមត្ថកិច្ច​បានឃា​ត់​រថយន្ត​និង​អ្នកបើកបរ​ជាប់ ហើយ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​នៅក្បែរ​នោះ​គិតថា​ជា​ចោរ​ក៏​នាំគ្នា​ព្រួត​វាយ​បណ្ដាលអោយ​រងរបួស​បែ​ក​ក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន​។​
​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​បាន​បញ្ជូន​អ្នកបើកបរ​រួម​ទាំង​រថយន្ត​យក​ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា​ដើម្បី​ធ្វើការ​សាកសួរ​។ លោក ស៊ឹម ណាត ជា​ឪពុក​បុរស​រូប​នោះ​បាន​ឱ្យ​សមត្ថកិច្ច​ដឹងថា កន្លង​មក​កូន​របស់​គាត់ ស៊ឹម សោភ័ណ្ឌ ធ្លាប់​យក​ម៉ូតូ​ទៅ​លក់​ម្ដង​ហើយ ទើប​ពេល​រូបគេ​យក​រថយន្ត​ចេញពីផ្ទះ ក្រុមគ្រួសារ​មាន​ការបារម្ភ​ខ្លាច​គេ​យក​រថយន្ត​ទៅ​លក់​ទៀត ទើប​ដេញតាម​និង​អោយ​សមត្ថកិច្ច​ជួយ​ឃាត់​តែម្ដង​។​

​ពាក់ព័ន្ធ​និង​ករណី​នេះ​ក្រុមគ្រួសារ​របស់​បុរស​រូប​នោះ សូម​អោយ​សមត្ថកិច្ច​ចាត់កា​រ​តាម​ផ្លូវច្បាប់​ចុះ​ព្រោះ​គាត់​គ្មាន​សមត្ថភាព​គ្រប់គ្រង​កូន​របស់​គាត់​ទៀត​ទេ នឹង​ដើម្បី​ចង់​ផ្ដល់​មេរៀន​អោយ​កូន​គាត់​ដឹង​ខ្លួន​ខ្លះ កុំអោយ​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ពួក​បន្តទៅទៀត​៕

2014-03-17_105903