​បុរស​ម្នាក់​ស្រវឹង​ជោគជាំ​បើករថយន្ត​បុក​រ៉ឺម៉ក​កង់​បី​និង​ម៉ូតូ​បណ្តាលឱ្យ​របួសធ្ងន់​ស្រាល​៥​នាក់​

0


​ភ្នំពេញ​ មនុស្ស​ប្រុស​ស្រី​៥​នាក់​បាន​រង​បួស​ធ្ងន់​ស្រាល​ដោយសារតែ​បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​ទៅបុក​រ៉ឺម៉ក​កង់​បី​វិល​២​ជុំ​រួច​រ៉ឺម៉ក​ប​វី​ក៏​បន្ត​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​នឹង​១៥​នាទី​យប់​ថ្ងៃទី​២៣​ខែធ្នូ ឆ្នាំ​២០១៤​ត្រង់ចំណុច​ច្រមុះជ្រូក​ស្ទឹងមានជ័យ​ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ​។​4
​ ​ប្រភព​ពត៌មាន​ពី​សាក្សី​ដែល​នៅ​ជិត​កន្លែងកើតហេតុ​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​រ៉ឺម៉ក​កង់​បី​មួយ​ដឹក​មនុស្ស​ចំនួន​២​ទៅ​៣​នាក់​បានធ្វើ​ដំណើរ​តាម​បណ្តោ្យ​ផ្លូវ​មុន្នី​រ៉េត​ក្នុងទិសដៅ​ពី​លិចទៅ​កើ​តខ​ណះ​មកដល់​ចំណុច​ច្រមុះជ្រូក​ស្ទឹងមានជ័យ​ស្រាប់​តែមាន​រថយន្ត​រ៉េ​ហ្វ​រ​មួយគ្រឿង​ពណ៍​ពាក់​ស្លាក​លេខ​ភ្នំពេញ​2K-1529 ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​ក៏​ជ្រុល​ទៅបុក​ពេញទំហឹង​បណ្តាលឱ្យ​រ៉ឺម៉ក​កង់​បី​វិល​២​ជុំ​រួច​ទៅ​ប៉ះ​ជាមួយនឹង​ម៉ូតូ​សេ​១២៥​ពណ៍​ខ្មៅ​មួយគ្រឿង​ទៀត​បណ្តាលឱ្យ​មនុស្ស​ប្រុស​ស្រី​៥​នាក់​រងរបួស​ធ្ងន់​ស្រាល​ត្រូវបាន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​3
​ ​ក្រោយ​ពល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ធ្វើកា​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​និង​បាន​សហការ​ជាមួយ​ជំនាញ​យក​យាន្ត​ជំនិះ​ទាំង​៣​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការនគរបាល​ខណ្ឌ​មានជ័យ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕