ម៉ូតូ​សង់​សេ​១២៥ បុក​គ្នា​ជា​មួយរឺ​ម៉ក​ម៉ួតូ​កង់​បី រងរបួស​ធ្ងន់ ០២​នាក់ និង ស្រាល​០២​នាក់​

ភ្នំពេញ ៖ មនុស្ស ០២​នាក់ របួសធ្ងន់ និង ០២​នាក់​ទៀត​របួសស្រាល​ក្នុងករណី គ្រោះថ្នាក់​ចរាចរណ៏​មួយ ដែល​បង្កឡើង ដោយ​ម៉ូតូ​សង់​សេ​១២៥ បុក​គ្នា​ជា​មួយរឺ​ម៉ក​ម៉ូតូ កង់​បី ។​

​ហេតុ​ការណ៏​នេះ​កើត ឡើង​នៅ​ម៉ោង​១០.០០​នាទី យប់ ថ្ងៃទី ១៦ មីនា ២០១៤ តាម​បណ្តោយ​ផ្លូវជាតិ លេខ​៤​ស្ថិតនៅ ភូមិ​អូ​ដឹម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​យោងតាម​ប្រភព​ព័ត​មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា គេ​បាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BU-7306 ធ្វើដំណើរ​តាម ផ្លូវជាតិ​លេខ​៤ ពី​លិច ទៅ​កើត ខណះមក​ដល់​ចំណុច កើតហេតុ ក៏​បាន​បុក​ជា​មួយរឺ​ម៉ក ម៉ូតូ​កង់​បី មូយគ្រឿង ពណ៌​ក្រហម អត់​មាន​ស្លាក​លេខ បើក​បញ្ច្រាស់ទិស​គ្នា បណ្តាលឱ្យ​អ្នកបើកបរ និង​អ្នករួមដំណើរ​រង របួស ធ្ងន់​២​និង​ស្រាល​២​នាក់​។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ ត្រូវបាន​គេ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ ចំណែក ឯ​ម៉តូ​ទាំងពីរ សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ ការិយាល័យ ចរាចរណ៏​ផ្លូវគោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រងចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​៕

2014-03-17_110709