នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប​ធ្វើ​ការចាប់​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​បទ​គ្រឿងញៀន​បានជា​បន្តបន្ទាប់​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​

0


​សៀមរាប : ជនសង្ស័យ​ភេទ​ប្រុស​ទាំងពីរ​នាក់​នេះ​ទី មួយ មានឈ្មោះ សេក ធី ហៅ ញី ទី​២​មានឈ្មោះ ភិន សុផាត ។ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ធ្វើការ​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៤ ខែ ធ្នូ ឆ្នាំ ២០១៤ កន្លង​ទៅរួច​យកមក​កាន់​ការិយាល័យ​នគរបាល​ជំនាញ​ដើម្បី​ធ្វើការ​សួរនាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ខាងលើ​លោក វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានអោយដឹង​ថា​ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ក៏ដូចជា​ដើម្បី​ធ្វើអោយ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព អោយ កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។ 01ទើប​ជាក់ស្តែង​ជនសង្ស័យ​ភេទ​ប្រុស​ទាំងពីរ​នាក់​នេះ​បន្ទាប់ពី​កម្លាំង​នគរបាល​ជំនាញ​បានធ្វើ​ការតាមដាន​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​បាន​ហើយ​នោះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ធ្វើការ បង្ក្រាបបាន​តែម្តង ។ លោក វរសេនីយ៍ទោ អ៊ុំ សា​អាត បាន​បន្ត​អោយដឹងទៀតថា​ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ខាងលើ​សមត្ថកិច្ច​យើង​បានធ្វើ​ការដកហូត​បាន​នូវ​វត្ថុតាង​ពី​ជនសង្ស័យ​នូវ​ប្រភេទ​គ្រឿងញៀន​ម៉ា​ទឹកកក​ចំនួន​៤​កញ្ចប់​ស្មើរ​និង​៣,១​ក្រាម ដាវ​៤​ដើម​និង​សម្ភា​រះ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​ផងដែរ​។ បច្ចុប្បន្ន​ទាំង​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​និង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ​កាលពី​រសៀល​ថ្ងៃទី​២៥ ខែ ធ្នូ នេះ ដើម្បី​ចំណាត់ការ​ទៅតាម​នីតិវិធី​បន្ត ៕01
​លោក ព្រិន្ទបាលទោ ខេង ខេមរា​