​ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ ត្រូវ​រង​ការខូចខាត​ទាង​សងខាង​

0

​ ​យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ក្នុង​ល្បឿន​លឿន ជ្រុល​បុក​រថយន្ត​គេ​ពីក្រោយ បណ្តាល​ឲ្យ​រង​ការរង​ខូចខាត​ទាំងសងខាង កាលពី​វេលា​ម៉ោង​២១​និង​១០​នាទី​យប់ នៅ​ចំណុច​ផ្លូវ​លេខ​៣៦០ កែង​ផ្លូវ​មុន្នីរ​វង្ស ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក​Ranger ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-5335 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣១០ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ម៉ូតូ​គុប​មូល​4

មួយគ្រឿង ពណ៌​ខៀវ គ្នា​ស្លាក​លេខ ជិះ​គ្នា​២​នាក់ ក្នុងស្ថានភាព​ស្រវឹងស្រា​ជោគជាំ ថែមទាំង​ក្នុង​ល្បឿន​លឿន​ផង​នោះ ក៏​ជ្រុល​ទៅបុក​គូទ​រថយន្ត​ពីក្រោយ បណ្តាល​ឲ្យ​រង​កា​ខូចខាត​ទាំងសងខាង ចំណែក​មនុស្ស​រងរបួស​ស្រាល ។​2
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បានធ្វើការ​វាស់វែង យក​រថយន្ត​និង​ម៉ូតូ ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​បឹង​កេងកង​ទី​៣ រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕1 3