នគរបាលខេត្តត្បូងឃ្មុំបង្រ្កាបជនសង្ស័យប្លន់ប្រដាប់អាវុធបានម្នាក់ដែលចេញចូលពន្ធនាគាដូចចូលផ្សារ ប្រគល់ឲនគរបាលខេត្តកំពង់ចាម ព្រោះពាក់ពន្ធ័និងប្លន់អ្នកលក់មាសដូរលុយនៅស្រុកចំការលើថ្មីៗនេះ

0

ខេត្តត្បូងឃ្មុំ: ជនសង្ស័យជាមុខសញ្ញាចោរប្លន់ឆ្លងប្រទេស-ក្នុងប្រទេសម្នាក់ដែលធ្លាប់ជាប់ពន្ធនាគា៣លើកមកហើយ។ ហើយពេលចេញមកវិញចុងក្រោយនេះ ជាប់សង្ស័យទៅធ្វើរសកម្មភាពប្លន់អ្នកលក់មាសដូរលុយ នៅផ្សារថ្នល់បែកស្រុកចំការលើ យកអស់មាសជិត៣០តំឡឹងនិងលុយដុល្លាមួយចំនួន នោះត្រូវបានសម្មត្ថកិច្ចនគរបាលស្រុក-ខេត្តត្បូងឃ្មុំបង្រ្កាបចាប់ខ្លួនបានហើយបន្ទាប់ពីជនល្មើសរូបនេះបានបាញ់តដៃជាមួយសម្មត្ថកិច្ចអស់ជាច្រើនគ្រាប់កាលពីព្រឹកមិុញ។image(2)

ហេតុការណ៍បង្រ្កាបជនសង្ស័យនិងបាញ់តដៃវិញនេះកើតឡើងកាលពីវេលាម៉ោង៨,៣០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ ត្រង់ចំណុចលើផ្លូវលំនិងឡូកៅស៊ូ៩៥ក្នុងភូមិគីឡូ៨៧ ឃុំថ្មពេជ្រ ស្រុក-ខេត្តត្បូងឃ្មុំ។

លោកវរសេនីយន៍ត្រី សួស ស៊ាងលី អធិការនគរបាលស្រុកត្បូងឃ្មុំបានថ្លែងឲដឹងថា ដោយមានការណែនាំនិងយកចិត្តទុក្ខដាក់ពីសំណាក់ លោកឧត្តមសេនីយន៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ស្តីពីការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពទាំង៩យ៉ាង ដែលប្រមុខរាជរដ្ឋាភិបាលដាក់ជូន និងឈរលើស្មារតី គោរព តួនាទី ភារកិច្ច ក្នុងនាមជានគរបាលយុត្តិធម៍នោះ ជាប្រចាំលោកតែងណែនាំមន្រ្តីក្រោម ឱវាទបន្ត ចុះល្បាតតាមមូលដ្ឋាន ដើម្បីការពារ សន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋ។ ជាក់ស្តែងកំលាំងរបស់លោកបាន ពើបប្រទះនូវមុខសញ្ញាជនសង្ស័យដែលទើបចេញពីពន្ធនាគា កំពុងជិះម៉ូតូម៉ាកសង់125 ពណ៍ខ្មៅគ្មានស្លាក់លេខស៊េរី២០១៣ នៅលើផ្លូវលំ។លោកបន្តថា ពេលនោះកំលាំងលោកបានហៅឲឈប់ ជនសង្ស័យក៏ឈប់ តែគេឈប់បែមកបាញ់តដៃជាមួយសម្មត្ថកិច្ច ចំនួន២គ្រាប់ រួចក៏រត់ចូលទៅព្រៃដំឡូងបាញ់រះមកលើសម្មត្ថកិច្ចទាល់អស់គ្រាប់ជនសង្ស័យក៏បោះកាំភ្លើងចោលហើយលើកដៃឡើងលើ សារភាពឲសម្មត្ថកិច្ចយើងចាប់ខ្លួន ។image

លោកអធិការបន្តឲដឹងទៀតថា ជនសង្ស័យមានឈ្មោះ អិុត កក្តដា ហៅ មិុះ-ល្មិះ ភេទប្រុស អាយុ២៧ មានទីលំនៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោកបន្តថា ជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធនាគា៣ដងមកហើយពីករណីបទប្លន់ ហើយក្នុងនោះក៏ធ្លាប់ចូលទៅប្លន់ក្នុងទឹកដីនៃប្រទេសវៀតណាមផងដែរកាលពីឆ្នាំ២០០៨។ ហើយក្រោយពីចេញពីពន្ធនាគាមកវិញ ចុងក្រោយនេះ ជនសង្ស័យជាប់សង្ស័យធ្វើរសកម្មភាពប្លន់អ្នកលក់មាសដូរលុយនៅផ្សារថ្នល់បែក ស្រុកចំការលើ និងកំពុងត្រូវបានសម្មត្ឋកិច្ចនគរបាលខេត្តកំពង់ចាមតាមស្វែងរកចាប់ខ្លួនផងដែរ។photo

លោកឧត្តមសេនីយន៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំបានថ្លែងឲដឹងថា ករណីជនសង្ស័យខាងលើ មានជាប់ពាក់បទប្លន់នៅស្រុកចំការលើកន្លងមកថ្មីៗ ហេតុដូចនេះខាងស្នងការនគរបាលខេត្តកំពង់ចាម គេសុំយើងយកទៅបន្តនិតិវិធីព្រោះមានសំណុំរឿងស្រាប់ ហើយរូបលោកក៏ប្រគល់ទៅខាងស្នងការខេត្តកំពង់ចាមបន្តមុខការ៕
វណ្ណះ