​បើករថយន្ត​លឿន​ជ្រុល​ចង្កូត​គេច​របាំង​ថ្ម​បណ្តាលអោយ​ក្រឡាប់​ផ្ញា​រ​ជើង​ច្រងាង​ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​៣​

0

ខណ្ឌទួលគោក​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដ៏​គួរអោយភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​នៅតាម បណ្តោយ​ផ្លូវ​លេខ​២៧១ បន្ទាប់ពី​មាន​បុរស​ម្នាក់ បើករថយន្ត​មួយគ្រឿង​មែក​សឺ​ដែ​ស ក្នុង​ល្បឿន​លឿន ហើយ​បើក​គេច​ពី របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ តែ​គេច​មិន​ផុត​ក៏​ជ្រុល​បុក​ប​ញ្ចិ​តរបាំងថ្ម​ប

ណ្តាលអោយ​រថយន្ត រេ​ចង្កូត​ដួល​ក្រឡាប់​ផ្ញា​រ​ជើងទ្រ​មេឃ ច្រងាង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ទល់មុខ​នឹង​ហាង​លក​សំលៀកបំពាក់ ដែលមាន​យីហោ ដុង​ដុង​ដោ​ន ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង ១៩ និង ៣០​នាទី​យប់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៤ ។​2
​សាក្សី​នៅ​កន្លែងកើតហេតុ បានអោយដឹងថា នៅមុន​ពេល​មាន​ហេតុការណ៍​កើតឡើង គឺ​ដំបូង​ឡើយ គេ​ស​ង្គេ​ត​ឃើញ​បុរស​ម្នាក់ បើករថយន្ត​មួយគ្រឿង ម៉ាក​មែក​សឺ​ដែ​ស មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2O-0594 បើកបរ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​វ៉ា​រថយន្ត​មួយគ្រឿង​ផ្សេងទៀត ដែល​នៅ​ពីមុខ​ខ្លួន ស្រាប់តែ​វ៉ា​ក់​អឺ​ជាមួយនឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលអោយ​បុរស​ជា​ម្ចាស់​រថយន្ត ព្យាយាម​បើក​គេច​ពីរ​បាំង​ថ្ម តែ​សំណាងអាក្រក់​គេច​មិន​ផុត ជ្រុល​ប៉ះ​ប​ញ្ចិ​តរបាំងថ្ម​បន្តិច បណ្តាលអោយ​រថយន្ត រេច​ចង្កូត​ដួល​ក្រឡាប់​ផ្ញា​រ​ជើង​ឡើងលើ​ច្រងាង ។4

ចំណែក​ម្ចាស់​រថយន្ត​មិនបាន​រងរបួស​ឡើយ គ្រាន់តែ ខូចខាត​រថយន្ត​រប​ស់​ខ្លួន​តែប៉ុណ្ណោះ ។​
​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​សហការ​ជាមួយ​ជំនាញ ចុះ​ធ្វើការ​អន្តរាគមន៍​វាស់វែង ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រងចាំ ដោះស្រាយ​តាមផ្លូវ​ច្បាប់ ។1
​សូមបញ្ជាក់​ផងដែរ​ថា ករណី​ខាងលើ​គឺ​បង្កឡើង​ដោយសារ​បុរស​ជា​ម្ចាស់ រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន និង​ខ្វះ​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​បើក​តាម​សមត្ថកិច្ច​អោយដឹងថា បុរស​ខាងលើ​ក៏មាន​ជាតិ​ស្រវឹង​ជាប់​ខ្លួន​បន្តិចបន្តួច​ដែរ ទើប​បណ្តាលអោយ​មានរឿង​ហេតុដូចនេះ​កើត ឡើង​តែម្តងទៅ ។ នេះ​សំណាង​ហើយ​ដែល​ករណី​ខាងលើ​មិនបាន​បណ្តាលអោយ​បុរស​ជា​ម្ចាស់​រថយន្ត រងរបួស ជាពិសេស​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ដ​ទៃទៀត បើ​ពុំ​ដូច្នោះ​ទេ មិនដឹងថា​មានរឿង​វែងឆ្ងាយ ប៉ុណ្ណា​ទៀត​នោះទេ ៕