​បុគ្គលិក​ធនាគារ​ភូមិ (​ខេ​ម​បូ​ឌា​) អិ​ល​ធី​ឌី សាខា​ស្រុក​ជីក្រែង​៤​នាក់​ជា​មច្ចុរាជ​ឆក់យក​ជីវិត​ដូនចាស់​ជរា​

0

​សៀមរាបៈ កាល​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៩ ខែធ្នូ ឆ្នាំ​២០១៤ មាន​ករណី​ស្លាប់​ដោយ​បិទ​ភ្នែក​មិន​ជិត​មួយ​។ បុគ្គល​ដែល​ស្លាប់​ឈ្មោះ​ឧបាសិកា ខ្លេ​ង នួន អាយុ​៧៤​ឆ្នាំ​រស់នៅ​ភូមិ​ស្វាយ​តា​ដោក ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប​។ លោកយាយ ហម ឃិន អាយុ​៧២​ឆ្នាំ ត្រូវជា​ប្អូនជីដូនមួយ​

រស់នៅ​ភូមិ​ជាមួយគ្នា​និយាយថា​៖ មុនពេល​កើតហេតុ លោកយាយ ខ្លេ​ង នួន បានមក​លេង​ផ្ទះ​គាត់​ដែលជា​ប្អូន​។ មួយសន្ទុះ​ក្រោយមក ស្រាប់​តែមាន​បុគ្គលិក​ធនាគារ​ភូមិ​ចំនួន​៤​នាក់ ជិះ​ម៉ូតូ​ពណ៌​សមក​តាម​បងស្រី​របស់គាត់​អោយទៅ​សាលាឃុំ​។ ប៉ុន្តែ​ជនរងគ្រោះ​និយាយថា​៖ ខ្ញុំ​មិនអាច​ទៅ​ឥឡូវ​បានទេ​ព្រោះ​ខ្ញុំ​ឃ្លានបាយ​ខ្លាំងណាស់ ចាំ​ខ្ញុំ​ហូបបាយ​សិន​ទើប​ខ្ញុំ​ទៅ​សាលាឃុំ​ជាមួយ​លោកគ្រូ​ព្រោះ​បើ​អោយ​ខ្ញុំ​ទៅ​ពេលនេះ​ខ្ញុំ​ច្បាស់​ជា​ស្លាប់​ជាមិនខាន​។IMG_0024

ទោះបីជា​លោកយាយ​និយាយ​យ៉ាងណាក៏ដោយ បុគ្គលិក​ធនាគារ​ពុំ​ព្រម ហើយ​បង្ខំ​គាត់​ទៅអោយ​ដោយខានមិនបាន​បាន​។ ទន្ទឹមនឹង​នោះដែរ ប្រជាពលរដ្ឋ​ច្រើន​នាក់​បាន​និយាយថា បុគ្គលិក​ធនាគារ​បើក​ម៉ូតូ​ដឹក​គាត់​ឆ្វែល​សាលាឃុំ​ចុះឡើងៗ​ដូច​សត្វ​ខ្លែង​ហើរ​ឆ្វែល​រក​ចំណី​។IMG_0021

រីឯ​បុគ្គលិក​ធនាគារ​វិញ បាន​បំភ្លឺថា ក្រុមការងារ​របស់​ពួកគាត់​ដឹក​លោកយាយ​ទៅ​សាលាឃុំ​ប្រហែលជា​៥​នាទី​ប៉ុណ្ណោះ​។ លោក សេង យន់ មេឃុំ​អន្លង់​សំណរ មានប្រសាសន៍ថា​៖ កាលពី​ម្សិលមិញ លោក​ហើយនឹង​ស្មៀនឃុំ​ទៅ​ប្រជុំ​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៤​នៅឯ​សាលាស្រុក​។ តែ​ចំពោះ​រឿង​ធនាគារ និង​កូនបំណុល​វិញ​លោក​បា​នស​សេរ​លិខិតអញ្ជើញ លោក ស៊ុម ធឹ​ម និង​អ្នកស្រី ញ៉ែម មិច ដែលជា​អ្នកធានា​ទៅ​បំភ្លឺ​នៅ​សាលាឃុំ ចំនួន​៣​ដង តែ​ពួកគេ​មិន​ព្រម​មក​។ លោក ស៊ុម ធឹ​ម និង​ភរិយា​និយាយថា ពួកគាត់​មិនអាច​ទៅ​សាលាឃុំ​ទេ ព្រោះ​គាត់​គ្មាន​លុយ​សង​ជំនួស​។IMG_0025

លោក អេង វណ្ណៈ ដែល​ត្រូវជា​កូនប្រសារ​របស់លោក​យាយ ខ្លេ​ង នួន ហើយ​និង​ប្រពន្ធ​ឈ្មោះ លី សុនី ជា​កូនបំណុល​បាន​និយាយថា​៖ គាត់​ជំពាក់​លុយ​ធនាគា​ភូមិ​ចំនួន​៥០០​ដុល្លា សង​រួច​៦​ខែ​ហើយ​ប៉ុន្តែ​មិនដឹង​ជា​នៅសល់​ប៉ុណ្ណា​ទៀត ព្រោះ​ឯកសារ​នៅឯ​ប្រពន្ធ​របស់លោក​ការសង​យឺតយ៉ាវ​បណ្តាលមកពី​មុខរបរ​របស់គាត់​មិន​គាប់​កប​។ ករណី​ខាងលើនេះ​ធ្វើអោយ​មតិ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​រិះគន់​ទៅដល់​បុគ្គលិក​ធនាគារ​ដែល​រៀន​ចប់​បរិញ្ញាប័ត្រ​ទើប​អាច​ទទួល​ការងារ​នេះ​បាន ប៉ុន្តែ​ធ្វើការ​មិន​ត្រឹមត្រូវ​តាមច្បាប់​។ ព្រោះ​ច្បាប់​ធនាគារ មនុស្ស​ដែលមាន​អាយុ​ច្រើនជាង​៦០​ឆ្នាំ​គ្មាន​សិទ្ធ​ខ្ចីប្រាក់​ធនាគារ​រឺក៏​ធានា​បានឡើយ ម្យ៉ាងទៀត​លោកយាយ ខ្លេ​ង នួន មាន​អាយុ​រហូតដល់​៧៤​ហើយ ហេតុអ្វី​ក៏​បង្ខំ​អោយ​គាត់​ទៅ​។ ដោយ អ៊ុក ផ្លុ​ង​