ប្រធាន​សាខា​ពន្ធដារ​ខេត្តបន្ទាយមានជ័យ ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ព្រមាន​ជា​លើក​ទី​ពីរ​រឿង មិន​ចុះបញ្ជី​សហគ្រាស ធ្វើ​ឲ្យ​បាត់​ចំណូល​រដ្ឋ

0

​បន្ទាយមានជ័យ​៖​បែកធ្លាយ​រឿងអាស្រូវ​ស្អុយ​បញ្ច្រាស់​ខ្ស​ល់​មួយ ពី​មន្ត្រី​សាលាខេត្ត​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យិនទៀង ប្រធាន បានចេញ​លិខិត​ព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្តបន្ទាយមានជ័យ​ជា​លើក​ទី ឲ្យ​បញ្ឈប់​ការ​លាក់បាំង​ការមិន​ចុះបញ្ជី​សហគ្រាស​ដែល​

ធ្វើឡើង​ក្នុង​គោលបំណង​ទទួលបាន​ផលប្រយោជន៍​ដោយ​ខុសច្បាប់ ។ ការព្រមាន​នេះ​បាន​បង្ហាញថា​អង្គភាព​មួយ​នេះ​កំពុងស្ថិត​ក្នុង​អំពើពុករលួយ​ដែល​អាច​ប្រឈមមុខ​ច្បាប់ ។download

​តាម​លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ថ្ងៃទី​១៥ ខែធ្នូ ផ្ញើ​ទៅ​លោក ព្រីម សាលី ប្រធាន​សាខា​ពន្ធដារ​ខេត្តបន្ទាយមានជ័យ បាន​លើកឡើងថា សាខា​ពន្ធដារ​ក្រុង​សិរីសោភ័ណ​មិនបាន​ចុះបញ្ជី​សហគ្រាស​មួយចំនួន​នៅ​ឆ្នាំ ២០១៤​នេះ នាំ​ឲ្យ​បាត់បង់​ចំណូល​ពន្ធ ។

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន​ជំរុញ​ឲ្យ​ប្រធាន​សាខា​ពន្ធដា រ​ខេត្តបន្ទាយមានជ័យ​ចាត់វិធានការ​ឲ្យ​មាន​ប្រសិទ្ធិភាព ដោយ​ចុះបញ្ជី​សហគ្រាស​ទាំងអស់​ដើម្បី​ប្រមូល​ពន្ធ​ឲ្យ​បាន​ទាន់ពេល និង​បញ្ឈប់​រាល់​ការ​លាក់បាំង​ការចុះបញ្ជី​សហគ្រាស ដើម្បី​ទទួលផល​ប្រយោជន៍​ខុសច្បាប់​ទៀត​។photo

​ទាក់ទិន​ការព្រមាន​នោះ​មន្ត្រី​ពន្ធដារ​ខេត្តបន្ទាយមានជ័យ បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ ២០១៤​នេះ​ថា អំពើពុករលួយ​ក្នុង​អង្គភាព​មួយ​នេះ​បាន​កើតឡើង​ធ្ងន់ធ្ងរ​ណាស់​ក្នុង​រយះពេល​ចុងក្រោយ​នេះ ដោយសារតែ​ការអនុវត្ត​ការងារ​របស់លោក​ប្រធាន​មិនមាន​ប្រក្រតីភាព បក្សពួក​និង​អាងខ្នង​បង្អែក ។download
​កន្លងទៅ​ថ្មីៗ​នេះ គេ​នៅ​ចាំបាន​ថា​លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ ក៏​ធ្លាប់​បានចេញ​លិខិត​ព្រមាន​ប្រធានការិយាល័យ​ពន្ធដា​ក្រុង​សិរីសោភ័ណ​និង​មន្ត្រី​ពន្ធដា​៣​នាក់ ផ្សេងទៀត​ផងដែរ ជុំវិញ​ភាពមិន​ប្រក​តី​មួយចំនួន​ក្នុង​អង្គភាព​មួយ​នេះ ពិសេស​គឺ​ការប្រមូល​ពន្ធ យឺតយ៉ាវ​មិន​ត្រឹមត្រូវ​តាមច្បាប់​។​មន្ត្រី​ដែល​ត្រូវ​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​ព្រមាន​រួ​មាន ១/​ឈ្មោះ ឌឹ​ម វិរោចន៍ ប្រធាន​ស្នាក់ការ​ពន្ធដារ​សិរីសោភ័ណ ២/​លោក តុម ផាន់​នី មន្ត្រី​ទទួល បន្ទុក​ពន្ធ​មុខសញ្ញា​លេខ​១ នៅ​សង្កាត់​កំពង់ស្វាយ​, ទី​៣. លោក ផេង សុភា មន្ត្រី​ទទួលបន្ទុក ប្រមូល​ពន្ធ​មុខសញ្ញា​លេខ​២ សង្កាត់​ព្រះ​ពន្លា និង​ទី . លោក ធឹ​ម សុធន មន្ត្រី​ទទួលបន្ទុក ប្រមូល​ពន្ធ​មុខសញ្ញា​លេខ​៣ នៅ​សង្កាត់​អូរ​អំបិល​-​ទឹកថ្លា​។​

download (1)
​ការព្រមាន​របស់​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ មកលើ​អង្គភាព​ពន្ធដា​សាខា​ខេត្ត​បន្ទាយ​មាន ជ័យ​នេះ គឺជា​សារ​មួយ​ចែករំលែក ដល់​បណ្តាល​ស្ថាប័ន អង្គភាព​ពាក់​ពន្ធ កម្លាំងប្រដាប់អាវុធ មួយចំនួន ដែលមាន​ភាព​អសកម្ម និង​អ្នកយក​តួនាទី​ធ្វើស្រែ​លើ​ខ្នង​រាស្ត្រ ត្រូវ​កែប្រែ​ឥរិយាបថ របស់ខ្លួន​និង​បញ្ឈប់​ជាបន្ទាន់​រាល់​សកម្ម​ភាពមិន​ប្រក​តី​មួយចំនួន​ដែល​ធ្លាប់​ប្រព្រឹត្ត​កន្លងមក ប្រយោជន៍​គឺ​ដើម្បី​រួមគ្នា​លប់បំបាត់​រាល់​អំពើរ​ពុករលួយ​ក្នុងប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​

​ជុំវិញ​ករណីនេះ អង្គរ​ថែម​ស៍​មិនអាច​ទំនាក់ទំនង​លោក ព្រីម សាលី ប្រធាន​មន្ទីរ​ពន្ធ​ពន្ធដា​ខេត្តបន្ទាយមានជ័យ សុំ​ការបំភ្លឺ​បានទេ តាម​ទូរ​សព្ទ័​លេខ 012751818 ទាក់ទង​មិនបាន​។ អង្គភាព​សារពត៌មាន​អង្គរ​ថែម​ស៍ រង់ចាំ​ការបកស្រាយ​ពី​លោក ព្រីម សាលី ដោយ​ក្តី​សោមនស្ស ៕