រថយន្ត​ហាយ​ឡែ​ន​ឌ័​របត់​ឆ្លងផ្លូវ​បុក​ម៉ូតូ​ធូ​ដេ រងរបួស​ធ្ងន់​២​នាក់ រួច​បន្ថែម​ល្បឿន​គេចខ្លួន​បាត់ស្រមោល​

0

​យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ខ​ណះ​ដែល​ពួកគេ​កំពុងតែ​ជិះ​ម៉ូតូ​ធូ​ដេ​មួយគ្រឿង រួច​ក៏​ត្រូវបាន​រថយន្ត​ហាយ​ឡែ​ន​ឌ័​របត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​បុក​ពេញទំហឹង កាលពី​វ​លា​ម៉ោង​២១​នឹង​៤៥​នាទី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៥ ត្រង់ចំណុច​

ខាងកើត​សាលា​ភូមិ​៦ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ កែង​នឹង​ផ្លូវ​៤៦៤ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។3
​ ​យោងតាម​ប្រភព​ពត៌មាន​ពី​បុរស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​លក់ដូរ​នៅ​ជិត​កន្លែងកើតហេតុ ដែល​បានឃើញ​ហេតុការណ៍​ខាងលើនេះ​បានឱ្យដឹងថា ដំបូង​គាត់​បានឃើញ​យុវជន​២​នាក់​ទ​នង​ជា​ស្រវឹងស្រា ជិះ​ម៉ូតូ​ធូ​ដេ ពណ៍​ទឹកប្រាក់​គ្មាន​ស្លាក​មួយគ្រឿង ជិះ​ឌុប​គ្នា​រេ​ពេញ​ផ្លូវ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ខ​ណះ​មកដល់​2

ចំណុច​ខាងកើត​សាលា​ភូមិ​៦ កែង​នឹង​ផ្លូវ​លេខ​៤៦៤ ស្រាប់​តែមាន​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​ពណ៍​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2N-2637 ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា រួច​រថយន្ត​បាន​បត់​ឆ្វេង​ចុះ​តាមផ្លូវ​លេខ​៤៦៤ យ៉ាង​លឿន​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ពេញទំហឹង បណ្តាលឱ្យ​យុវជន​២​នាក់​រងរបួស​ធ្ងន់ធ្ង​រ ម្នាក់​បែកក្បាល និង​ម្នាក់ទៀត​បាក់ជើង​ខាងឆ្វេង ត្រូវបាន​រថយន្ត​សាមុយ​របស់​មន្ទីរ​មិត្តភាព ខ្មែរ​សូ​វៀត ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ រួច​រថយន្ត​បាន​បន្ថែម​ល្បឿន​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង ។​4
​ ​សមត្ថកិច្ច​បានឱ្យដឹង​ថា ក្រោយ​កើតហេតុ​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​យកទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន រង់ចាំ​ជនរងគ្រោះ​មក​ដាក់​ពាក្យបណ្តឹង ដើម្បី​ស្វែងរក​រថយន្ត​បង្ក ព្រោះថា​ក្រោយ​បង្កហេតុ​រថយន្ត​នោះ បាន​ធ្លាក់​ស្លាក​លេខ​នៅនឹងកន្លែង​កើតហេតុ ៕1