រថយន្ត​កូ​រូណា​បុក​គ្នា​ជាមួយ​ម៉ូតូ​សង់​សេ​១២៥ នៅ​ចំណុច​ស្ដុប​ផ្លូវ​បែក​ជា​បួន​

​ភ្នំពេញ ៖ រថយន្ត​កូ​រូណា ពណ៌​ស​មួយ​គ្រឿង​ជិះ​ធ្វើ​ដំណើរ​ជា​លក្ខណៈ​គ្រួសារ​បើក​ឆ្លង​ស្ដុប​ផ្លូវភ្លោះ​អូរឫស្សី​ក៏​ត្រូវ​ម៉ូតូ​សង់​ឌ្រី​ម​C125 ពណ៌​ខ្មៅ​មួយ​គ្រឿង​បោះពួយ​បុក​ចំ​ពី​ជំ​ហៀ​ង​ខាងឆ្វេង​រថយន្ត​បណ្ដាល​ឱ្យ​អ្នកជិះ​ម៉ូតូ​ផ្លោង​ខ្ទាត​បោក​ទៅ​កញ្ចក់​រថយន្ត កាលពី​វេលា​ម៉ោង​១១​និង​២៩​នាទី​យប់​ថ្ងៃទី​

១៨​មីនា ២០១៤ ចំណុច​ស្តុប​ស្ដុប​ផ្លូវភ្លោះ​អូរឫស្សី តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​កែង​ផ្លូវ​២១៤  ស្ថិតក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​កូ​រូណា មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2F-1797 ជិះ​ជា​លក្ខណៈ​គ្រួសារ​តាមផ្លូវ​២១៤ ពី​លិច​ទៅ​កើត​បើក​ឆ្លង​ស្ដុប ក៏​មាន​ម៉ូតូ​សេ​១២៥​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1F-0954 ជិះ​គ្នា​២​នាក់​បោះពួយ​យ៉ាង​លឿន​តាមផ្លូវ​ព្រះមុនីវង្ស ទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មក​ដល់​ស្តុប​ព្រះមុនីវង្ស​កែង​ផ្លូវ​២១៤ ក៏​បាន​បុក​មួយ​ម៉ូតូ​តែ​ម្តង​បណ្តាល​ឱ្យ​អ្នកជិះ​ម៉ូតូ​ផ្លោង​ខ្ទាត​បោក​ទៅ​កញ្ចក់​រថយន្ត​រងរបួស​ស្រាល ចំណែក​រថយន្ត​រង​ការខូចខាត​ចំហៀង​កង់​ឆ្វេង​និង​បែក​កញ្ចក់​រថយន្ត​ខាងមុខ​។​
​បន្ទាប់ពី​កើតហេតុ​ភាគី​ទាំងសងខាង​ជជែក​គ្នា​យក​ត្រូវ​រៀងខ្លួន​ជាង​១​ម៉ោង​ហើយ​ភាគី​រថយន្ត​ក៏​ដោះស្រាយ​សង​សំណង​ទៅ​ខាង​ម៉ូតូ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ ព្រោះ​មិន​ចង់​មាន​រឿង​វែងឆ្ងាយ​៕

0 1