សហគមន៍​បុរី​កីឡា​និង​សហគមន៍​បឹងកក់​នាំគ្នា​មក​តវ៉ា​នៅខាងមុខ​សាលាតំបូង​រាជធានី​ភ្នំពេញ​

 ​រាជធានី​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​19​ខែ​មិនា ឆ្នាំ​2014 ប្រជា​ពលរដ្ធ​បុរី​កីឡា និង តំបន់​បឹង​កក់​ប្រមាណ​ជា​ជាង​30​នាក់​បាន​នាំគ្នា​មក​តវ៉ា​នៅខាងមុខ​សាលាតំបូង​រាជធានី​ភ្នំពេញ​ដើម្បី​សូមអោយ​ពន្លឿន​ពាក្យបណ្ដឹង​ដែល​ប្ដឹង​លោក​អភិបាលខណ្ឌ​7​មករា និង បក្សពួក​កាលពី​ថ្ងៃ​ទី​១១ ខែ​មិនា​ទៅ​

សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ទារ​សំណង​ក្នុង​ម្នាក់​២៥០០​ដុល្លារ ពី​បទ​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​បុរី​កីឡា ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​បន្ទាប់ពី​ធ្វើ​ការតវ៉ា​អស់​រយះពេល​ជាង​2​ម៉ោង សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាតិ​អោយ​ដំណាង​4​រូប​ចូល​ធ្វើការ​ចរចា​រហើយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក៍​បាន​សន្យាថា​៖ និង​សារ​រើ​ល​ឯកសារ​ទាំងនេះ​អោយបាន​ឆាប់​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

image (1) image (2) image