សិស្សសាលា​ប្រុស​ស្រី​២​នាក់​ត្រូវ​រថយន្ត​ធុន​ធំ​ធុន​តូច​បុក​បាក់ជើង​តែ​ម្ចាស់​បង្ករ​បដិសេធថា​មិនបាន​បុក​

0

សៀមរាប​៖សិស្ស​លា​សា​បឋមសិក្សា​បន្ទាយ​ចាស់​ប្រុស​ស្រី​បងប្អូន​បង្កើត​វ័យ​ក្រោម​១៥​ឆ្នាំ​២​នាក់​ត្រូវបាន​រថយន្ត​ធុន​ធំ​ធុន​តូច​២​គ្រឿង​បុក​ចំ​ពេញទំហឹង​បណ្ដាល​ឲ្យ​សិស្សស្រី​ជា​ប្អូន​រងរបួស​បាក់ជើង​ម្ខាង​ចំណែក​បងប្រុស​រងរបួស​តិចតួច​។​ ​

មន្ត្រី​ចរាចរណ៍​ផ្លូវគោក​នៃ​ការិយាល័យ​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​អះអាងថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​ឲ្យ​សិស្សសាលា​បឋមសិក្សា​បន្ទា​យ​ចាស់​ក្រោម​អាយុ​១៥​ឆ្នាំ​២​នាក់​ទទួលរង​របួស​និង​បាក់ជើង​ម្ខាង​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១៩​ខែ​មិនា​ឆ្នាំ​២០១៤​ត្រង់ចំណុច​ទល់មុខ​ផ្ទះ​សំណាក់​សុខុម​អង្គរ​ស្ថិត​ភូមិ​បន្ទាយ​ចាស់​ក្រុង​.​ខេត្តសៀមរាប​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយថា​មុនពេល​កើតហេតុ​ពួកគេ​បានឃើញ​កុមារា​កុមារី​ជា​សិស្ស​បាន​ជិះ​កង់​ឌុប​គ្នារ​ចេញពី​សាលា​បន្ទាយ​ចាស់​ឆ្ពោះទៅ​ទិសខាងកើត​បានតែ​ជាង​២០០​ម៉ែត្រ​ក៍​ត្រូវ​រថយន្ត​កាមរី​ឆ្លាម​បុក​បណ្ដាល​ឲ្យ​រងរបួស​និង​បាក់ជើង​តែម្ដង​។​ ​ចំណែក​សាក្សី​ម្នាក់ទៀត​បាន​និយាយថា​ក្នុងពេល​កើតហេតុ​រថយន្ត​កាមរី​ឆ្លាម​ចត​នៅ​ស្ងៀម​មិនបាន​បុក​សិស្ស​នេះ​ទេ​អ្នក​ដែល​បុក​គឺ​រថយន្ត​ហ៊ីយ៉ានដាយ​ឯនោះ​ទេ​។​ ​ក្រុម​អ្នក​បានឃើញ​ហេតុការណ៍​និយាយថា​ក្រោយ​មាន​គ្រោះថ្នាក់​នេះ​កើតឡើង​ក៍មាន​មន្ត្រីប៉ូលិស​ចរាចរណ៍​ចុះ​មកដល់​កន្លែងកើតហេតុ​ហើយ​បាន​ហៅ​ឪពុកម្ដាយ​ជនរងគ្រោះ​ឲ្យ​មក​យក​កូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កុមា​អង្គរ​ភ្លាមៗ​ចំណែក​រថយន្ត​ទាំង​២​គ្រឿង​បាន​នាំទៅ​គោលដៅ​រង្វង់​មូល​ស្ពានថ្ម​ដើម្បី​ដោះស្រាយ​។​ ​លោក​វណ្ណ​វី​រះ​នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាន​ឲ្យ​ដឹងថា​ក្រោយពី​កើតហេតុ​មន្ត្រី​របស់លោក​បាន​នាំ​រថយន្ត​ទាំង​២​គ្រឿង​មកកាន់​គោលដៅ​រង្វង់​មូល​ស្ពាន​ថ្ន​ដើម្បី​ធ្វើការ​ដោះស្រាយ​និង​សម្រួល​គ្នារ​រក​ខុសត្រូវ​ឲ្យ​ភាគី​ជនរងគ្រោះ​។​ ​

មន្ត្រី​ចរាចរណ៍​បន្ថែមថា​អ្នកបើក​បររថ​យន្តកា​ម​រី​ឆ្លាម​ព័​ណ​ស្ក​ពាក់​ស្លាក​លេខ​សៀមរាប​២​អា​៧៥៤៣​ឈ្មោះ​ច​យ​ប៊ុន​ថា​ប្រុស​អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​វាល​សង្កាត់​គោកចក​ក្រុង​.​ខេត្តសៀមរាប​រូបគេ​ថា​មិនបាន​បង្ក​របុក​ជនរ​ង​គ្រោះ​នោះទេ​ដោយមាន​សាក្សី​ទៀតផង​។​ ​ចំណែក​អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ានដាយ​ចំណុះ​៥​តោន​ដឹក​ឥ​វ៉ាន់​ពាក់​ស្លាក​លេខ​ព្រះសីហនុ​៣​អា​១៧០៨​ឈ្មោះ​ខូ​យ​ពៅ​អាយុ​៥៤​ឆ្នាំ​រស់នៅ​ភូមិ​ដំ​ដែក​ថ្មី​ឃុំ​ដំ​ដែក​ស្រុក​សូទ្រនិគម​ខេត្តសៀមរាប​ក៍បាន​បដិសេធ​ថា​មិនបាន​បុក​ជន​រថ​គ្រោះ​នោះដែរ​ថែមទាំង​មាន​សាក្សី​បញ្ជាក់​ទៀតផង​។​

​មន្ត្រី​ចរាចរណ៍​បាន​បន្ថែមទៀតថា​ជនរ​ង​គ្រោះជា​សិស្ស​ដែល​ជិះ​កង់​នោះ​ទី​ឈ្មោះ​អឿន​ប៊ុនធឿន​ប្រុស​អាយុ​១២​ឆ្នាំ​ជា​អ្នក​ឌុប​រងរបួស​បន្តិចបន្តួច​ដោយឡែក​ប្អូនស្រី​ជា​សិស្ស​ផង​ដែរនោះ​មានឈ្មោះ​អឿន​សុធា​រ៉ា​ស្រី​អាយុ​៧​ឆ្នាំ​រងរបួស​បាក់ជើង​ឆ្វើ​ង​ទាំងស្រុង​។​ ​

ក្រុមមន្ត្រី​ចរច​និយាយថា​សាច់​ញា​ត្ត​ឪពុកម្ដាយ​ជនរងគ្រោះ​ទា​សំណង់​ចំនួន​៥​ពាន់​ដុល្លា​ខ​ណះ​ពេលដែល​ម្ចាស់​រថយន្ត​ទាំង​២​គ្រឿង​កំពុងតែ​ខ្វែងគំនិត​គ្នារ​យក​ត្រូវ​រឿងៗ​ខ្លួន​ថា​មិនបាន​បង្ករ​។​តែ​ដោយ​ស្ថានភាព​ម្ចាស់​រថយន្ត​យកតែ​ត្រូវ​រឿងៗ​ខ្លួន​និង​ខាង​ភាគី​រងគ្រោះ​ទា​សំណង​ដល់​៥​ពាន់​ដុល្លា​នោះ​មិនត្រូវ​គ្នា​ក៍​នាំយកទៅ​រក្សាទុក​នៅ​ការិយាល័យ​ខេត្ត​ដើម្បី​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕ ​??????????????????????????????? DSC04304