រថយន្ត​ស៊ុយ​ហ្ស៊ូ​គី​ម្ចាស់​ស្រវឹង​ធ្លាក់​ភ្នែក​បើក​បុក​រះ​បាក់​អស់​បង្គោល​ស្លាក​សញ្ញា​ចរាច​រ​១​ដើម​និង​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​៣​ផ្ទាំង​

​រាជធានី​ភ្នំពេញ ៖ បង្គោល​ស្លាក​សញ្ញា​ចរាច​រ​១​ដើម​និង​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៣​ផ្ទាំង​ត្រូវបាន​បាក់​និង​ដួល​រប៉ាត់រប៉ាយ​ពេញ​ផ្លូវ​ដោយសារ​រថយន្ត​ម៉ាក​ស៊ុយ​ហ្ស៊ូ​គី ពណ៌​ទឹកសមុទ្រ​មួយគ្រឿង បើកបរ​ដោយ​បុរស​ស្រវឹងស្រា​ជោគជាំ​ម្នាក់​បុក​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី អធ្រាត​

ឈានចូល​ថ្ងៃ ទី​២០ ខែ​មីនា​ឆ្នាំ​២០១៤ នៅ​ទល់មុខ​ក្រុមហ៊ុន​តូយ៉ូតា តាម​បណ្តោយ​មហាវិថី​ស​ហព​ន្ធ័​រុស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
​នៅ​កន្លែងកើតហេតុ​ប៉ូលិស​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​បុរស​ស្រវឹងស្រា​ជោគជាំ​បើក​រថយន្ត​បង្កហេតុ​នៅឡើយ​ទេ​។​
​លោក ស៊ិន សុវណ្ណ នាយរង​ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរ​ផ្លូវគោក​ខណ្ឌ​សែន​សុខ​បានឱ្យដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​ម៉ាក​ស៊ុយ​ហ្ស៊ូ​គី ពណ៌​ទឹកសមុទ្រ មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2A-4491  បើកបរ​ដោយ​បុរស​ស្រវឹងស្រា​ម្នាក់ បាន​ធ្វើដំណើរ​យ៉ាង​លឿន​តាម​បណ្ដោយ​មហាវិថី​ស​ហព​ន្ធ័​រុស្ស៊ី ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រះ​បាក់​អស់​បង្គោល​ស្លាក​សញ្ញា​ចរាច​រ​បង្ហាញ​ទិសដៅ​១​ដើម រួម​ជាមួយ​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​៣​ផ្ទាំង​។​
​ក្រោយពេល​កើតហេតុ​អ្នកបើករថយន្ត​បង្កហេតុ​រួម​ជាមួយ​រថយន្ត​ត្រូវបាន​ប៉ូលិស​នាំយក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​ការដោះស្រាយ​៕​

0 1