ផ្នែក​រដ្ឋបាល​ជលផល​ផាត់​សណ្តាយ ឃាត់ខ្លួន​យុវជន​១០​នាក់​រាយ​មង​ក្នុង​ដែន​អភិរក្ស

0

​កំពង់ធំ ៖ បទល្មើស​នេសាទ​គឺជា​ចំនុច​ស​រសើប របស់​រាជរដ្ឋាភិបាល ក្នុងការ​យកចិត្តទុកដាក់ ការពារ ធនធាន​ម​ឆ្ឆា​ជាតិ ដើម្បី​ធានាបាន​នូវ បញ្ហា​ស្បៀងអាហារ សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​របស់ ប្រជាពលរដ្ឋ​ខ្មែរ មួយចំនួនធំ បាន​ពឹង​ផ្អែកទៅលើ​ផល​នេសាទ ទើប​រាជរដ្ឋាភិបាល បានសម្រេច លុប​ឡូ​នេសាទ​ទាំង ៣៦ កន្លែង​ទូទាំងប្រទេស ហើយ​បានប្រគល់​ឡូត៍​នេសាទ​ទាំងអស់ ឲ្យ​ប្រជាពលរដ្ឋ ជា​ម្ចាស់ការ ក្នុងការ​ថែរក្សា និង​ទទួលផល​នេសាទ ដោយ​ប្រើប្រាស់​ឧបករណ៍​នេសាទ ស្របច្បាប់ ព្រមទាំង​បានដាក់​បទបញ្ជា​ឲ្យ រដ្ឋបាល​ជលផល រៀបចំ​ដែន​អភិរក្ស​ត្រី​មេ​ពូជ សម្រាប់​ផ្គត់ផ្គង់​ទៅ​ថ្ងៃ​អានា​គត់​បន្តទៀត និង​បាន​ហាមឃាត់ ដាច់ខាត មិន​ឲ្យ​មានការ ចូលទៅ​នេសាទ​ក្នុង​ដែន​អភិរក្ស​។​

​ជាក់ស្តែង​យុវជន​១០​នាក់ ដែលមាន​អាយុ​ចាប់ពី ១៦ .១៧. ១៨ ឆ្នាំ បាននាំគ្នា យក​អួន​ទៅ​រាយ​មង នៅក្នុង ដែន​ហាមឃាត់ ក្នុង​តំបន់​អភិរក្ស​ត្រី​មេ​ពូជ ត្រូវបាន លោក យ៉ាន់ វិសាក់ នាយផ្នែក​រដ្ឋបាល​ជល​ផល​ផាត់ សណ្តាយ សហការ​ជាមួយ ប៉ូលិស ប៉េ​អ៊ឹម និង​កងទ័ពជើងទឹក ចុះទៅ​ឃាត់​យុវជន​ទាំង​១០​នាក់ នៅក្នុង​ដែន​អភិរក្ស ព្រមទាំង​វត្ថុតាង​មាន អួន​ចំនួន ២​វង់ កាណូត​២ គ្រឿង និង​ទូក​២​គ្រឿង ម៉ា​ស៊ី​២​គ្រឿង ជនសង្ស័យ​ទាំង ១០ នាក់ ត្រូវបាន​នាំមក ខ​ណ្ទ​រដ្ឋបាល​ជលផល​កំពង់​ធំ ដើម្បី​ធ្វើ​កំណត់ហេតុ​។​

​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ជលផល កំពង់ធំ បានអោយដឹងថា ដោយ​យល់ឃើញថា ក្រុម​ជនសង្ស័យ បាន​នេសាទ​ជ្រុល​ចូលទៅ តំបន់ហាមឃាត់​ជា​លើកដំបូង ផ្សំ​និង​យុវជន​ទាំងនេះ មាន​អាយុ​តិច សុទ្ធតែ​ក្មេងៗ​បាន​នេសាទ​អួន​ប្រវែង ត្រឹមតែ​ជាង ៦០​ម៉ែត្រ ទើបបាន​សុំ​យោបល់ លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ ឲ្យ​ធ្វើ​ការអប់រំ​ណែនាំ ព្រមទាំង​បញ្ឈប់​ការនេសាទ នៅក្នុង​តំបន់​អភិរក្ស​បន្តទៀត ។​ ​

លោក ប៉ែន វណ្ណ​រិ​ទ្ធ បាន​ណែនាំ​ឲ្យ​យុវជន​ទាំងអស់ កុំ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ដោយ​ខុសច្បាប់ និង​ហាម​ចូល​នេសាទ​ចូល​កន្លែង​អភិរក្ស ដែលជា​កន្លែង​ហាមឃាត់ និង​ជា​កន្លែង​ឡូត៍​អភិរក្ស​ត្រី​មេ​ពូជ លោក​បាន​បញ្ជាក់ថា ការ​ថែ​ក្សា​នេះ មិនមែន​ទុក​សម្រាប់​បងៗ​ជា​សមត្ថកិច្ច​ជលផល ជា​អ្នកនេសាទ​នោះទេ គឺ​ទុក​សម្រាប់ ក្មួយ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដូច្នេះ​បង​សូម​សំណូមពរ ឲ្យ​ប្អូន​ជួយ​គ្នា​ថែរក្សា ធនធាន ម​ឆ្ឆា​ជាតិ កុំ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ និង​ចូលរួម​ផ្សព្វផ្សាយ ដល់​មូលដ្ឋាន​ទាំងអស់ ដើម្បី ផលប្រយោជន៍ យើងទាំងអស់គ្នា​។​ ​Image42 Image43 Image44