ឈើ​ប្រណីត​ជាង​១២​ម៉ែត្រគូប​ត្រូវបាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​រាប់ និង​រកឃើញ ក្រោយ​ឃាត់​ចាប់​រថយន្ត​២​គ្រឿង​ក្នុង​ស្រុក​ស្អាង​

បន្ទាប់​ពី​កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួង​មហាផ្ទៃ​ស្ទាក់​ឃាត់​ចាប់​រថយន្ត​ចំនួន​២​គ្រឿង​កាលពី​វេលា​ម៉ោង ២៣ យប់​ថ្ងៃ​ទី​១៤ ខែ​មិនា ឆ្នាំ​២០១៤ ដែល​មាន​ផ្ទុក​ឈើ​ប្រណីត​ពេញ​នៅ​ទីតាំង​ពី​កន្លែង​ផ្សេង​គ្នា​រួច​មក នៅ​ថ្ងៃ​ទី​១៨ មិនា​នេះ ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​រាប់​

ចំនួន​ឈើ​ទាំងនោះ​រួចរាល់​ហើយ ទោះជា​យ៉ាងណា​ការរាប់ចំ​នួន​ឈើ​នេះ​មិន​មាន​វត្តមាន​ចូលរួម​ពី​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នោះទេ ប៉ុន្តែ​មន្ត្រី​ជំនាញ​បាន​បញ្ជាក់ថា​ឈើ​មាន​ចំនួន​ជាង​១២​ម៉ែត្រគូប ហើយ​ឈើ​ទាំងនោះ​មាន​ប្រភេទ ធ្នង់ នាងនួន និង​ក្រាក់​ក្រញូង ដែល​មាន​ផ្ទុក​ក្នុង​រថយន្ត​២​គ្រឿង​ចំណុះ​២​តោន​កន្លះ​។​


​    ​សូមបញ្ជាក់​ថា​ការបង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​នេះ​បាន​ធ្វើឡើង​នៅ​ឃុំ​ទឹក​វិល​ចំនួន​មួយគ្រឿង និង​នៅ​ឃុំ​ព្រែក​អំពិល​ចំនួន​មួយ​គ្រឿង ដែល​ស្ថិត​ក្នុងស្រុក​ស្អាង ខេត្ត​កណ្ដាល ហើយ​បច្ចុប្បន្ន​ឈើ​ប្រណីត​ទាំងនេះ​កំពុង​ត្រូវ​បាន​រក្សាទុក​នៅ​ទីស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​តាខ្មៅ ដែល​ស្ថិត​ក្នុង​ភូមិ​ព្រែក​សំរោង ឃុំ​រកា​ខ្ពស់ ស្រុង​ស្អាង ខេត្ត​កណ្ដាល នឹង​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនបន្ត​ទៅ​កាន់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កណ្ដាល ដើម្បី​មាន​វិធានការ​បន្ត​៕​

01 02