ទីតាំង​ហ្គេម​ស្ទូចត្រី​មួយកន្លែង ត្រូវបាន​សមត្ថកិច្ច​ឆ្មក់​ចូលចាប់ ធ្វើការ​ឃាត់ខ្លួន​បាន​អ្នក លេង​ចំនួន ១១​នាក់​

0

អ្នកលេង​ហ្គេម ១១​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ ដឹកនាំ ដោយ​ព្រះរាជអាជ្ញារង​សៀង​សុខ នៅ​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៥ បាន​ឆ្មក់​ចូល ទីតាំង​ហ្គេម​ស្ទូចត្រី​១​កន្លែង ដែល​ភាគច្រើន​ហ្គេម​នេះ បាន​ពង្វក់​សិស្សសាលា ភ្លេច​ការ រៀនសូត្រ មាន​ទាំងប្រុស​ទាំងស្រី​ចូលទៅ​លេង ដោយ​ក្នុង​ប្រតិ​ប​ត្ដិ​ការ​នេះ សមត្ថកិច្ច ឃាត់ខ្លួន​អ្នកលេង​បាន​1ចំនួន ១១​នាក់ ក្នុងនោះ​មាន​ស្រី ៣​នាក់ ។
មន្ដ្រី​អាវុធហត្ថ​ខណ្ឌ​សែន​សុខ បានឱ្យដឹងថា ទីតាំង​ហ្គេម​ស្ទូចត្រី ដែល​ប្រមូល​ម្ដុំ ដោយ​អ្នក​ចូល​លេង​ជាច្រើន​នាក់​រៀងរាល់ថ្ងៃ​ខាងលើនេះ ស្ថិតនៅ​ផ្ទះ​លេខ​៦៦ ផ្លូវ​លេខ ៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​2
តាម​មន្ដ្រី​អាវុធហត្ថ​ដដែល​បានឱ្យដឹង​ទៀតថា ម្ចាស់​ទីតាំង​ហ្គេម មានឈ្មោះ ឡង់ ស៊ីណា ភេទ​ស្រី អាយុ​៥១​ឆ្នាំ មាន​លិខិតអនុញ្ញាត​ពី​លោក ជុំ វុទ្ធី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៤ ហើយ​អស់ សុពលភាព​ត្រឹម​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៥ ដែល​សុំ​បើក​អាជីវកម្ម​មាន​យីហោ ថា សេវា​កំសាន្ដ​ហ្គេម​តុក្កតា អេស អ អាយ ។​3
មន្ដ្រី​អាវុធហត្ថ​បានបញ្ជាក់​ទៀតថា ប្រតិ​ប​ត្ដិ​ការ​ខាងលើនេះ ក្រៅពី​ការឃាត់ ខ្លួន​មនុស្ស​ទាំង ១១​នាក់ ដែលមាន​ម្ចាស់​ទីតាំង​ផង កម្លាំង​សមត្ថកិច្ច ក៏បាន​ដកហូត ទូ​ហ្គេម​ស្ទូចត្រី​ចំនួន ១​ផងដែរ ។ បច្ចុប្បន្ន មនុស្ស​ទាំង ១១​នាក់ ត្រូវបាន​សមត្ថកិច្ច បញ្ជូនទៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើការ​សាកសួរ​បន្ត ។​5
តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា ទីតាំង​ហ្គេម​ស្ទូចត្រី​នេះ មាន​ស្ទើរ​គ្រប់​ទីកន្លែង ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​តាម​ផ្សារ​ទំនើប ដូចជា​ផ្សារ​ស្ទឹងមានជ័យ​ថ្មី និង​ផ្សារ សុ​វណ្ណា​ជាដើម ៕