ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បញ្ជូនទៅ​តុលា​ការយក​ប្លង់ដី​ក្លែងក្លាយ​មក​បញ្ចាំ​បោក​ប្រាក់​១​លាន​បាត ពី​ម្ចាស់ អាគារ​ប្តូរប្រាក់​សុធា​រ៉ា​

0

ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង អ ហ ក្រុង​ប៉ោយប៉ែត ធ្វើការ​ឃាត់ខ្លួន​ក្រោយពី​មាន​ជនរងគ្រោះ ម្នាក់​បាន​ប្តឹង​មក​ថា ជននេះ​បាន​យក​ប្លង់ដី​ក្លែងក្លាយ​មក​បញ្ចាំ​យកប្រាក់​១​លាន​បាត រួច​នាំគ្នា​រត់គេចខ្លួន ទាំង​២​នាក់​ប្តី​ប្រពន្ធ ដល់​ថ្ងៃ​កំណត់​ត្រូវ​បង់ប្រាក់​ម្ចាស់​លុយ​ទៅរក​នៅផ្ទះ​ក៏​មិនឃើញ​ជាច្រើនលើក និង បាត់​មុខជា​ច្រើន​ខែ​ទើប ជនរងគ្រោះ​សម្រេច​ដាក់ពាក្យ​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តងទៅ​។​c1
ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​មានឈ្មោះ សា​មាន ធួ​ក ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ភេទ​ប្រុស មាន​ស្រុកកំណើត​នៅ​ភូមិ​ដុង ឃុំ​ព្រា ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង សព្វថ្ងៃ​រស់នៅ​ភូមិ​បា​លិ​លេ​យ្យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមុខ​របរ​មិន​ពិតប្រាកដ​។​រីឯ​ជនរងគ្រោះ​មានឈ្មោះ រស់ ស្រ៊ាង ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ជា​ម្ចាស់​ហាង​ប្តូរប្រាក់​ដ៏​ធំ នៅ​ជាយដែន យីហោ​សុធា​រ៉ា ហើយ​ស្ត្រី​រងគ្រោះ​ក៏​ត្រូវជា​ប្រពន្ធ​របស់លោក សូរ ចាន់ណា​រី មេបញ្ជាការ វ​រះ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ផង​។
យោងតាម​ពាក្យបណ្តឹង​ស្រី​រងគ្រោះ​ឈ្មោះ រស់ ស្រ៊ាង បាន​អះអាងថា នៅ​ថ្ងៃទី​៥ ខែវិច្ឆិការ ឆ្នាំ​២០១៤ កន្លងទៅ​ឈ្មោះ សា​មាន ធួ​ក និង​ប្រពន្ធ​ឈ្មោះ អ៊ីង ស្រស់ បាន​យក​ប្លង់ដី​មួយច្បាប់​មក​ដាក់ បញ្ចាំ​ដើម្បី​ខ្ចីប្រាក់​របស់ខ្លួន​យកទៅ​រកស៊ី​ចំនួន​១​លាន​បាត ដោយសារតែ​ធ្លាប់​ស្គាល់​និង​ជឿ​ទុក្ខ​ចិត្ត ក៏បាន​ឲ្យ​ខ្ចី​និង​វេ​ប​ញ្ជូ​ល​ទៅក្នុង​កុង​ធានា​គារ​លេខ​៥០៤២០៧៧៨៤៦​របស់​អ្នក​ទាំង​២​ខាងលើ ដោយ មិនបាន​ពិនិត្យ​ប្លង់ដី​នោះឡើយ​។​ស្ត្រី​រងគ្រោះ​បន្តថា ក្រោយ​មកដល់​ថ្ងៃ​កំណត់​ទារប្រាក់​ទៅរក អ្នក​ទាំង ២​នាក់​ប្តី​ប្រពន្ធ​មិនឃើញ​ឡើយ ដោយ​ដឹងថា​គេ​បោកប្រាស់​ទើប​គាត់​សម្រេច​ដាក់ពាក្យ​ប្តឹង​ឲ្យ សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។​c2
ពាក់​ព​ន្ធ័​ករណីនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិ​ន មេបញ្ជាការ អ ហ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ក្រោយ​បើក​ការស្រាវជ្រាវ​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៥​នេះ ឈ្មោះ សា​មាន ធួ​ក នេះ បានបង្ហាញ​ខ្លួន​នៅក្នុង​ផ្ទះសំណាក់​មួយ​នៅ​ជាយដែន​ប៉ោយប៉ែត ទើប​លោក​បញ្ជា​ឲ្យ​កម្លាំង អ ហ ក្រុង ប៉ោយប៉ែត ឃាត់ខ្លួន​យកមក​សួរនាំ ទើប​ដឹងថា ប្លង់ដី​ដែល​ដាក់បញ្ចាំ​នោះ​ជា​ប្លង់ដី​ក្លែងក្លាយ ហើយ​ពួក គេ​បាន​រត់គេចខ្លួន​តាំងពី​ក្រោយ​ទទួលបាន​ប្រាក់​ពី​ជនរងគ្រោះ​មក​ម្លេះ​។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​។
ប្រភព​ច្បាប់​ការ​មួយ​បាន​ទម្លាយ​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ សា​មាន ធួ​ក នេះ​គឺជា​មេខ្យល់​នាំ មនុស្ស​ឆ្លងដែន​ខុសច្បាប់​ដ៏​ធំ​នៅ​ក្រុង​ប៉ោយប៉ែត តែ​មិនដែល​ធ្លាប់​ត្រួវបាន​សមត្ថកិច្ច​ចាប់​ឬ​បង្ក្រាប​ម្តង ណា​ឡើយ ដែល​បញ្ហា​គេ​មិនដឹងថា​មេខ្យល់​ម្នាក់នេះ​មាន​វេទមន្ត​អី​សណ្តំ​សមត្ថកិច្ច​ឡើយ​។ ប្រភព ដដែល​បាន​បញ្ជាក់ថា ជននេះ​តែងតែ​ដើរ​ប្រមូល លួងលោម​ពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​ផ្សេង រួច​ដឹក​មក ប៉ោយប៉ែត រួច​មាន​កូនដៃ​(​បក្ខពួក​)​ចាំ​ដឹកជញ្ជូន​ចែកចាយ​បន្តទៅ​ព្រំដែន​ដូចជា​ច្រក​បឹង​ត្រកួន ច្រក​ម៉ាឡៃ និង​ច្រក​សិលា​ខ្មែរ នៅ​ឃុំ​អូរ​បី​ជាន់ ដើម្បី​នាំ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់​៕