ឈរ​ចាំ​គ្នា​ចូល​ញាំ​ការ​ត្រូវ​រថយន្តបុក​ស្លាប់​3​និង​របួសធ្ងន់​ម្នាក់​

0

បាត់ដំបង​: យ៉ាងហោចណាស់​ក៏មាន​មនុស្ស​ចំនួន​3​នាក់​ត្រូវបាន​ស្លាប់​ភ្លាមៗ​ក្នុងចំណោម​ជនរងគ្រោះ​ចំនួន​4​នាក់​ខណ​:​ដែល​ពួកគេ​កំពុង​ឈរ​នៅលើ​ចិញ្ចើមថ្នល់​ខាងមុខ​រោងការ​ត្រង់ចំនុច​ភូមិ​ស្រះកែវ​
ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង នៅវេលា​ម៉ោង​11,40​នាទី​ថ្ងៃ​ហើយ​ត្រូវ​រថយន្ត​រេ​ចង្កូត​៤ចុះ​ពី​ផ្លូវជាតិ​លេខ​5​ទៅបុក​ទាំង​កំរោល​តែម្តង ។ យោងតាម​របាយ​ការ​របស់​សមត្ថកិច្ច​ដែល​បាន​ស្រង់​សំដី​ពី​ប្រភព​មួយចំនួន​អោយដឹងថា​នៅ​មុនពេល​កើតហេតុ​គឺមាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហុ​ី​យ៉ាន់​ដាយ​ព៌​ណស ពាក់​ស្លាក​លេខ​ភ្នំពេញ
3B 3967​បាន​បើកបរ​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​បាត់ដំបង​ទៅ​ភ្នំពេញ ។ របាយ​ការ​បាន​បន្តថា លុះ​ទៅជិត​ដល់​ចំនុចកើតហេតុ​រថយន្ត​នោះបាន​ព្យាយាម​ឡើង​ជែង រថយន្ត​មួយគ្រឿង​ទៀត​ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​នៅ​ពីមុខ ប៉ុន្តែ​ជា​ចៃដន្យ​នៅពេលដែល​បំរុង​នឹង​ជែង​នោះ​ក៏​ត្រូវបាន​អាក់ខាន​ទៅវិញ​ដោយសារ​តែមាន​ឧបសគ្គ​នៅ​ពីមុខ​គឺមាន​រថយន្ត​មួយគ្រឿង​កំពុងធ្វើដំណើរ​ច្រាស់ទិស​គ្នា ដូច្នេះ​ធ្វើអោយ​រថយន្ត​បង្ក​នេះ​ត្រូវ​បួង​ចង្កូត​អែប​ចូលទៅ​ស្តាំ​វិញ ប៉ុន្តែ​ដោយសារតែ​ល្បឿន​លឿន​ផង​នោះ​ធ្វើអោយ​រថយន្ត​នេះ​ជ្រុល​ធ្លាក់ចុះ​ទៅដល់​ចិញ្ចើមផ្លូវ ហើយក៏​បាន​បុក​រះ​ទៅលើ​មនុស្ស​ជាច្រើន​នាក់​ដែល​កំពុង​ឈរ​ចាំ​គ្នីគ្នា​នៅខាងមុខ​រោងការ​ដើម្បី​ចូលទៅ​ញាំ​ការ​៣
ធ្វើអោយ​មនុស្ស​ចំនួន​3​នាក់​ត្រូវបាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ជា​ទម្ងន់ ។ សមត្ថកិច្ច​បាន​បន្ថែម​ថា ភ្លាមៗ​នោះ​កំលាំង​បាន​ដេញតាម​រថយន្ត​បង្ក​ដែល​គេ​បាន​ព្យាយាម​បើក​រត់គេច ប៉ុន្តែ​បានតែ​ប៉ុន្មាន​រយ​ម៉ែត្រ​ប៉ុណ្ណោះ​ពេលដែល​ឃើញ​សភាព​ការមិន​ស្រួល
អ្នកបើក​បរបាន​ចត​រថយន្ត​ទុកចោល​ហើយ​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង​ដោយ​បន្សល់​តែ​រថយន្ត
និង​ជនរងគ្រោះ​ដេកស្លាប់​ត្រៀបត្រា​នៅក្បែ​ចិញ្ចើមផ្លូវ​តែប៉ុណ្ណោះ ។ ជនរងគ្រោះ​ទាំងនោះ​មានឈ្មោះ 1​ព្រឿ​ន ឧ​ត្ត​ម ភេទ​ប្រុស អាយុ​14​ឆ្នាំ​រស់នៅ​ភូមិ​ស្រះកែវ​ឃុំ​កំពង់ព្រះ (​ស្លាប់​) 2​ឯម សុខន់ ភេទ​ប្រុស អាយុ​34​ឆ្នាំ រស់នៅ​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ​១
(​ស្លាប់​) 3​ឃឿន សី​លៀង ភេទ​ប្រុស អាយុ​14​ឆ្នាំ រស់នៅ​ភូមិ​ស្រះកែវ ឃុំ​កំពង់ព្រះ​(​ស្លាប់​) និង​4​ឈ្មោះ​ហើយ សុ​ី​ថា ភេទ​ស្រី អាយុ​35​ឆ្នាំ រស់នៅ​ភូមិ​ស្រះកែវ ឃុំ​កំពង់ព្រះ របួសធ្ងន់ ។ ភ្លាមៗ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ចំណែក​សព​ទាំង​3​នាក់​ក៏ត្រូវ​បានធ្វើ​ការប្រគល់​ទៅអោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​រៀងៗ​ខ្លួន
អស់ហើយ​ដែរ រីឯ​រថយន្ត​គឺ​សមត្ថកិច្ច​បាន​នាំយកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ដើម្បី​ស្រាវជ្រាវ
រក​ម្ចាស់​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕២