សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​បញ្ជូនទៅ​តុលាកា​ពីបទ​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​

0

ខេត្តសៀមរាប​៖ នគរបាល​ប្រឆាំង​គ្រឿង​ញៀ​ខេត្ត​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ​សង្កាត់​គោកចក​ក្រុង​សៀមរាប​និង​កម្លាំង​នគរបាល​អន្តរាគមន៍​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​វ៉ៃតប​រហូត​ធ្វើការ​ឆែកឆេ​រកឃើញ​នូវ​សារធាតុ​ញៀន​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅមុខ​ក្លោងទ្វា​វត្ត​ថ្មី​មួយកន្លែង ខណៈ​ពួកគេ​កំពុង​វ៉ៃតប​គ្នា​។ ហេតុ​ការចុះ​បង្ក្រាប​ករណីនេះ​ធ្វើឡើង​កាលពី​DSC_7476វេលា​ម៉ោង​២០​ថ្ងៃទី​២៧​ខែមករា​ឆ្នាំ​២០១៥​ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​-​ខេត្តសៀមរាប ។
លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់ថា ក្នុងការ​ចុះបង្ក្រាប​ករ​ណី​ខាងលើនេះ​កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ​សង្កាត់​គោកចក​និង​នគរបាល​អន្តរាគមន៍​ខេត្ត​ដែលមាន​ករណី​វ៉ៃតប​គ្នា​នៅមុខ​ក្លោងទ្វា​វត្ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​បាន​ហើយក៏​ធ្វើការ​ឆែកឆេ​ក្នុង​ខ្លួន​ជនសង្ស័យ​ក៏​ឃើញ​ថ្នាំញៀន ទើប​កម្លាំង​នគរបាល​ប៉ុស្តិ​ដែល​សហការ​ជាមួយ​កម្លាំង​DSC_7478នគរបាល​អន្តរា​គម​ប្រគល់​ជនសង្ស័យ​ទាំង​២​នាក់​នេះ​និង​ដកហូត​បាន​វត្ថុតាង​រួមមានៈ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៣​កញ្ចប់​ទម្ងន់​ស្មើនឹង​០,២៩​ក្រាម ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​ព្រមទាំង​ដាវ​សាំ​រ៉ៃ​១​ដើម​ផងដែរ​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ​រួម​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០១៥​ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត ៕
លោក ខេង ខេមរា​