រថយន្ត​ដឹក​ជ្រូក​មួយគ្រឿង អាង​មាន​អ្នកមានអំណាច​មិន​គោរព​ច្បាប់​ច​រារ​ច​ណ៏​ជើងគោគ ខណៈ​នគរបាល​ចរាច​រណ៍ ខេត្តកំពង់ឆ្នាំង ចុះ​អនុវត្ត​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក លើផ្លូវ​ជាតិ​លេខ​៥

0

មន្ត្រីនគរបាល​ចរាច​រណ៍​ជើងគោក ដោយ​ទទួល​តាម​ផែនការ​របស់​អភិបាល​នៃ​គណ​អភិបាល ខេត្តកំពង់ឆ្នាំង និង​ក្រោម​បញ្ជា​ផ្ទាល់ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ចុះ​អនុវត្ត​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដឹកនាំ​ដោយ​លោក អៀ ប៊ុនធឿន ប្រធានការិយាល័យ​ចរាចរ​ណ៏​ផ្លួ​វ​គោគ ដឹកនាំ​កំលាំង​ត្រួតពិនិត្យ​លើ​អ្នកបើកបរ​IMG_0015មាន​ជាតិ​ស្រវឹង ត្រួតពិនិត្យ​យានយន្ត​គ្រប់​ប្រភេទ​ដែល​បានធ្វើ​ដំណើរ​លើ​ដងផ្លូវ​ជាតិ​លេខ​៥​ត្រង់ចំណុច​ដំរី​ស​ក្រុង​កំពង់ឆ្នាំង និង​ត្រួតពិនិត្យ​លើ​អ្នកបើកបរ​ម៉ូតូ​ដែលមាន​ជាតិ​ស្រវឹង គ្មាន​មួក​សុ​វត្តិភាព​ជាដើម ។​IMG_0049
ក្នុងពេល​ពិនិត្យ​នោះ សមត្ថកិច្ច​មានការ​លំបាក​ផងដែរ​ចំពោះ​រថយន្ត​ក្រុមហ៊ុន​មួយចំនួន​ដែល​មិនបាន​ឈប់​ឲ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ​តាមច្បាប់​ឡើយ​វា​ផ្ទុយគ្នា​នឹង​ប្រជាពលរដ្ឋ​ដែល​យល់ដឹង​អំពី​ច្បាប់​ចរាចរ​ណ៏​ជើងគោគ​ហើយ​ក៏មាន​រថយន្ត​រប​ស់​ក្រុមហ៊ុន​មួយចំនួន​ព្រម​ឈប់​ឲ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ​ប៉ុន្តែ​ពេល​គ្មាន​ឯកសារ​យានយន្ត​សំរាប់​ឲ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ ហើយក៏​មិន​ព្រម​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ផាកពិន័យ​តាមច្បាប់
ឡើយ មិន​ត្រឹមតែ​ប៉ុណ្ណោះ បាន​យកឈ្មោះ​អ្នកធំ​មានអំណាច​មក​ប្រើ​ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​មានការ​ខ្លាច​រអា​នឹង​ឥទ្ធិពល​អ្នកមានអំណាច​ទាំងនោះ ។IMG_0055
ជាក់ស្តែង​រថយន្ត​ដឹក​ជ្រូក​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ​២D-៣៤៦៤ ដែល​បាន​ឈប់​ឲ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ តែ​គ្មាន​ឯកសារ​តាមច្បាប់​សមត្ថកិច្ច​ត្រូវធ្វើ​ការផាកពិន័យ​ចំនួន​២​ម៉ឺន​រៀល​ចំពោះ​រថយន្ត​អត់​មាន​ឆៀក​នឹង​អាជីវកម្ម​ចំនួន​២​ម៉ឺន​រៀល​សរុប​ត្រូវ​ផាកពិន័យ​ចំនួន​៤​ម៉ឺន​រៀល ហើយ​អ្នក​បើ​បរ​ព្រម​ឲ្យ​តែ​១​ម៉ឺន រៀល​ប៉ុណ្ណោះ ។​អ្នក​បើ​បររថ​យន្ត​នោះ មិន​ព្រម​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ផាកពិន័យ​តាមច្បាប់​ឡើយ​ថែមទាំង​បាន​ប្រាប់​ទៅ​សមត្ថកិច្ច​ថា​ជា​រថយន្ត​របស់​០១ និង​ឈ្មោះ​យ៉ាន​ហើយ​បាន​ឡើង​បើកឡាន​ដឹក​ជ្រូក​ចេញទៅ​ភ្នំពេញ​បាត់ស្រមោល ឈ្មោះ​ទាំង​២​នាក់​ដែល​អ្នកបើកបរ​យកមក​ប្រើ​ប្រហែលជា​អ្នកមានអំណាច​៕