អគ្គិភ័យ​ឆាបឆេះ ផ្ទះ​អតីត​មេបញ្ជាការ​ប៉េអឹម​ប្រចាំ​ដែន​ជំរក​ព្រៃ​គូ​លេន​ព្រហ្ម​ទេព ស្រុក​អន្លង់វែង អស់ទាំង​ស្រុង​

0

ផ្ទះ​អតីត​មេបញ្ជាការ​រាជ​អាវុធហត្ថ​ប្រចាំ ដែន​ជំរក​សត្វព្រៃ​គូ​លេន​ព្រហ្ម​ទេព ត្រូវបាន​អគ្គិ​ស​ភ័យ លេប​ត្របែក​អស់ទាំង​ស្រុង​នៅវេលា​ម៉ោង 10 យប់​ថ្ងៃទី 29 ខែ មករា ឆ្នាំ 2015 ស្ថិតនៅ​ក្នុងភូមិ​រំចេក ឃុំ អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។
ផ្ទះ​ដែល​ទទួលរង​ការឆាបឆេះ​គឺ​សង់​អំពី​ឈើ​ប្រក់​ស័ង្កសី​ដែលមាន​ទំហំ 5 x 6 ម ម្ចាស់ផ្ទះ​1ត្រូវបាន សម្ថ​ត​កិច្ច​ឲ្យ​ដឹងថា​ឈ្មោះ ចាន់​ហេង ភេទ​ប្រុស មាន​ឋានន្តរ​សិ​ក្ត​វរសេនីយ៍ឯក អតីត​មាន​តួនាទី​ជា​មេ បញ្ជាការ គ្រប់ គ្រង​និង​ការពារ​ព្រៃឈើ​និង​សត្វព្រៃ​នៅក្នុង​ដែន ជំរក​សត្វព្រៃ​គូ​លេន​ព្រហ្ម​ទេព ក្នុងស្រុក អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ សព្វថ្ងៃ​បាន​ផ្លាស់ប្តូរ​ទៅ​នៅ​កន្លែង​ផ្សេង​។
បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នកជិតខាង​បាន​និយាយថា​ផ្ទះ​ដែល​រង​ការឆាបឆេះ​ខាងលើ ទើបតែ​សាងសង់​រួច រយ​:​ពេល​ពីរ​ទៅ បី​ខែ​កន្លងទៅ​ថ្មីៗ​នេះ សាក្សី​បាន​បន្តថា​ការឆាបឆេះ​ដែលមាន​អណ្តាតភ្លើង​លះ​ឡើង យ៉ាង ស​ន្ធូ​សន្ធៅ នៅវេលា​ម៉ោង 10 យប់​ថ្ងៃខែ​កើតហេតុ​ខាងលើ ដោយមាន​ការភ្ញាក់ផ្អើល​ពី​អ្នកស្រុក​ជិតខាង តែ​មិនមាន​អ្នកណា​ចូលទៅ​ជិត​ឡើយ​ព្រោះ​ខ្លាច​គេ​ទំលាក់​ក​ហុក​ចោទប្រកាន់ថា​ជា​អ្នក​កង្ករ​ទើប បណ្តែតបណ្តោយ​ឲ្យ​អណ្តាតភ្លើង​ឆាបឆេះ​រហូតដល់​អស់ទាំង​ស្រុង​។ លុះដល់​ព្រឹក​ឡើង​ទើប​គេ​ឃើញ មាន​លោក​មេ​ប៉ុស្តិ៍នគរបាល​អន្លង់វែង និង មន្ត្រី ចុះទៅពិនិត្យ​នៅ​និង​កន្លែងកើតហេតុ​។​2
បើតាម​ការលើកឡើងរ​ប​ស់លោក វង់ តាន់ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​អន្លង់វែង បាន​ឲ្យ​ដឹង​នៅ​កន្លែងកើតហេតុ​ថាបើ​តាម​កុស​ល្យ​វិ​ច្ឆ័​យ និង ការពិនិត្យ​ជាក់ស្តែង​អាច​វិភាគ​បាន​ថា និង​មាន​អ្នក​ប៉ុនប៉ង ដុតបំផ្លាញ​ចោល ទីមួយ​សកម្មភាព​ដែល​បានកើត​ឡើង​គឺ​នៅ​ពេលយប់​ស្ងាត់ ទី​ពីរ​ជុំវិញ​ទីធ្លា​ផ្ទះ​គឺ​មិនមែន ភ្លើង​ឆេះ​ព្រៃ និង​មិនមាន​ដាន​ភ្លើង​ឆាបឆេះ​មកពី​ខាងក្រៅ​ឡើយ​។​4
ចំពោះ​បញ្ហា​ខាងលើ​មន្ត្រី​រាជ​អាវុធហត្ថ​ម្នាក់​បានដាក់​ពាក្យបណ្តឹង​រក្សាទុក​សើ​ប​អ​ង្គេ​ត​តាម​ចាប់​ជន​ដែល​បង្ក​យកមក​ផ្តន់ទាទោស​ទៅតាម​ផ្លូវច្បាប់ ៕