លោក​ប្រធាន​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្ត​ផ្តល់​អំណោយ​មនុស្ស​ធ​ម៏​ដល់​គ្រួសារ​ជនពិការ​ក្រីក្រ​ ​តាមរយៈ​លោក​ប្រធាន​មន្ទីរ​ស​ង្គ​កិច្ច​ខេត្តកំពង់ឆ្នាំង​

0

កំពង់ឆ្នាំង​៖ អំណោយ​មនុស្សធម៌​ដែល​ដឹកនាំ​លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យុ​ទ្ឋ​ជន និង​យុវ​និតិ​សម្បទា​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៥ បាន​នាំយកទៅ​ចែកជូន​គ្រួសារ​ពិការ​ក្រីក្រ និង​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៥​គ្រួសារ នៅ​ស្រុក​សាមគ្គី​មានជ័យ ពី​ធី​នេះ​មាន​ចូលរួម​ពី​អាជ្ញាធរ​ភូមិ​ឃុំ លោក​អភិបាលរង​ស្រុក និង​សភាព​សហ​ព័​ន្ឋ​e2យុវជន​ស្រុក​សាមគ្គី​មានជ័យ​ផងដែរ ។
លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុ​ទ្ឋ​ជន និង​យុវ​និតិ​សម្បទា​ខេត្ត​បាន​និយាយ​អោយដឹងថា​៖ ដោយមាន​ការអំពាវនាវ​ពី​រូបលោក​ចំពោះ​គ្រួសារ​ជនពិការ​ក្រីក្រ​ខាងលើនេះ លោក លាង សេង ប្រធាន​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្តកំពង់ឆ្នាំង បាន​ឧបត្ថម​ទឹកប្រាក់​ផ្ទាល់ខ្លួន​ចំនួន​១​លាន​រៀល អោយ​លោកៗ​បាន យកទៅ​ចាត់ចែង​ទិញ​គ្រឿង​e4ឧបភោគបរិភោគ ជូន​គ្រួសារ​ពិការ​ទាំង​៥​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​ចំនួន​៣ ក្នុង​ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ​។ ក្នុងនោះ​៣​គ្រួសារ​នៅក្នុង​ភូមិ​ថ្លុក​ឬ​ស្សី មាន​១ ឈ្មោះ ញ៉េ​ច ថុង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ពិការភ្នែក​ទាំង​២ , ២​ឈ្មោះ អ៊ុច ញឹ​ង ភេទ​ស្រី អាយុ ៧៤​ឆ្នាំ ពិការ​ជើង​ស្តាំ , ៣​ឈ្មោះ ញ៉េ​ម ម៉ុ​ន ភេទ​ស្រី អាយុ​៧៤​ឆ្នាំ ពិការ​ជើង​ស្តាំ , ៤​ឈ្មោះ ញឹម ប៉ាត ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ពី​ការ​ភ្នែក​ទាំង​២​រស់នៅ​ភូមិ​ពា​រាជ្យ និង​៥​ឈ្មោះ មាស ធន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ពិការភ្នែក​ទាំង​២ រស់នៅ​ភូមិ​ចំការ​ស្វាយ​។​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ ២០​គីឡូក្រាម មី​១​កេះ​ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ត្រីខ​១២​កំប៉ុង ប្រេងឆា​១​ដប (​ចំណុះ​១​លីត្រ​) ប៊ីចេង​១​កញ្ចប់ និង​ថវិកា​១២​ម៉ឺន​រៀល ។ e3
លោក សោម ម៉េង អភិបាលរង​ស្រុក​សាមគ្គី​មានជ័យ​បាន​ថ្លែងអំណរគុណ​ថាៈ ជំនួស មុខ​អោយ​ក្រុមគ្រួសារ​ពិការ​ក្រីក្រ​ខាងលើ លោក​សូម​ថ្លែងអំណរគុណ​ចំពោះ​លោក​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត ដែល​បាន​នាំ​អំណោយ​ទាំងនេះ​មក​ចែកជូន​គ្រួសារ​ខាងលើ ពិសេស​សូម​ថ្លែងអំណរគុណ​ដល់​លោក លាង សេង ប្រធាន​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្ត ដែល​បាន​ចំណាយ​ថវិការ​ផ្ទាល់ខ្លួន ផ្តល់​អំណោយ​មនុ​ស្សធ​ម៏​ដើម្បី​រួមចំណែក​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល និង​កាកបាទក្រហមកម្ពុជា ជួយ​ដល់​គ្រួសារ​ពិការ​ក្រីក្រ និង​សូម​ជូនពរ​អោយ​អស់លោក​ជួបតែ​នឹង​សេចក្តីសុខ មាន​អាយុ​វណ្ណៈ សុ​ខៈ និង​ពលៈ ជា​រៀងរហូត​តទៅ​៕e1
​ ​ ​( ឈៀង ថា​រិ​ទ្ធ )