ជនពិការ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ព្រួយបារម្ភ​ពី​អនាគត​របស់​កូន​

0

សៀមរាបៈ បុរស​ម្នាក់​ឈ្មោះ មិ​ត ថា​ន រស់នៅ​ភូមិ​អូរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​។ បាន​និយាយថា​លោក​ពិការ​ជើង​ទាំងពីរ​អស់​រយៈពេល​៧​ឆ្នាំ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ លោក​បន្ត​ទាំង​ស្រក់​ទឹកភ្នែក កាលពី​៧​ឆ្នាំមុន​រូបលោក​បាន​ជិះ​ម៉ូតូ​៣​នាក់ ចេញ​មកពី​ភូមិ​ចេក ឃុំ​ពង្រ​លើ ឈ្ពោះ​ទៅកាន់​ទីលំនៅ​របស់លោក​។ ម្នាក់​ឈ្មោះ សែ រស់នៅ​ភូមិ​គ្រាំង ឃុំ​ពង្រ​លើ ស្រុក​ជីក្រែងIMG_0198 ជា​អ្នកបើកបរ ត្រូវស្លាប់​ដោយ​បាក់ក ម្នាក់ទៀត​ឈ្មោះ សាន ខា រស់នៅ​ភូមិ​គ្រាំង ឃុំ​ពង្រ​លើ បច្ចុប្បន្ន​ស​សៃ​ប្រសាទ​។ ករណីនេះ​កើតឡើង​នៅមុខ​សាលា​ដំណាក់​ភូមិ​គ្រាំង ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប​។ ភាគី​ម្ខាង​ទៀត​ជា​កូនប្រសារ​របស់​តា​អាត ជា​ថៅកែ​ទិញ​ឈើ​ធំ​បំផុត​នៅក្នុង​ស្រុក​ជីក្រែង រស់នៅ​ភូមិ​កំពង់ក្តី​II ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង បើកឡាន​ដឹក​ខ្សាច់ ធ្វើ​របង​វត្ត​ព្រះ​ធិ​ធាតុ​។ ទន្ទឹមនឹង​នោះដែរ ក៏មាន​ប៉ូលីស​ចរាច​ណ៍​ជើងគោក​របស់​ស្នាក់​អធិការ​ស្រុក​ជីក្រែង វាស់វែង​វិនិច្ឆ័យ​។ ប៉ុន្តែ​រហូតដល់​ពេលនេះ ការវិនិច្ឆ័យ​ពុំទាន់​មាន​លទ្ធផល​អ្វីមួយ​ច្បាស់លាស់ បញ្ជាក់​អោយ​ពួកគាត់​ឡើយ​។ លោក​បាន​បន្ត​ក្រោយពេល​ពិការ​រយៈពេល​៤​ខែIMG_0204 ប្រពន្ធ​របស់លោក​បាន​រត់​ទៅយក​ប្តី​ថ្មី​ទៀត ទុកអោយ​លោក​រស់នៅ​ជាមួយ​កូន​បួន​នាក់ នៅក្នុង​វាល​វដ្ត​សង្សារ​យ៉ាង​វេទនា​។ គាត់​បន្លឺ​ទៀតថា ចំពោះ​រូបគាត់​ផ្ទាល់ រស់នៅ​យ៉ាង​វេទនា​ជាង​សត្វ​ផ្ទះសំបែង​ដំបូល​ប្រក់​មេឃ ជញ្ជាំង​ប្រក់​ខ្យល់ ធ្វើអោយ​គាត់​លែង​ចង់​រស់ នៅលើ​លោក​ដ៏​អយុត្តិធម៌​មួយ​នេះ​។ ប៉ុន្តែ​គាត់​ព្រួយបារម្ភ​យ៉ាងខ្លាំងបំផុត​ចំពោះ​អនាគត​កូន​របស់គាត់​ទាំង​បួន​កំពុងតែ​សិក្សា​ហើយ​គាត់​ខ្វះ​ទាំង​អាហារ ខ្វះ​ទាំង​ថវិកា ដើម្បីអោយ​កូន​រៀនសូត្រ​។IMG_0199 រហូតមកដល់​ពេលនេះ មានតែ​អង្គការ​មេត្តាករុណា​បានផ្តល់​កង់​អោយ​លោក​ជិះ​មួយ (​កង់​សម្រាប់​ជនពិការ​) តាម​សម្តី​របស់​អ្នកស្រី ស្រី មុំ បុគ្គលិក​របស់​អង្គការ​មេត្តាករុណា និយាយ​តាម​ទូរស័ព្ទ​ថា អង្គការ​របស់​អ្នកស្រី​បានផ្តល់​កង់​សម្រាប់​រុញ​ទៅ​លោក មិ​ត ថា​ន ពុំបាន​ទទួល​ពត៌មាន​ពី​ភូមិ​ឃុំ​នោះទេ ដោយសារ​លោក​មិ​ត​ថា​ន​បាន​ទៅដល់​អង្គការ​របស់​អ្នកស្រី​ផ្ទាល់​។ លោក មិ​ត ថា​ន បាន​និយាយថា សូមអោយ​កាកបាទក្រហម ឬ​សប្បុរសជន​ម​មេត្តាជួយ​ឧបត្ថម​គ្រឿងឧបភោគ បរិភោគ និង​ថវិការ​ដើម្បី​ផ្គត់ផ្គង់​សម្រាប់​កូន​ទាំង​បួន​របស់លោក​អោយបាន​សិក្សា នៅក្នុង​សង្គម​ដែល​កំពុងអភិវឌ្ឍន៍ ហើយ​និង​កំពុងតែ​ត្រូវការ​IMG_0179ធនធានមនុស្ស​។ ករណី​ខាងលើនេះ​លោក​កុញ ហ៊ត់ មេឃុំ​ខ្វាវ បាន​បំភ្លឺ​តាម​ទូរស័ព្ទ​អោយដឹងថា លោក​មិន​បានដឹង​អំពី​បញ្ហា​នេះឡើយ​។
(​ដោយ អ៊ុក ផ្លុ​ង​)