​​ពិធី​ប្រគល់​អ​ដិ្ឋ​ធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ជំហាន​ទី​១​ដំណាក់កាល​ទី​១៤ ឆ្នាំ ២០១៤ .២០១៥

0

​​កំពង់ធំៈ ពិធី​ប្រគល់​អ​ដិ្ឋ​ធាតុ​របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀត​ណាំ ដែល​ត្រូវបាន​ពលី​ជីវិត​ក្នុងសម័យ​សង្គ្រាម នៅលើ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​កងកម្លាំង​ស្ម័គ្រចិត្ត​វៀតណាម កា​៧២ មក​រុករក​អ​ដិ្ឋ​ធាតុ​ក្នុងភូមិ​សាស្ត្រ​ទឹកដី​ខេត្តកំពង់ធំ ទើបបាន​ប្រគល់ជូន​10945036_668037079989538_3576393595661415085_nលោក ង្វៀន វ៉ាន់​ប៉ិ​ញ ប្រធាន​ក្រុមបច្ចេកទេស​ការ​៧២ ក្រោម​ការចូលរួម​រប​ស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ព្រមទាំង​មេបញ្ជាការ​ង និង​នាយផ្នែក ប្រធាន​ក​រិ​យា​ល័យ​ចូលរួម ព្រមទាំង​កំលាំង​របស់ ក្រុមបច្ចេកទេស​ចូលរួម សរុប​ជាង​៣០​នាក់ កាលពី​រសៀល​ថ្ងៃទី ០២ ខែ កុ​ម្ភះ ឆ្នាំ ២០១៥ ។​10922797_668036249989621_988745306493514271_n
​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បាន​មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ​រុករក​អ​ដិ្ឋ​ធាតុ ត្រូវបាន​ឯកភាពគ្នា​រវាង​ប្រទេស​ទាំង​២​កម្ពុជា វៀតណាម ក្នុងការ​សហការ​ឲ្យ​ខេត្ត​ប៉ិ​ញ​ផឿក​ដឹកនាំ​កំលាំង​បច្ចេកទេស​រុករក​អ​ដិ្ឋ​ធាតុ​នៅក្នុង​ខេត្តកំពង់ធំ​ជំហាន​ទី​១ ដំណាក់កាល​ទី​១៤ ដោយមាន​ការ​ពី​ឯកឧត្តម អ៊ុត សំអន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្តកំពង់ធំ ចូលរួម​គាំទ្រ​ឲ្យ​មាន​កំលាំង​តំបន់សឹក​និង​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ចូលរួម​សហការ​ដើម្បី​សម្រួល​ដល់​ក្រុម​ប​ច្ចក​10923200_668034856656427_7438665595917142170_nទេស​រុករក អ​ដិ្ឋ​ធាតុ ក្នុង​រដូវប្រាំង ឆ្នាំ ២០១៤ និង​ឆ្នាំ ២០១៥ ដែល​បាន​ប្រគល់ជូន​នា​ថ្ងៃនេះ​មាន ២០​អដ្ឋិធាតុ សរុប​ទាំង​ជំហាន​ទី​១ និង​ដំណាក់កាល​ទី​១ ប្រគល់​អ​ដិ្ឋ​ធាតុ​សរុប​ចំនួន ៩៤០​អ​ដិ្ឋ​ធាតុ​មកហើយ ដោយឡែក​បងប្អូន​នៃ​ក្រុម​ប​ច្ចក​ទេស​វៀតណាម ត្រូវបាន​វិលត្រឡប់​ទៅ ចូលរួម​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​តាម​ប្រពៃណី ទើបបាន​ឆ្លៀត​ឳ​កាស​ឲ្យ​នាំយក​អ​ដិ្ឋ​ធាតុ​ទៅ​ប្រគល់ជូន​សាច់ញ្ញាតិ ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​សូម​កោតសរសើរ​យ៉ាងខ្លាំង ចំពោះ​ការយកចិត្តទុកដាក់ របស់​កំលាំង​បច្ចេកទេស ទោះបី​ជួប​ឧ​ប​ស័គ្គ ស្មុគស្មាញ​ចំពោះ​ទីតាំង​ដី ដែល​ត្រូវបាន​ផ្លាស់ប្តូរ​ពី​ដីព្រៃ​មក​ចំការ​ដំណាំ និង​ត្រូវបាន​ឈូសឆាយ ទោះជា​ត្រូវ​ថ្ងៃ​ត្រូវ​ភ្លៀង​ក៏​កំលាំង​ការ​៧២​នេះ ពុំមាន​ថ្ងៃ​ឈប់សម្រាក​។10959411_668036123322967_7735727550074996949_n
​លោក ង្វៀន វ៉ាន់​ប៉ិ​ញ ប្រធាន​ក្រុមបច្ចេកទេស​ការ​៧២ បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​បាន មាន​នយោបាយ​ឲ្យ​មានការ​រុករក​អដ្ឋិធាតុ ដើម្បី​នាំយកទៅ​ធ្វើបុណ្យ​នៅ​ប្រទេស​កំណើត ជា​ពិ​សេ​ឯកឧត្តម​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែល​បានធ្វើ​កិច្ចសហការ​ផ្តល់​កំលាំង​ការពារ​ក្នុងកា​រុករក​អដ្ឋិធាតុ ព្រមទាំង​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បានចង្អុលបង្ហាញ​ពី​ទីតាំង​កប់​អ​ដិ្ឋ​ធាតុ​។​1506784_668036189989627_5855948034253521514_n
​ជា​ចុងក្រោយ​ឯកឧត្តម សោម ស៊ុន មេបញ្ជាការ​តំបន់សឹករង​កំពង់ធំ និង​កំលាំង​បច្ចេកទេស​ការ​៧២ ព្រមទាំង​សមាសភាព​ចូលរួម​ទាំងអស់ បានធ្វើ​ពិធី​ចុះហត្ថលេខា​ផ្ទេរ​ប្រគល់​អ​ដិ្ឋ​ធាតុ​ឲ្យ​នាំយកទៅ​ចែកជូន​សាច់ ញ្ញាតិ​នៅឯ​ស្រុកកំណើត នៃ​ប្រទេស​វៀតណាម​។​
​ ​ដោយ ប៊ុន រដ្ឋា