​​ឃើញ​ភ្លើង​ឆេះ​គល់​ចិ​ញ្ជ្រាំ​ង​ឪពុក កូន​២​នាក់​នាំគ្នា​ទៅ​ពន្លត់ ផ្ទុះ​គ្រាប់​៦០​មិ​ល្លិ​ម​ម៉ែត្រ​

0

​ខេត្ដ​កំពង់ស្ពឺ ៖ ឪពុក​កូន​២​នាក់​ឃើញ ភ្លើង​ឆេះ​គល់​ចិ​ញ្ជ្រាំ​ង​នាំគ្នា​ទៅ​ពន្លត់​តែ ជា​អកុសល​នៅ​គល់​ចិ​ញ្ជ្រាំ​ង​នោះ​មាន នៅសល់​គ្រាប់​មិនទាន់​ផ្ទុះ​១​គ្រាប់​ឆេះ​ផ្ទុះ បណ្ដាលឱ្យ​រងរបួស​ទាំង​២​នាក់​ឪពុក​កូន តែម្ដង កាលពី​វេលា​ម៉ោង ១​និង​៤៥​នាទី រសៀល ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៥ ។
​ក្រោយ កើតហេតុ​ជនរងគ្រោះ​ទាំង​២ នាក់​ត្រូវបាន​ក្រុមគ្រួសារ​សែង​យកទៅ ផ្ទះ ដើម្បី​បន្ដដំណើរ​ទៅ​សង្គ្រោះ ។ ករណី នេះ​កើតហេតុ​នៅ​ចំណុច​ក្រោម​ទំនប់ អូរ​កោង ស្ថិតក្នុង​ភូមិ​អូរ​កោង ឃុំ​ត្រញំង ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ដ​កំពង់ស្ពឺ ។IMG-20150201-WA0002
​លោក វរសេនីយ៍ត្រី ប៊ុត ប៊ុនធឿន អធិការនគរបាល​ស្រុក​ឱ​រ៉ា​ល់​បានឱ្យដឹង ថា ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ជា យី អាយុ​១០​ឆ្នាំ និង​ឪពុក​ឈ្មោះ គង់ សុខ​គា អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ខាងលើ ។ មុនពេល​កើតហេតុ​២​នាក់ ឪពុក​កូន​បាន​ទៅ​ចំណុចកើតហេតុ​នាំគ្នា ពន្លត់ភ្លើង​ឆេះ​ព្រៃ និង​ឆេះ​គល់​ចិ​ញ្ជ្រាំ​ង តែ​ពេល​កំពុង​ពន្លត់ ស្រាប់​តែមាន​គ្រាប់ ដែល​កប់​នៅក្នុង​ដី​ផ្ទុះឡើង​បណ្ដាលឱ្យ​២ នាក់​ឪពុក​កូនរង​របួស​ជា​ទម្ងន់ ហើយ ត្រូវបាន​ប្រជាពលរដ្ឋ​និង​អ្នកភូមិ​នាំគ្នា ជួយ​សែង​ក្នុង​គោលបំណង​យកទៅ​សង្គ្រោះ​។
​លោក​អធិការ​បន្ដថា រហូតដល់​វេលា ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល ក្មេងស្រី​រង គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់ ចំណែក​ឪពុក កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មណ្ឌល សុខភាព​ស្រុក​ឱ​រ៉ា​ល់ ។
​លោក អធិការ​បាន​សំណូមពរ​ផងដែរ ថា តំបន់​ស្រុក​ឱ​រ៉ា​ល់​គឺជា​តំបន់​អតីត សង្គ្រាម ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ឱ្យបាន​ច្រើន ព្រោះ ថា តំបន់​នេះ​អាច​នៅមាន​យុទ្ធភណ្ឌ​មិន ទាន់​ផ្ទុះ​ជាច្រើន​កប់​នៅក្នុង​ដី ម្យ៉ាង​រដូវ នេះ​ជា​រដូវរំហើយ អាច​បង្កឱ្យមាន​ភ្លើង ឆេះ​ព្រៃ និង​រាលដាល់​ដល់​គ្រាប់​មិនទាន់ ផ្ទុះ​ធ្វើឱ្យមាន​គ្រោះថ្នាក់​ដូច​ករណីនេះ​ជាដើម​៕