​សមត្ថកិច្ច​រដ្ឋ​បាលជ​ល​ផល ដឹកនាំ​កម្លាំងចម្រុះ​ចុះបង្ក្រាប​ទីតាំង​ដាក់​សម្រាស់​ដែលជា​អំពើ​ខុសច្បាប់​

0


​ខេត្តកំពង់ធំៈ លោក រស់ វុទ្ធី នាយរង​អធិការដ្ឋាន​រដ្ឋ​បាលជ​ល​ផល​ខាងជើង​បឹង​ទន្លេសាប និង​លោក យ៉ាន់ វី​សាក់ នាយផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តាយ ដឹកនាំ​កំលាំងចម្រុះ​ចុះបង្ក្រាប​ទីតាំង​ដាក់​សម្រាស់ នៅ​ចំនុច​អន្លង់​តា​សោម ក្នុងភូមិ​សាស្ត្រ​ទឹកដី​ឃុំ​ផាត់​Image3សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី ០៣ ខែ កុ​ម្ភះ ឆ្នាំ ២០១៥ ។​
​សូមបញ្ជាក់​ផងដែរ​ថា ដោយមាន​ការព្រួយបារម្ភ​ណ៍ ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​បទបញ្ជារ​ឲ្យ​រដ្ឋបាល​ជលផល គ្រប់​ខេត្ត​ក្រុង និង​មានការ​ចូលរួម​ពី​សំណាក់​សហគមន៍ មេភូមិ មេឃុំ និង​ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​លុបបំបាត់​ឲ្យ​អស់ នូវ​ការដាក់​ព្រួល របាំង អួន​ប្រ​Image4ឡា​ញឹក ស្បៃ​មុង សម្រាស់ រុញ​ស៊ី​ប និង​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ដោយ ត្រូវបាន​ឃាត់​ដែល​បានដាក់​កាត់​បឹង ព្រែក ទន្លេ ក្នុង​គោលបំណង​ថែរក្សា​ម​ឆ្ឆា​ជាតិ និង​ជាការ​បើកផ្លូវ​ឲ្យ​ត្រី ធ្វើ​ចរាចរណ៍​ឡើង​ចុះ ក្នុងនោះដែរ​ក៏​គេ​ឃើញ​មាន​ផ្នែក​ខ្លះ សង្កាត់​មួយចំនួន​ពុំទាន់​បាន​អនុវត្ត​នូវ​វិធានការ​នេះ​នៅឡើយ ថែមទាំង​បើកភ្លើង​ខៀវ​ឲ្យ​មានការ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ហាមឃាត់​ទាំងនេះ ជាក់ស្តែង​នៅក្នុង​ភូមិសាស្ត្រ​កំពង់ស្វាយ គេ​សង្កេតឃើញ​មាន​សម្រាស់ និង​ដាក់​មោង​ក្រឡា​ញឹក​ផ្ទុយ​ពី​អនុ​សាស្ត្រ​របស់​ថ្នាក់ដឹកនាំ​។​Image2
​លោក យ៉ាន វិសាក់ នាយផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តាយ បាន​ឲ្យ​ដឹងថា ខណៈ​នេះ​កំពុងតែ​អនុវត្ត​នូវ​តួនាទី​របស់ខ្លួន ក្នុងការ​ចុះបង្ក្រាប បទល្មើស និង​ទប់ស្កាត់​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ដោយ​ខុសច្បាប់ និង​មានការ​ចូលរួម​ពី​សហគមន៍ មេភូមិ មេឃុំ និង​កម្លាំង​សមត្ថកិច្ច ដូចជា​ថ្ងៃនេះ​ជាដើម កម្លាំងចម្រុះ​បាន​ចុះ​រួញ​សម្រាស់​ចំនួន​៦​ដុំ​នៅ​ចំនុច ចុង​ព្រែ​កតា​សោម​២​ដុំ និង​ចំនុច​ចុងស្ពាន​សែន​២​ដុំ ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង ដោយយោង​តាម​ប្រសាសន៍​របស់ ឯកឧត្តម អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​រដ្ឋបាល​ជលផល ឲ្យ​ខ​ណ្ទ​រដ្ឋបាល​ជលផល​កំពង់​ធំ សហការ​ជាមួយ​អាជ្ញាធរ ចុះបង្ក្រាប​ជា​បន្តបន្ទាប់ ។​Image5
​លោក រស់ វុទ្ធី នាយរង​អធិការដ្ឋាន​រដ្ឋ​បាលជ​ល​ផល​ខាងជើង​បឹង​ទន្លេសាប បាន​ឲ្យ​ដឹងថា ក្នុង​កិច្ចសហការ បង្ក្រាប​បទល្មើស​នេសាទ​នេះ​គឺ​ត្រូវបាន​ធ្វើឡើង​ជាប្រចាំ​ក្នុងភូមិ​សាស្ត្រ​ទឹកដី​ខេត្តកំពង់ធំ ដោយ​ហាម​មិន​ឲ្យ​មាន​ការដាក់​សម្រាស់ និង​ប្រើប្រាស់​ឧបករណ៍​នេសាទ​បន្តទៀត ក្នុងនោះ​និង​មានការ​ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​ជលផល​ដល់​សហគមន៍ និង​ប្រជាពលរដ្ឋ ឲ្យ​មានការ​យល់ដឹង​កាន់តែ​ស៊ី​ជំ​ម្រៅ ដើម្បី​ជួយ​គ្នា​ទប់ស្កាត់​ការនេសាទ​ខុសច្បាប់​។​Image1
​ ​