​​ផ្ទុះ​អំពើ​ហឹ​ង្សា​រវាង​ព្រះ​ស​ង្ឃ​និង​ព្រះសង្ឃ​ដោយសារ​ការ​តែ​កា​ប្រើ​ភ្លើង​

0

​កំពង់ធំ .​នៅ​វត្ត​បារាយណ៍​ជាន់​ដែក បាន​ផ្ទុះ​អំពើ​ហឹ​ង្សា​រ វាង​ព្រះសង្ឃ និង​ព្រះសង្ឃ ដោយសារតែ​ការ ប្រើ​ភ្លើង ជុំវិញ​ហេតុការណ៍ ព្រះសង្ឃ​ឈ្លោះប្រកែក​គ្នា ឈានដល់ ប្រើ​អំពើ​ហឹ​ង្សា​ដាក់គ្នា​ទៅវិញទៅមក​នេះ បើ​តា​លោក​ហ៊ី​ប៊ុន​ថា​ន ជ​ន្ទុ​ប​ទីមួយ​ឃុំ​បល្ល័ង្ក​បាន​20150203_085447_resized_1ប្រាប់​អ្នកយក​ព​ត៏​មាន​ឲ្យ​ដឹងថា ក្រោយពី​កើតហេតុ លោក​ហ៊ី ប៊ុន​ថា​ន​នឹង​លោក​អនុ​សេនី​យ៏​ទោ ហេង ឈុន​ហ៊ី នាយ​ប៉ុ​ស្ត៏​បល្ល័ង្ក បានធ្វើការ​ស៊ួ​នាំ​ព្រះអង្គ ព្រះនាម ឃិន​វ​ណ្ណះ មាន​ព្រះ​ជន ២៥ ព្រះវស្សា បាន​រៀបរាប់​ប្រាប់ថា លោក​កាលពី​ព្រឹក​ថ្ងៃទី​២ កុ​ម្ភះ ឆ្នាំ​២០១៥ ព្រះសង្ឃ​អង្គ​ឃិន វ​ណ្ណះ បាន​ឡើងកាន់​ក្បាល​មេក្រូ ប្រកាស​ផ្សាយ​ប្រាប់​ពុទ្ធ​បរិ​ស័​ទ្ធ ចំណុះជើងវត្ត​អំពី​ការប្រើ​ភ្លើង ទើប​ព្រះអង្គ​ព្រះនាម ស្រី ថៃ មាន​ព្រះ​ជន់​២១​ព្រះវស្សា​និង​ព្រះអង្គ​ព្រះនាម មិនា ក៍បាន​ខឹង អង្គ វ​ណ្ណះ ថា​និយាយ​ប្រកូក​ប្រកាស ផ្ទៃក្នុង​របស់​វត្ត 20150203_090052_resized_1អោយ​ពុទ្ធ​បរិ​ស័​ទ្ធ ដឹង​ពេលនោះ​អង្គ វ​ណ្ណះ​ក៍បាន​ឆ្លើយថា លោក​ក៍មាន​សិទ្ធ​ប​ញ្ជេ​ញ​មតិ​ដែរ ហើយក៍​បាន​ទាស់​ពាក្យសម្ដី​គ្នា អង្គ មិនា ក៍​ទាញ​អំបោស លើក​យៀ​បំ​រ៉ុង​វាយ​ទៅលើ អង្គ វ​ណ្ណះ ពេល​ឃើញ​ហេតុ​ការ​ភ្លាម​ពុទ្ធ​បរិ​ស័​ទ្ធ ចំណុះជើងវត្ត​បាន​ទូរស័ព្ទ ហៅ​លោកនាយ​ប៉ុ​ស្ត៏​បល្ល័ង្ក​ភ្លាម ទើប​លោកនាយ​ប៉ុ​ស្ត៏ ទូរស័ព្ទ​ទៅ​លោក​មេឃុំ​បាន​បញ្ជា​ឲ្យ​មេ​ប៉ុ​ស្ត៏​និង​ជ​ន្ទ​ប់​ទីមួយ ចុះទៅ​ធ្វើការ​អន្តរាគមន៍ ក្នុង​ហេតុការណ៍​ខាងលើ ក្នុង​ហេតុការណ៍ នេះ​គេ​ឃើញ​មេគណ​ស្រុក ព្រះនាម​លឿង ហ៊ុំ ចុះ​សួរនាំ​បន្តិចបន្តួច ហើយក៍​និមន្ត​ឡើង​រថយន្ត​ទៅវិញ​បាត់​។​20150203_085007_resized_1
​ប្រភព​ពត៌មាន ពី​ពុទ្ធ​បរិ​ស័​ទ្ធ​ចំណុះជើងវត្ត​បាន​ប្រាប់​អ្នកយក​ព​ត៏​មាន​យើង​ថា ព្រះចៅអធិការ​វត្ត​បារាយណ៍​ជាន់​ដែក ព្រះនាម កែវ ស៊ួ​ន ដឹកនាំ​ព្រះសង្ឃ​មិនបាន​ល្អ ហើយ​មិន​មានការ​អភិឌ្ឍន៍ ហើយ​កាន់ជើង​តែ​លោ​កណា​ដែល​ខូច​ដូចជា​លោក វ​ណ្ណះ ធ្លាប់​មានរឿង​កាលពី​ឆ្នាំទៅ កាប់​គ្នា​ម្ដង​រួចហើយ នៅតែ​លោក​ចៅអធិការ កែវ ស៊ួ​ន មិន​បណ្តេញ​ចេញពី​វត្ត ទុក​ឲ្យ​មានរឿង​ម្ដង​ជា​ពី​ដង ធ្វើ​ឲ្យ​ពុទ្ធ​បរិ​ស័​ទ្ធ ក៍​មិនសូវ​ពេញចិត្ត នឹង​អធិការ​វត្ត​រូប​នោះដែរ ដោយសារ​លោក​អង្គ​នេះ គ្មាន​កសាង​វត្ត​បាន​បន្តិច​សោះ ពុទ្ធ​បរិ​ស័​ទ្ធ​បាន​បន្ថែមថា កន្លងមក​ធ្លាប់បាន​ផ្ដិតមេដៃ​ប្ដឹង​ទៅលើ​ឲ្យ​ដក​ព្រះចៅអធិការ​វត្ត​នេះ ព្រះនាម កែវ ស៊ួ​ន ចេញពី​ចៅអធិការ​វត្ត​រួចហើយ​តែ​ថ្នាក់លើ​ថា​ទុក​លោក​សិន​ទៅ ពីព្រោះ​លោក​ចាស់​ហើយ​មិនបាន​ប៉ុន្មាន​ទេ​។​
​ ​