​គោលដៅ​សំខាន់ ៣ នៃ​ដំណើរ​ទស្សនកិច្ច​ស្វែងយល់ របស់​ប្រតិភូ​ភរិយា​ថ្នាក់ដឹកនាំ ដែល​អញ្ជើញ​ចូលរួម​ក្នុង​អង្គ​ស​ន្និ​សឹ​ទ​ពិភពលោក ស្តីពី​ទេសចរណ៍​និង​វប្បធម៌

0

សៀមរាប នៅ​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៥ ដែលជា​ថ្ងៃ​បើក​កិច្ច​ដំណើការ​អង្គ​ស​ន្និ​សឹ​ទ​ពិភពលោក ស្តីពី​ទេសចរណ៍​និង​វប្បធម៌ ដែល​បាន​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ​នៅ​ក្រុង​សៀមរាប​-​អង្គរ​ក្រោម​ការចូលរួម​ពី​សំណាក់​ប្រតិភូ​បណ្តា​ប្រទេស​នានា ចំនួន ៩៩ ប្រទេស​04-02-2015 Ani-Sok An.avi.Still004នោះ ដោយឡែក​ក្នុងនាម​ជា​ភាគី​ម្ចាស់ផ្ទះ លោកស្រី​ភរិយា​របស់លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​បាន​ជូន​ដំណើរ​ប្រតិភូ​ភរិយា​បណ្តា​ថ្នាក់ដឹកនាំ នៃ​បណ្តា​ប្រទេសមួយ​ចំនួន​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​អង្គ​ស​ន្និសិទ​ពិភពលោក​នេះ ទៅធ្វើ​ទស្សនកិច្ច នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។ 04-02-2015 Ani-Sok An.avi.Still003
នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គឺមាន​ការរៀបចំ​ឆ្ពោះទៅរក​គោលដៅ​ចំនួន​៣​ជាសំខាន់ ដែល​ទាក់ទង​ទៅនឹង​វប្បធម៌​ប្រពៃណី​រស់នៅ​របស់​ប្រជាជន ប្រវត្តិសាស្ត្រ និង ទេសចរណ៍ ។ ការស្វែងយល់​អំពី​ប្រពៃណី​រស់នៅ​របស់​ប្រជាជន គឺមាន​ការទាក់ទង​ទៅនឹង​មុខរបរ និង ជីវភាព ។ នៅក្នុង​នេះ ចំណីអាហារ​និង​រសជាតិ​ម្ហូប​ខ្មែរ ក៏​ជា​ចំណែក​មួយ​ដ៏​សំខាន់​ផងដែរ ។ ប្រតិភូ​ភរិយា​ថ្នាក់ដឹកនាំ បាន​អញ្ជើញ​ទៅដល់​ភូមិ​អូរទទឹង ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ដែលជា​មូលដ្ឋាន​ស្ថិតក្រោម​ចំណាប់អារម្មណ៍​របស់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ថា​ជា​មូលដ្ឋាន​ល្បីឈ្មោះ មាន​លក់​នំ​បញ្ចុក​ឆ្ងាញ់ ។ 04-02-2015 Ani-Sok An.avi.Still002នៅក្នុង​មូលដ្ឋាន​មួយ​នេះ គណប្រតិភូ បាន​ស្វែងយល់​អំពី​របៀប​ធ្វើ​នំ​បញ្ចុក នឹង​បាន​ភ្លក់​រសជាតិ​នំ​បញ្ចុក​នោះ​ផងដែរ ។ ពួកគាត់​មាន​ចំណាប់អារម្មណ៍​ថា របៀប​ធ្វើ​នំ​បញ្ចុក​ខ្មែរ គឺ​វា​ស្មុ​គ្រ​ស្មាញ​បន្តិច ប៉ុន្តែ​វា​មាន​រសជាតិ​ឆ្ងាញ់​ពិសា ។ គួរ​បញ្ជាក់ថា នំ​បញ្ចុក​ខ្មែរ គឺជា​ប្រភេទ​អាហារ​ពិសេស​របស់​ខ្មែរ ដែល​ភាគច្រើន​នៅក្នុង​សង្គម​ខ្មែរ គេ​ច្រើន​ធ្វើ​នំ​ប​ញ្ជុ​ក​សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​បុណ្យទាន​ផ្សេងៗ ឬក៏​ធ្វើ​នំ​បញ្ចុក​សម្រាប់​លក់​តែម្តង ។ នៅក្នុង​គ្រួសារ​ខ្មែរ ពុំ​សូវ​មានឱកាស បានធ្វើ​នំ​បញ្ចុក សម្រាប់​ទទួលទាន​ជា​លក្ខណៈ​គ្រួសារ​នោះឡើយ ។
នៅក្នុង​ដំណើ​ទស្សនកិច្ច​នោះ ផលិតផល​ស្ករត្នោត ក៏​ជាទី​ចាប់អារម្មណ៍​របស់​គណ​ប្រតិភូ​ផងដែរ ។ អ្នកភូមិ​សណ្តាយ ឃុំ​ខ្នារ​សណ្តាយ ដែល​ស្ថិតនៅតាម​បណ្តោយ​ដងផ្លូវ​ទៅ​ប្រាសាទបន្ទាយស្រី បាន​និយាយប្រាប់​គណប្រតិភូ​ឲ្យ​បាន​ជ្រាបថា ត្នោត គឺមាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ជីវភាព​រស់នៅ​របស់​ពួកគាត់ ព្រោះ​ត្នោត​បានផ្តល់​ប្រាក់​ម្រៃ​បន្ថែម​ដល់​គ្រួសារ​របស់​ពួកគាត់ ក្រៅ​អំពី​ការធ្វើ​ស្រែ ។ 04-02-2015 Ani-Sok An.avi.Still001គ្រួសារ​មួយ​ដែល​បានទទួល​ប្រតិភូ​ដោយ​ក្តី​រាក់ទាក់​បំផុត​នោះ បាន​និយាយថា អ្នកស្រុក​ក្នុងភូមិ​មួយ​នេះ ក្រៅពី​ការផលិត​ស្ករត្នោត ទឹកត្នោត​ក៏​អាច​លក់បាន ដើមត្នោត​ក៏​អាច​ច្នៃប្រឌិត​ជា​សម្ភារ​ផ្សេងៗ​សម្រាប់​ដាក់តាំង​លក់ ហើយ​ក្រៅពីនេះ ទាំង​ស្លឹក ទាំង​ធាងត្នោត សុទ្ធ​តែមាន​ប្រយោជន៍​សម្រាប់​ជីវភាព​រស់នៅ​របស់​ក្រុមគ្រួសារ​របស់​ពួកគាត់ ។ ពួកគាត់​បាន​និយាយ​បន្ត​ឲ្យ​ដឹងថា កើតចេញ​អំពី​ត្នោត គាត់​អាចរ​កម្រៃ​បាន​ពី​ភ្ញៀវ​ទេសចរណ៍ ។ ជាមួយនឹង​ការស្វែងយល់​អំពី​ការធ្វើ​ស្ករត្នោត និង​បាន​យល់​ជ្រាប​អំពី​អត្ថប្រយោជន៍​នៃ​ដើមត្នោត គណប្រតិភូ​ក៏បាន​ភ្លក់​រសជាតិ​ស្ករត្នោត និង នំផ្លែអាយ​ផងដែរ ។ ពួកគាត់​បាន​និយាយថា ស្ករត្នោត​ខ្មែរ​មាន​ក្លិន​ឈ្ងុយ ផ្អែម​ឆ្ងាញ់​ពី​ធម្មជាតិ​ពិតៗ ហើយ​នំផ្លែអាយ ងាយស្រួល​ធ្វើ នឹងមាន​រសជាតិ​ឆ្ងាញ់ ជា​បង្អែម​ធម្មជាតិ ។
សម្រាប់​ដំណើរ​ទស្សនកិច្ច​នេះ ប្រាសាទបន្ទាយស្រី គឺជា​គោលដៅ​នៃ​ការលើក​បង្ហាញជូន​ភ្ញៀវ អំពី​វិស័យ​ទេសចរណ៍ វប្បធម៌ និង ប្រវត្តិសាស្ត្រ ដូចដែល​អ្វី ដែលជា​ប្រធានបទ​នៃ​អង្គ​ស​ន្និសិទ​ពិភពលោក កំពុង​ប្រើប្រាស់​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី ដើម្បី​ជម្រុញ​ឲ្យ​វិស័យ​ទេសចរណ៍​មានឱកាស​ដ៏​ពេញលេញ បំពេញ​តួនាទី​របស់ខ្លួន ចូលរួម​លើកស្ទួយ ការ ការពារ​វប្បធម៌ និង​បាន​ផ្សារភ្ជាប់​វិស័យ​ទាំងពីរ ( ទេសចរណ៍​និង​វប្បធម៌ ) ទៅនឹង​ជីវភាព​របស់​ប្រជាពលរដ្ឋ ៕​