​ ​បើក​ម៉ូតូ​ទៅបុក​ឡានក្រុង​ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា​រងរបួស​ធ្ងន់​សង្ស័យ​មកពី​ស្រវឹង​

0

កំពង់ឆ្នាំង​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ សង្ស័យថា​ស្រវឹង​បើក​ម៉ូតូ​ទៅបុក​រថយន្តក្រុង​ដែល​កំពុង​បន្ថយ​​ល្បឿន​ក្នុងទិសដៅ​ច្រាស់​គ្នា​កណ្តាលយប់​។​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ​បានកើត​ឡើង​នៅ វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃទី​០៤ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៥ នៅតាម​ជាតិ​លេខ​៥​ចន្លោះ​គីឡូម៉ែត្រ​៧៨​និង​៧៩​ស្ថិតក្នុង ភូមិ​អណ្តូង​ជ្រៃ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ​។​IMG-20150205-WA0003
​ ​សមត្ថកិច្ច​នគរបាល​ចរាចរ​ណ៏​ស្រុក​រលាប្អៀរ​បាន​និយាយថា​៖​ជនរងគ្រោះ​មានឈ្មោះ​ជា សារ៉េត អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ ឃុំ​ពោធិ ស្រុក​កំពង់លែង​។​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង​គ​ក្នុង​ភាពស្រវឹង ស្រាប់តែ​មកដល់​​ចំណុចកើតហេតុ​បាន​រ៉េ​ចង្កូត​ទៅ​ស្តាំ​ឆ្វេង​ដៃ ស្របពេល​ជាមួយគ្នា​នោះ​មាន​រថយន្តក្រុង​មួយគ្រឿង​ពាក់​​ស្លាក​លេខ ភ្នំពេញ 3B. 8673 បើកបរ​មកពី​ត្បូង​ទៅ​ជើង​ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា ហើយក៏​បាន​បុក​គ្នា​តែ​​ម្តង​បណ្តាលអោយ​រងរបួស​ធ្ងន់​។IMG-20150205-WA0002
​ ​សមត្ថកិច្ច​បានបញ្ជាក់​អោយដឹងថា​៖​សំណាងល្អ​ដែរ​ដោយ​រថយន្ត​បាន​បន្ថយល្បឿន ហើយ​ពេល​ឃើញ​ម៉ូតូ​បើក​សំដៅ​មករក​ខ្លួន​បែបនេះ អ្នកបើករថយន្ត​ក៏​ព្យាយាម​ជាន់​ហ្វ្រាំង​ទាំង​បង្ខំ​ឈប់ នៅតែ​ម៉ូតូ​មក​បុក​រថយន្ត​ពេញទំហឹង​តែម្តង បណ្តាលអោយ​អ្នក​ជិៈ​ម៉ូតូ​រងរបួស​ធ្ងន់​ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។​​ក្រោយពេល​កើតហេតុ​អ្នកបើករថយន្ត​បាន​រត់​គេចខ្លួនបាត់ ចំណែក​មធ្យោបាយ​ទាំង​២​គ្រឿង​ត្រូវ​បា​សមត្ថកិច្ច​នគរបាល​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ណ៏​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្ត​ដើម្បី កសាង​សំណុំរឿង​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕IMG-20150205-WA0000