លោកប៉ា សុជាតិ​វង្ស​៖ ស្នើ​ឲ្យ​អាជ្ញាធរ​អ​គិ្គ​ស​នី​កម្ពុជា​ជួយ​ដោះស្រាយ​បញ្ហា ពលរដ្ឋ​ក្រីក្រ ប្រើ​ភ្លើង​ថ្លៃ ឯ​អ្នកមាន ប្រើ​ភ្លើង​ថោក​

0

ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ជួប​ពិភាក្សាគ្នា​មួយ ដើម្បី​រក​ដំណោះស្រាយ ពី​បញ្ហា តម្លៃ​ភ្លើង នឹង​កា​រត​បណ្តាញ​ភ្លើងអគ្គិសនី​ចូល​ផ្ទះ និង​បន្ទប់​ជួល​របស់​កម្មករ​នៅ​រាជធានី​ភ្នំពេញ ខណៈពេល​គិត​ត្រឹម​ថ្ងៃទី​៤ ខែកុម្ភៈ អគ្គិសនី​កម្ពុជា បាន​ត​IMG_6321ណ្តា​ញ​ភ្លើង ចូលក្នុង​បន្ទប់​ជ្ទះ​ជួល របស់​កម្មករ បាន​ប្រមាណ​ជិត ៥០០០ បន្ទប់​ហើយ​នោះ​។ កិច្ចពិភាក្សា​នេះ បាន​ប្រ​ព្រឹ​ត្ដទៅ​កាលពី​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ ២០១៥ នៅ​សាលា​រាជ ធានី​ភ្នំពេញ រវាង លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​លោក កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ប្រធាន​អគ្គិសនី​កម្ពុជា​។a5
លោកប៉ា សុជាតិ​វង្ស បាន​បញ្ជាក់ថា​៖ ដើម្បី​ឲ្យ​តម្លៃ​ភ្លើង​ចុះថោក គឺ​ត្រូវ​យ៉ាងម៉េច​ឲ្យ​ការផលិត​ភ្លើង​បាន​ច្រើន ទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ ពេលនោះ តម្លៃ​ភ្លើង នឹង​ចុះថោក​ហើយ​”​។ លោក​ក៍ បានស្នើ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ដែលមាន​កម្មករ​ស្នាក់នៅ​ផ្ទះជួល ត្រូវ​ចុះ​ស្រង់​ស្ថិតិ ឲ្យ​បានច្បាស់លាស់ ដើម្បី​ផ្ទៀងផ្ទាត់​ឲ្យ​បាន​ត្រឹមត្រូវ ជាមួយ​អង្គការ​ជំនាញ ដោយសារ​មកដល់ពេលនេះ អគ្គិសនី​កម្ពុជា បាន​ចុះ​ត​បណ្តាញ​អគ្គិសនី​ជូន​ដល់ផ្ទះ​និង​បន្ទប់​ជួល​របស់​កម្មករ ជា​បណ្តើរ​មកហើយ បាន​ប្រមាណ​ជិត ៥០០០​បន្ទប់ ខណៈពេល​បន្ទប់​ជួល​កម្មករ​នៅ​រាជធានី​មាន ៨២៤៧៥ លើកលែងតែ ខណ្ឌ​ព្រែក​ព្នៅ​មិនទាន់មាន​របាយការណ៍​បន្ទប់​ជួល​កម្មករ​។ លោក​បាន​បន្តថា​៖​ដើម្បី​ឲ្យ​កម្មករ​ទទួលបាន​សេវា​ទឹក ភ្លើង ថោក ពី​គោលនយោបាយ​ថ្មី​របស់​រាជរដ្ឋាភិបាល ដោយ​កន្លង​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អង្គភាព​ជំនាញ​ទាំងនោះ បញ្ចុះតម្លៃ​ភ្លើង ផ្ទះជួល ទឹក ឲ្យ​កម្មករ និង​គិតគូ​ពី​សុខ​ទុក​របស់​កម្មករ​”​។​a2
ពាក់ព័ន្ធ​នឹង​កា​រត​បណ្តាញទឹក​ភ្លើង​នោះដែរ លោក​ក៍ បាន​បញ្ជា​ឲ្យ​មន្ទីរ​ចំនួន​ពីរ ត្រូវ​ចុះ​ធ្វើការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​និង​ក្រសួង​ជំនាញ គឺ​មន្ទីរ​ឧស្សាហកម្ម ទៅ​ផ្សាភ្ជាប់​ជាមួយ​ក្រសួង​ឧស្សាហកម្ម រដ្ឋាករ​ស្វយ័ត អាជ្ញាធរ​ខណ្ឌ ក្នុងការ​បញ្ចុះតម្លៃ​ទឹក និង​មន្ទីរ​រ៉ែ​និង​ថាមពល ត្រូវ​ផ្សាភ្ជាប់​ឲ្យ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​រ៉ែ​និង​ថាមពល និង​អគ្គិសនី​កម្ពុជា ជាមួយ​អាជ្ញាធរ​ខណ្ឌ ដើម្បី​ជំរុញ​ការបញ្ចុះ​តម្លៃ​ភ្លើង​។​ជាមួយគ្នា​នោះដែរ លោក​អភិបាល បាន​ណែនាំ​ឲ្យ​អភិបាលខណ្ឌ​ទាំងអស់ ត្រូវ​ចុះ​ណែនាំ​ម្ចាស់​ផ្ទះជួល កុំ​ធ្វើការ​តម្លើងថ្លៃ​ផ្ទះជួល ខណៈពេលដែល​រាជរដ្ឋាភិបាល​បាន​យក​ធ្វើការ​ទុកដាក់​លើ​ជីវភាព​របស់​កម្មករ ក្នុងការ​បញ្ចុះតម្លៃ​ភ្លើង នៅតាម​ផ្ទះ​និង​បន្ទប់​ជួល

​របស់​កម្មករ​។​
លោក​បន្ដថា​៖ អាជ្ញាធរ​ខណ្ឌ ត្រូវធ្វើ​ស្រង់​ស្ថិតិ​បន្ទប់​ផ្ទះ​ឲ្យ​បាន​ត្រឹមត្រូវ ដោយមាន​តួលេខ​ខុសគ្នា រវាង​អាជ្ញាធរ​ខណ្ឌ និង​រដ្ឋាករទឹក ព្រោះថា តួលេខ​របស់​អាជ្ញាធរ​ខណ្ឌ​បន្ទប់​ផ្ទះជួល​មាន​ជាង ៨១៣៥៨ បន្ទប់ ចំណែក​តួលេខ​របស់​រដ្ឋាករទឹក មាន​ជាង ៩០៤៧៨ បន្ទប់​ជួល​។ ជាការ​ឆ្លើយតប​និង​ការលើកឡើង​របស់​អាជ្ញា​ធរ​ខណ្ឌ​ពោធិ​សែន​ជ័យ និង​ខណ្ឌដង្កោ អំពី​ការស្នើសុំ​ឲ្យ​មាន​ភ្លើង​និង​ទឹក​ថោក​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​ជាយក្រុង​ដែល​ទើប​កាត់​មកពី​ខេត្តកណ្តាល លោក​អភិបាល​បាន​ថ្លែងថា អាជ្ញាធរ​ខណ្ឌ​ត្រូវ​ចាត់វិធានការ ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​ជាយក្រុង បាន​ប្រើប្រាស់​ភ្លើង​ក្នុង​តម្លៃថោក​សមរម្យ ពីព្រោះ​នៅពេល​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​ក្រីក្រ​ហើយ បែរជា​ប្រើ​ភ្លើង​ថ្លៃ​ទៅវិញ ចំណែកឯ​អ្នកមាន​នៅក្នុង​ទីក្រុង​ភ្នំពេញ បែរជា​ប្រើប្រាស់​ភ្លើង​ថោក ដូច្នេះ​ត្រូវ​ធ្វើការ​កាត់​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​។​
លោក​កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ប្រធាន​អគ្គិសនី​កម្ពុជា បាន​បញ្ជាក់ថា​៖ ដោយមាន​ការសហការ​ល្អ​រវាង​សាលាក្រុង និង​សាលាខណ្ឌ ចុះ​តាម​ផ្ទះជួល ធ្វើការ​កត់ត្រា​ផ្ទះជួល​របស់​កម្ម​ករហើ​យ​ក្នុងពេល​ចុះ​ត​បណ្តាល​នាពេល​កន្លងមក​បានល្អ​និង​ទទួលជោគជ័យ តាម​គោលការណ៍​ណែនាំ​របស់​សម្តេច​តេ​ជោ​។ អគ្គិសនី​កម្ពុជា គឺ​អង្គភាព​ជំនាញ​មួយ បាន​ត្រៀម​សម្ភារៈ​បច្ចេកទេស​និង​ថវិកា បាន​គ្រប់​ចំនួន​ហើយ សម្រាប់​ត​បណ្តាញ​ភ្លើង​ឲ្យ​កម្មករ ដើម្បី​ឲ្យ​កម្មករ​បាន​ប្រើប្រាស់​ភ្លើង​ក្នុងតម្លៃ​៦១០ រៀល​ក្នុង ១ គីឡូវ៉ាត់ម៉ោង ក្រោម ៥០ គីឡូវ៉ាត់ម៉ោង ក្នុង​មួយខែ ៕