កំពង់ឆ្នាំង៖ បុរសម្នាក់បានរងរបួសធ្ងន់ សង្ស័យថាស្រវឹងបើកម៉ូតូទៅបុករថយន្តក្រុងដែលកំពុងបន្ថយល្បឿនក្នុងទិសដៅច្រាស់គ្នាកណ្តាលយប់។ករណីគ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើងនៅ វេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី០៤ ខែកុម្ភះឆ្នាំ២០១៥ នៅតាមជាតិលេខ៥ចន្លោះគីឡូម៉ែត្រ៧៨និង៧៩ស្ថិតក្នុង ភូមិអណ្តូងជ្រៃ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ។
លោក សឿង រុណ អធិការដ្ឋានស្រុករលាប្អៀរ បាននិយាយថា៖ជនរងគ្រោះមានឈ្មោះជា សារ៉េត អាយុ៤៥ឆ្នាំ មានទីលំនៅភូមិពោធិ ឃុំពោធិ ស្រុកកំពង់លែង។មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហមគ្មានស្លាកលេខ ក្នុងដំណើរពីជើងទៅត្បូងគក្នុងភាពស្រវឹង ស្រាប់តែមកដល់ចំណុចកើតហេតុបានរ៉េចង្កូតទៅស្តាំឆ្វេងដៃ ស្របពេលជាមួយគ្នានោះមានរថយន្តក្រុងមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3B. 8673 បើកបរមកពីត្បូងទៅជើងក្នុងដំណើរច្រាស់ទិសគ្នា ហើយក៏បានបុកគ្នាតែម្តងបណ្តាលអោយរងរបួសធ្ងន់។
សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា៖សំណាងល្អដែរដោយរថយន្តបានបន្ថយល្បឿន ហើយពេលឃើញម៉ូតូបើកសំដៅមករកខ្លួនបែបនេះ អ្នកបើករថយន្តក៏ព្យាយាមជាន់ហ្វ្រាំងទាំងបង្ខំឈប់ នៅតែម៉ូតូមកបុករថយន្តពេញទំហឹងតែម្តង បណ្តាលអោយអ្នកជិៈម៉ូតូរងរបួសធ្ងន់ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។
ក្រោយពេលកើតហេតុអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ ចំណែកមធ្យោបាយទាំង២គ្រឿងត្រូវបាសមត្ថកិច្ចនគរបាលយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៏ផ្លូវគោក នៃស្នងការដ្ឋាននគរ បាលខេត្តដើម្បី កសាងសំណុំរឿងដោះស្រាយតាមផ្លូវច្បាប់ ចំពោះអ្នកដំណើរដែលនៅក្នុងរថយន្តក្រុងទាំងអស់ត្រូវរថយន្តក្រុងមួយគ្រឿងផ្សេងទៀតមកសាងយកទៅដល់គោលដៅ ៕ សន្យា