អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​គ្រូទាយ​ផ្អើល​ប្រជាពលរដ្ឋ​មួយ​ភូមិ​ទាំង​ព្រឹក​

0

​សៀម​រា​៖​ហេតុ​កា​អគ្គិ​ភ​យ័​មួយ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​កាលពី​វេលា​ម៉ោង​១០.២០​នាទី​ព្រឹក​ផ្ទះ​ដែល​ទទួលរង​ការឆាបឆេះ​គឺ​សង់​អំពី​ឈើ​លើ​ថ្ម​ក្រោម​ប្រក់​ក្បឿង​ដែលមាន​ទំហំ ៩ x ១០ ម កំពស់​៨ ម និង​ផ្ទះបាយ​១​ខ្នង​មាន​ទំហំ​៤×៥ ម ទូរ​ទស្ស​ន៏​០២​គ្រឿង​និង​សម្ភារៈ​មួយចំនួនទៀត​។​P1030510
​ម្ចាស់ផ្ទះ​ត្រូវបាន សម្ថ​ត​កិច្ច​ឲ្យ​ដឹងថា​មានឈ្មោះ ប៊ិ​ត តង ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ មានមុខ​របរ ជា​គ្រូទាយ​រស់នៅក្នុង​ក្រុមទី​១ ភូមិ​ថ្នល់ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប​។​
​ប្រភព​ដែល​ឃើញ​ហេតុ​ការ​នេះ​បាន​ប្រាប់​អ្នកយក​ព័​ត៏​មាន​ថា​មុនដំបូង​ពួកគាត់​បានឃើញ​ផ្សែង​ហ៊ុយៗ​តិចៗ​ចេញពីផ្ទះ​លោកគ្រូ​ទាយ​ក៏បាន​នាំគ្នារ​មក​មើល​តែ​មិនឃើញ​មាន​ម្ចាស់​P1030545នៅផ្ទះ​ដោយសា​តែមាន​អណ្តាតភ្លើង​កាន់តែខ្លាំង​បាន​រាយ​ការ​ទៅ​សមត្ថកិច្ច​ភ្លាមៗ​នោះដែរ​កម្លាំង​ពន្លត់​គ្រោះ​អគ្គិ​ស​ភ័យ​ខាងលើនេះ​ត្រូវបាន​រថយន្ត​អគ្គិ​ស​ភ័យ​របស់​ស្នងការ​ខេត្តសៀមរាប ចំនួន​០៣​គ្រឿង បាន​ជួយ​ពន្លត់​ទាន់ពេលវេលា មិន​បណ្តាល​ឲ្យ​ឆ្លងទៅ​ដល់ផ្ទះ​ដែល​រស់នៅ​ក្បែរ​ខាង​ឡើយ​។​P1030543
​បើតាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច បាន​និយាយថា​ផ្ទះ​ដែល​រង​ការឆាបឆេះ​ខាងលើ​នោះ​មូលហេតុ​មកពីរ ឆេះ​ទៀន ធូប មកពីរ​អ​សនៈ ចំណែក​ទ្រ​ព្រ​សម្បត្តិ​ដែល​ត្រូវ​បាត់បង់​ក្នុង​ហេតុ​ការ​នេះដែរ​រួមមាន ប្រាក់​ខ្មែរ​ចំនួន​៣០​លាន​៛ ប្រាក់​ដូ​ល្លា​ចំនួន​២៥០០០$ មាស​ចំនួន​១០​តម្លឹង ហើយ​និង​ស្រូវ​ចំនួន​៤​តោន ។​P1030509
​លោក​អភិបាលក្រុង​សៀមរាប​(​ស៊ូ​ប្លា តុង​) និង មន្ត្រី​ចំរុះ​ចុះទៅពិនិត្យ​នៅ​និង​កន្លែង​កើត​ហ​តុ​
​នៅ​ថ្ងៃរសៀល​វេលា​ម៉ោង​២:០០​នាទី ឯកឧត្តម គុជ លី​ណា សមាជិក​ក្រុមប្រឹក្សា​ខេត្ត បាន​នាំយក​អំណោយ​កាកបាទក្រហម​រួមមាន អង្ករ មី ទឹកត្រី ប្រេងឆា ឆ្នាំង​ដាំបាយ ធុង​ទឹក តង់ កន្ទេល មុង ភួយ ថវិការ​ចំនួន​២០​មឺ​ុ​រៀល​ផងដែរ​ជូន​ដល់​ក្រុមគ្រួសារ​រងគ្រោះ​ឈ្មោះ ប៊ិន តង ។ ដោយ ខេង ឧត្តម P1030507 P1030511