​យុវជន​ម្នាក់​ត្រូវ​គរ​ចាក់​មួយ​ដែកឆាប​ស្លាប់​ភ្លាមៗ​ក្នុង​ជំលោះ​រាំ​ធុងបាស់​ពេលយប់​របស់​យុវជន​២​ក្រុម​

0

​កំពង់ឆ្នាំង​៖​យុវជន​ម្នា​ក់បាន​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​ក្នុងពេល​គេ​ចូល​ឃាត់​យុវជន​២​ក្រុម​ឈ្លោះ​ចាក់​គ្នា​ក្នុ​ពិធី​រាំ​ធុងបាស់​ពេ​យប់​នៅ​សាលា​បុណ្យ​។​ករណី​មនុស្សឃាត​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃទី​០៦ ខែ​ក​ម្ភះ ឆ្នាំ​២០១៥ នៅ​សាលា​បុណ្យ​អូរសណ្តាន់​ចាស់ ស្ថិត​ក្នុងភូមិ​អូរសណ្តាន់​ចាស់ ឃុំ​ទឹក​ហូត ស្រុក​រលារ​ប្អៀ​រ ខេត្តកំពង់ឆ្នាំង​។​
​ ​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹ​ថា​៖​យុវជន​រងគ្រោះ​មានឈ្មោះ គល់ យ៉ា អាយុ​២៥​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ យ៉ង់ ហុង អាយុ​២៣​ឆ្នាំ មានកូន​ប្រុស​ម្នាក់ រស់នៅក្នុង​ភូមិ​គោក​ស្តៅ ឃុំ​ទឹក​ហូត ស្រុក​រលារ​ប្អៀ​រ​។DSC01252
​យុវជន​ឈ្មោះ អ៊​ន សុ​ភី អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អូរសណ្តាន់​ចាស់ ឃុំ​ទឹក​ហូត ដែលជា​សាក្សី​ក្នុង​ហេតុ​ការ​ណ៏​ច​ខាងលើនេះ បាន​រៀបរាប់​អោយ​អ្នកយកព័ត៌មាន​ដឹងថា​៖​នៅ​យប់កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ចូលរួម​រាំលេង​កំសាន្ត​ជាមួយនិង​រូបគេ នៅក្នុង​កម្មវិធី​បុណ្យ ពេល​កំពុងតែ​រាំលេង​ក៏មាន​ជម្លោះ​រវាង​យុវជន​២​ក្រុម​នៅក្នុង​វង់រាំ បន្ទាប់ពី​ឃើញ​ដូច្នេះ​ជនរងគ្រោះ​ក៏បានរ​ត់ទៅ​ឃាត់ ដើម្បី​កុំអោយ​មានការ​ឈ្លោះប្រកែក​គ្នា ខ​ណះ​កំពុងតែ​ចូលទៅ​ឃាត់ ក៏​ស្រាប់តែ​ឃើញ​យុវជន​ម្នាក់​ក្នុងចំនោម​យុវជន​ទាំង​២​ក្រុម ចាក់​មកលើ​យុវជន​រងគ្រោះ​មួយ​ដែកឆាប​មុខ​៣ ចំ​ដោះ​ខាងឆ្វេង​ជំរៅ​៣​សង់ទីម៉ែត្រ បណ្តាលអោយ​ប្រកាច់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​តែម្តង​។​DSC01244
​លោក យឹម សុផល នាយផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​រលាប្អៀរ​បានអោយដឹង​ថា​៖​ក្រោយពី​កើតហេតុ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះទៅពិនិត្យ​នៅ​កន្លែង​កើត ហេតុ​ភ្លាមៗ តែ​ពេលនោះ​ជនល្មើស​បាន​រត់គេចខ្លួន​បាត់ទៅហើយ សមត្ថកិច្ច​ក៏បាន​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​។ ចំណែក​សព​ជនរងគ្រោះ​បានប្រគល់​ជូន​ក្រុមគ្រួសារ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​
​ព្រឹក​ឡើង​ថ្ងៃទី​០៧ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ជនល្មើស​ឈ្មោះ ម៉ាង រី (​ហៅ​ពៅ​) អាយុ​៣០​ឆ្នាំ​បាន​នៅ​ចំនុច​ភូមិ​ប៉ា​ហ៊ី ឃុំ​ទឹក​ហូត ខ​ណះ​ដែល​ជនល្មើស​កំពុង​សំរាក​ព្យាបាល​របួស​នៅផ្ទះ​ពេទ្យ​ឯកជន​នៅ​ទីនោះ​។​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​សរ​ភាព​ថា រូបគេ​មាន​ទីលំនៅ​ក្នុងភូមិ​អូរសណ្តាន់​ចាស់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ​។​មូលហេតុ​នាំ​អោយគេ​ចាក់ទៅលើ​ជនរងគ្រោះ មកពី​ជនរងគ្រោះ​បាន​វាយ​និង​ចាក់​ខ្លួន​និង​ដែកខៃ​ចំ​កំ​ពួន​ជើង​គេ​មុន និង​វាយ​មកលើ​រូបគេ​យ៉ាង​ចាស់ដៃ​ទៀតផង ពេល​ជនរងគ្រោះ​និង​បក្ខពួក​ប្រតាយប្រតប់​ជាមួយនិង​ខ្លួន ពេលនោះ​គេ​ក៏​ចេះតែ​ចាក់ៗ​ទៅ​មិនដឹងថា​ត្រូវចំ​អ្នកណា​ទេ ព្រោះ​បក្ខពួក​ខាង​ជនរងគ្រោះ​មាន​គ្នាច្រើន​មក​វាយ​រូបគេ​តែម្នាក់ឯង​។​_______
​ទោះ​ជនល្មើស​ឆិ​លើ​យ​ការពារ​ខ្លួន​ក៏ដោយ​សមត្ថកិច្ច​បានក​សាង​សុំ​ណុំ​រឿងនេះ​បញ្ជ​ន​ទៅ​ស្នងការដ្ឋាន​នគ របាល​ខេត្ត ដើម្បីអោយ​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បន្ថែម​បញ្ជូន​ជនល្មើស​ទៅកាន់​តុលាការខេត្ត​ចាត់ការ​បន្ត តាមផ្លូវ​ច្បាប់​៕