​ទ្បាន​ដឹក​ដី​របស់​ក្រុមហ៊ុន​ឯកជន​ជាច្រើន ក្នុង​ខេត្តពោធិ៍សាត់ កំពុងតែ​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ អាជ្ញាធរ​បែរជា​គ្មាន​វិធានការ​ទប់ស្កាត់​

0

​ ​មាន​ក្រុមហ៊ុន​ឯកជន​ដឹក​ដី​ជាច្រើន ដូចជា ក្រុមហ៊ុន ខាត់​ថៃ ក្រុមហ៊ុន គួ​យ​ហួច និង​ក្រុមហ៊ុន​ជាច្រើន​ទៀត កំពុងតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​អាចម៍ដី​រាល់ថ្ងៃ ចំពោះ​អាជ្ញាធរ​វិញ មិន​រវល់​អើពើ នាំគ្នា​ស្ងាត់​មាត់​ឈឹង ជាក់ស្តែង ដូចជា​នៅ​ចំណុច​ភូមិ​អូរ​ថ្កូវ សង្កាត់​រលាប ក្រុង​ពោធិសាត់ ខេ​ត្តេ​ពោធិសាត់ ឡាន​ដី​ដឹក​តាមផ្លូវ​បំបែក​លាជ និង​តាម​ផ្លូវជាតិ​លេខ​៥ ចូលមក​ក្រុង​ពោធិសាត់ យ៉ាង​គគ្រឹកគគ្រេង​រាល់ថ្ងៃ បណ្តាលអោយមាន​ផលប៉ះពាល់​ដល់​ផ្លូវ​សាធារណៈ និង​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ រស់​នៅតាម​ដងផ្លូវ ធ្វើអោយ​អាចម៍ដី ធ្លាក់​ប៉ាយ​ពេញ​ផ្លូវ គ្មាន​ការ​គ្រប​ហ៊ុំព័ទ្ធ ម្យ៉ាងទៀត ធ្វើអោយប៉ះពាល់​ដល់​ការធ្វើដំណើរ ដល់​ភ្ញៀវ​ទេសចរណ៍ ដែល​មក​ទស្សនា​នៅក្នុង​ខេត្ត​ទៀតផង ។20141209_132549
​ ​ប្រជាពលរដ្ឋ​បានអោយដឹងថា រាល់ថ្ងៃ​មានការ​ធុញទ្រាន់ និង​ឡាន​ដឹក​ដី ដែល​ក្រុមហ៊ុន​ឈ្មួញ​រកស៊ី​ដឹក​ដី​ត្រូវរ៉ូវ​ជាមួយ​អាជ្ញាធរ ដឹក​គ្មាន​សណ្តាប់ធ្នាប់​បែបនេះ គិតតែ​ប្រ​យោ​ជ​ន័​ផ្ទាល់ខ្លួន មិន​គិតពី​ប្រយោជន៍​រួម ធ្វើអោយ​ប្រជាពលរដ្ឋ​ទូទៅ មានការ​អន់ចិត្ត រិះគន់​យ៉ាងខ្លាំង​គ្រប់ៗ​គ្នា ។20141209_132537
​ ​ប្រជាពលរដ្ឋ​បន្តថា ពួកគេ​នាំគ្នា​ដឹក​តាមផ្លូវ ចាប់ពី​ភូមិ​អូរ​ថ្កូវ សង្កាត់​រលាប ចូល​ក្រុង​ពោធិសាត់​ជា​រៀងរាល់ថ្ងៃ ហេតុនេះហើយ ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ ធ្វើដំណើរ​តាមផ្លូវ សំណូមពរ​ដល់​អាជ្ញាធរ និង​ឯកឧត្តម ម៉ៅ ធ​និ​ន្ទ អភិបាល​នៃ​គណ​អភិបាលខេត្ត មេត្តាជួយ​អន្តរាគមន៍ លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​ដី ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន យ៉ាង​អាណាធិបតេយ្យ​ទាំងអស់នេះ ដែល​ធ្វើអោយប៉ះពាល់​ដល់​សុខភាព និង​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ អោយបាន​ស្រួល​ផង ៕