ក្រុមអាជីវករ​ថា​៖​ឧកញ៉ា​សា លាង យក​ផ្លូវ​សាធារណៈ​ របស់​រដ្ឋ​ធ្វើ​អាជីវកម្ម​ផ្សារ​ស្ទឹងត្រែង រំលោភ​កិច្ចសន្យា​

0

 

​ខេត្តស្ទឹងត្រែងៈ​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើ​ក៏ដូចជា​ភ្ញៀវទេសចរ​ដែល​មក​លែង​កំសាន្ត​នៅ​ខេត្តស្ទឹងត្រែង​បាន​រិៈ​គន់​អាជ្ញាធរ​ថា​បណ្តោយ​ឲ្យ​ឧក​ញ្ញ៉ា​សាលាង​យក​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ដាក់​ធ្វើជា​កន្លែង​ផ្ញើរ​កង់​ម៉ូតូ​យក​ភាស៊ី​ទៅវិញ ដែលជា​ហេតុ​បណ្តាល​ឲ្យ​មានការ​កកស្ទះ​ជា​រៀងរាល់ថ្ងៃ នៅ​ជុំវិញ​បរិវេណ​ផ្សារ​ស្ទឹងត្រែង​n2

​យោងតាម​កិច្ចសន្យា​ស្នើរ​សុំ​របស់​ឧក​ញ្ញ៉ា​សា លាង ចុះ​ថ្ងៃទី​១២ ខែធ្នូរ ឆ្នាំ​២០១៤​បា​នស​សេ​រថា​៖​លោក​ឧក​ញ្ញ៉ា​និង​រៀបចំ​ឲ្យ​ផ្សារ​ស្ទឹងត្រែង​ឲ្យ​មាន​សណ្តាប់​សាធារណៈ​ឲ្យ​មាន​របៀបរៀបរយ​ល្អ បញ្ចៀស​ឲ្យ​បាន​កុំ​ឲ្យ​មានការ​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ចរាចរ អនាម័យ និង​បរិស្ថាន​។​ប៉ុន្តែ​ជា​រៀងរាល់ថ្ងៃ​គេ​សង្កេតឃើញថា នៅតែមាន​អនុញ្ញាត​ឲ្យ​ផ្ញើ​កង់ ម៉ូតូ លើផ្លូវ​សាធារណៈ​ដដែល ជាហេតុ​ឲ្យ​មានការ​កកស្ទះ​ការធ្វើដំណើរ​ទៅមក​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវទេសចរ​ជា​រៀងរាល់ថ្ងៃ​ផងដែរ​n1

​ក្រុមអាជីវករ​ផ្សារ​បាន​ឲ្យ​ដឹងថា​៖​ចំពោះ​ការផ្ញើ​ម៉ូតូ​វិញ​១​គ្រឿង​តំលៃ​១​ពាន់​រៀល បើ​ផ្ញើ​យូរ​តម្លៃ​២​ពាន់​រៀល ខណៈដែល​សៀវភៅ​បន្ទុក​ចេញ​ដោយ​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​ឲ្យ​យក​តម្លៃ​តែ​៥​រយ​ប៉ុណ្ណោះ​។​ពួកគាត់​បន្តទៀតថា សូម្បីតែ​បន្លែ​ត្រ​កូន ស្លឹក​បាស ផ្ទី​១​កូនកញ្ច្រែង​តូច ក៏ត្រូវ​បង់លុយ​ដែរ ថ្ងៃ​ខ្លះ​៣​រយ​រៀល ថ្ងៃ​ខ្លះទៀត​៥​រយ​រៀល តាមតែ​មាត់​ថា​IMG_8828

​លោក​ឧក​ញ្ញ៉ា សា លាង មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានទេ​ចំពោះ​បញ្ហា​ខាងលើនេះ ប៉ុន្តែ​លោក​ថឹ​ង ម៉េង តំណាង​ក្រុមហ៊ុន​បាន​និយាយថាៈ​ការផ្ញើរ​ម៉ូតូ​លើផ្លូវ​សាធារណៈ​នេះ​លោក​ឧក​ញ្ញ៉ា​សា លាង​បាន​សុំច្បាប់​អាជ្ញាធរ​ក្រុង​ខេត្ត​រួចហើយ រូបលោក​ក៏បាន​ទទួលស្គាល់​ទៀតថា​ចំពោះ​ការយក​ភាស៊ី​លើសពី​សៀវភៅ​បន្ទុក​នោះ​គឺ​ពិតជា​មាន​មែន ប៉ុន្តែ​ចាំ​ដោះស្រាយ​ពេល​ក្រោយ​DSC00008

​ប្រភព​បាន​ឲ្យ​ដឹងថា​៖​បានជា​លោក​ឧក​ញ្ញ៉ា​សា លាង ហ៊ាន​ធ្វើ​ដូច្នេះ​គឺ​ដោយសារ​មាន​អភិបាលខេត្ត និង​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ឯកឧត្តម សក់ ស៊ីថា នៅ​ពី​ក្រោយខ្នង​។​