​នគរបាល ខណ្ឌចំការមន​បង្ហាញ​មុខ ជនសង្ស័យ ប្រុស​ស្រី ៣​នាក់​ពាក់ព័ន្ធ​ករណី​លួច និង​ប្លន់​យ៉ាងសកម្ម​

0

​ភ្នំពេញ ៖ នគរបាល ខណ្ឌចំការមន នៅ​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៥ នេះ បានបង្ហាញ​មុខ ជនសង្ស័យ ប្រុស​ស្រី ៣​នាក់ បន្ទាប់ពី​បាន​បង្ក្រាប ក្នុងករណី​លួច និង​ប្លន់ ដាច់ដោយឡែក​ពីគ្នា ក្នុងភូមិ​សាស្ត្រ ខណ្ឌចំការមន ។​
​ជនសង្ស័យ​ទាំងបី​នាក់ ដែល​ត្រូវ​បង្ហាញខ្លួន នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌចំការមន នា​ថ្ងៃទី​៩ ខែកុម្ភៈ នេះ ទី​១.​ឈ្មោះ ភួង សុ​ភ័​ក្រ ហៅ​ភួង រដ្ឋា ត្រូវបាន​ឃាត់ខ្លួន ក្នុងករណី​ប្លន់​ម៉ូតូ ដោយ​ប្រើប្រាស់​អាវុធ​, ទី​២.​ឈ្មោះ អ៊ូ រ៉ា​ឌី ត្រូវបាន​ឃាត់ខ្លួន​ក្នុងករណី លួច​គាស់​របង​ផ្ទះ​ប្រជាពលរដ្ឋ ចូល​យក​សំភារៈ និង​ទី​៣.​ឈ្មោះ សម ស្រី​ល័​ក្ខ ត្រូវបាន​ឃាត់ខ្លួន​នៅ​កោះ​ពេជ្រ បន្ទាប់​បាន​បន្លំ​លួច យក​ការ​បូ​ប ប្រជាពលរដ្ឋ​។​q3
​សូមបញ្ជាក់ថា ជនសង្ស័យ ភួង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៦ ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ​ភូមិ ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ត្រូវបាន​ឃាត់​ខ្លួ​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ នៅ​ម៉ោង ៣​និង​១៥​នាទី រំលង​អា​ធ្រា​ត្រ នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ ចំការមន ខណៈ​ជននេះ និង​បក្ខពួក​៥​នាក់ ផ្សេងទៀត បានធ្វើ​សកម្មភាព ប្រើប្រាស់​អាវុធ​ប្លន់​ម៉ូតូ ប្រជា ពលរដ្ឋ រួម​និង​បាន​បាញ់​តដៃ​ជាមួយ​កម្លាំង​សមត្ថកិច្ច​។ នៅមុន​ហេតុការណ៍​ប្លន់ ជនរងគ្រោះ​បីនាក់ បាន​ជិះ ម៉ូតូ​សេ​១២៥ សេរី​១២៥ ពី​ក្លឹប​វ៉ើ​ល​ដាន់ លុះ​មកដល់​មុខ​មន្ទីរ​ពេទ្យរុស្ស៊ី ភួង សុ​ភ័​ក្រ និង​បក្ខពួក ៥​នាក់ ទៀត បាន​ជិះ​ម៉ូតូ​៣​គ្រឿង តាម​ក្រុម​ជនរងគ្រោះ ដោយ​កៀរ​ស្ទាក់​ពីមុខ​ពីក្រោយ​ម៉ូតូ រួច ភួង សុ​ភ័​ក្រ បាន​ដក​អាវុធខ្លី​ភ្ជង់ ភ្លាមនោះ​ម្ចាស់​ម៉ូតូ បាន​ផ្តួល​ម៉ូតូ​រត់គេច​ចេញ តែ​ត្រូវ​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ សិទ្ធ បាន​ចុះ​ពី​ម៉ូតូ ដក​អាវុធខ្លី វាយ​ក្បាល​បែក​ឈាម ហើយក៏​យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​ទៅ​។q1

ភ្លាមនោះ​នគរបាល​ល្បាត មកដល់​រួច​ឈានដល់​ការ ផ្ទុះអាវុធ​បាញ់​តដៃ​គ្នា ទីបំផុត​កម្លាំង នគរបាល បាន​ឃាត់ខ្លួន ភួង សុ​ភ័​ក្រ ហើយ​បាន​ដកហូត​អាវុធខ្លី​១​ដើម ម៉ាក​K54 និង​ម៉ូតូ​ម៉ា​កនិច​មួយគ្រឿង​ទៀត ឯ​បក្ខពួក​មួយចំនួន​ទៀត​ក៏​រត់​គេចខ្លួនបាត់ ។​
​ឯ​ជនសង្ស័យ អ៊ូ រ៉ា​ឌី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ គ្មាន​លេខ ផ្លូវលំ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ នៅ​ម៉ោង​៤​និង​៣០​នាទី ទៀបភ្លឺ ខណៈ​កំពុង​ធ្វើ​សកម្មភាព​ហែក​ចំរឹង​ឃ្លាំង​លេខ​៦ ក្នុង​សង្កាត់ ទំនប់ទឹក ក្នុង​បំណង​ចូល​លួច​សំភារៈ តែ​ត្រូវ​ប្រជាពលរដ្ឋ​នៅក្បែរនោះ​បានឃើញ​ទាន់ ហើយ​បាន ប្រាប់​ទៅ​ម្ចាស់​ឃ្លាំង ដើម្បី​ហៅ​សន្តិសុខ​មក​មើល ក៏​ឃើញ​របង​ចំរឹង​ចំហរ ក៏​រាយ​ការ​បន្តទៅ​សមត្ថកិច្ច​។q2

ខណៈ​មកដល់​កម្លាំង​សមត្ថកិច្ច និង​សន្តិសុខ​ឃ្លាំង​លេខ​៦ ក៏បាន​ចាក់សោរ​ឃ្លាំង​ចូល​មើល ក៏​ឃើញ អ៊ូ រ៉ា​ឌី កំពុង​សំងំ​លាក់ខ្លួន​នៅក្នុង​ឃ្លាំង ហើយក៏​នាំខ្លួន​មកកាន់​នគរបាល​ប៉ុស្តិ៍​ទំនប់ទឹក ដើម្បី​កង​សាង សំណុំរឿង បញ្ជូនបន្ត​។ ឯ​ជនសង្ស័យ​ចុងក្រោយ សម ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​រទេះភ្លើង សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ នៅ​ម៉ៅ​ង​៨​យប់ បន្ទាប់ពី​បានធ្វើ សកម្មភាព​លួច​កាបូបស្ពាយ​មិនបាន​សម្រេច ក្នុង​អគារ​តាំងពិព័រណ៍​កោះ​ពេជ្រ ។​
​នៅ​ម៉ោង​ប្រ​ម៉ាន​៨​យប់ ជនរងគ្រោះ និង​ក្រុមគ្រួសារ បាននាំគ្នា​មក​ទិញ​សំភារៈ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ហើយក៏​បាន​ទៅ ស្តង់ លេខ​M150 ស្រាប់តែ ស្រី​ល័​ក្ខ យក​កន្សែង​ពណ៌​ស មក​បាំង​ហើយ​យកដៃ​បើក​កាបូប ក្នុង​គោលបំណង លួច​យក​សំភារៈ ប៉ុន្តែ​ត្រូវ​ជនរងគ្រោះ​ដឹងខ្លួន​ទាន់​រួច​ចាប់ខ្លួន ប្រគល់ជូន​សមត្ថកិច្ច​សង្កាត់​ទន្លេបាសាក់​៕