​កាណូត​បា​ឡា​ស្មាច់​បើក​បុក​កាណូត​រុញ​ជន​ ​យុវជន​ម្នាក់​ស្លាប់​រក​មិនទាន់​ឃើញ​២​នាក់​ទៀត​របួសស្រាល​

0

​កំ​ព​អ់​ឆ្នាំង​៖​យុវជន​ម្នា​ក់បាន​លិច​ទឹក​ស្លាប់​រក​មិនទាន់​ឃើញ​និង​២​នាក់​ទៀត​បាន​ហែល​ទឹក ជាង​១០០​ម៉ែត្រ​ទើប​ផុតពី​សេចក្តីស្លាប់ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​ដោយ​កាណូត​បា​ឡា​ស្មាច់​មួយគ្រឿង​បើក​បុក​កាណូត​រុញ​ជន​ខុសច្បាប់​នៅពេល​យប់​។​ករណីនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ចំណុច​ក្បាលកោះ​ចោរ ស្ថិតនៅ​ក្នុងភូមិ​កា​ម៉ា​ល់ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង​។​DSC01137
​ ​សមត្ថកិច្ច​នគរ​មូល​ដ្ឋា​ន​អោយដឹងថា​៖​ជនរងគ្រោះ​ស្លាប់​ក្នុងករណីនេះ​មានឈ្មោះ អ៊ី ចំរុង ហៅ​វិត​អាយុ​១៧​ឆ្នាំ គេ​ជា​អ្នកជិះ​នៅលើ​កាណូត​បា​ឡា​ស្មាច់ ចំណែក​អ្នករងរបួស​២​នាក់​ទៀត​១​ឈ្មោះ អ៊ូ តូ​រ៉ូ អាយុ​១៦​ឆ្នាំ ភេទ​ប្រុស​,២​ឈ្មោះ សែន ស្រី​ណាក់ អាយុ​១៥​ឆ្នាំ ភេទ​ស្រី ពួកគេ​ទាំង​៣​នាក់​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​DSC01135
​ ​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​៣​នាក់​បាន​ជិះ​កាណូត​បា​ឡា​ស្មាច់​មួយគ្រឿង​ពី​ភូមិ​កា​ម៉ា​ល់​ទៅ​ភូមិ​ក្រង​ផ្តិល ដើម្បី​ទៅ​ចូលរួម​លេង​រាំវង់​ក្នុង​ពិធី​ខួបកំណើត​កូន​អ្នកស្រុក​ក្នុងភូមិ ក្នុងការ​បើកបរ​កាណូត​បា​ឡា​ស្មាច់​ទំនងជា​ពួកគេ​បើក​លឿន ស្រប​នឹង​ពេលយប់​ងងឹត​ផង ក៍បាន​បុក​កាណូត​មួយគ្រឿង​កំពុង​រុញ​ជន​ខុសច្បាប់ បណ្តាលអោយ​កាណូត​បា​ឡា​ស្មាច់​លិច​បាត់​ក្នុង​ទឹក និង​ធ្វើអោយ​យុវជន​ម្នាក់​បាត់​ខ្លួន​ស្លាប់​ក្នុង​ទឹក​រក​មិនទាន់​ឃើញ ចំណែក​ជនរងគ្រោះ​ទាំង​២​នាក់​ទៀត​បាន​ហែល​ទឹក​ចំងាយ​ប្រមាណ​ជាង​១០០​ម៉ែត្រ ទើប​មកដល់​ច្រាំង​រួច​ផុតពី​គ្រោះថ្នាក់​។​
​ ​នៅក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​មូលដ្ឋាន​បាននាំគ្នា​ចាប់​កាណូត​រុញ​ណូ​ត​ខុសច្បាប់​២​គ្រឿង​របស់​ជនជាតិ​វៀតណាម ជា​របស់​ឈ្មោះ ចាំង យ៉ាំង​ងា អាយុ​៤០​ឆ្នាំ និង​ឈ្មោះ ចាំង យ៉ាំង​សៀវ អាយុ​៥០​ឆ្នាំ និង​កម្មករ​៥​នាក់​ពួកគេ​រស់នៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បញ្ជូនមក​ឃាត់ទុក​នៅ​ប៉ុស្តិនគរបាល​រដ្ឋបាល​ប្រឡាយ​មាស​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​តាម​បញ្ជារ​របស់លោក​ព្រះរាជអាជ្ញារង លោក ឯក ស៊ុន​រស្មី​។​ ​DSC01131
​លោក ធៀ​ម សុង នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ខេត្ត​បានអោយដឹងថា​៖​នៅ​រសៀល​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៥ លោក​បានទទួល​កាណូត​ជន​ទាំង​២​គ្រឿង និង​ជនជាតិ​វៀតណាម​៧​នាក់​យកមក​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ខេត្ត ប៉ុន្តែ​នៅ​ចំពោះ​
​មុខ​សមត្ថកិច្ច ម្ចាស់​កាណូត​ជន​ទាំង​២​នាក់ បាន​បដិសេធន៍​ថា គ្មាន​កាណូត​ណា​បុក​កា​
​ណូ​ត​ពួកគេ​ទេ​។​ចំណែក​ជនរងគ្រោះ​ទាំង​២​នាក់​បាន​ឆ្លើយថា កាណូត​បា​ឡា​ស្មាច់​ពួកគេ​
​ពិតជា​បាន​បុក​កាណូត​ជន​១​គ្រឿងក្នុង​ចំណោម​កាណូត​២​គ្រឿង​នេះ​៕